ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​សាច់ញាតិ និង​ប្រពន្ធ​មក​ដល់​ស្រែក​ទ្រហោយំ​ឱប​សព​គួរ​ឱ្យ​ស​ង្វែ​គ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​ចូលរួម​ពិធី​មង្គលការ​ក្នុង​ស្ថានភាព​ស្រវឹង បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ហើយ​ធ្លាក់​ជង្ហុក​បណ្តាល​អោយ​ដួល​បាក់​ក​ស្លាប់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨​ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ​ភី​ធី​ធី តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​កា​កាប…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​ចូលរួម​ពិធី​មង្គលការ​ក្នុង​ស្ថានភាព​ស្រវឹង បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ហើយ​ធ្លាក់​ជង្ហុក​បណ្តាល​អោយ​ដួល​បាក់​ក​ស្លាប់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨​ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ​ភី​ធី​ធី តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ លៀម ទួន អាយុ​៣៩​ឆ្នាំ ជា​អ្នក​ខ្វៃ​ជ្រូក​លក់ ស្នាក់​នៅ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តកំពត​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ច ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GO-៣៧១៣ ទើបតែ​ជិះ​ចេញ​មក​ពី​ចូលរួម​ពិធី​មង្គលការ​គេ​នៅ​ម្តុំ​ទួល​គោក​ហើយ​គោលបំណង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​រង្វង់​មូល​ចោម​ចៅ ដោយ​ធ្វើ​ដំណើរ​ក្នុង​ស្ថានភាព​ស្រវឹង តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​លឿន​។

លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយ​មិន​ប្រយ័ត្ន​ក៏​បាន​ធ្លាក់​ជង្ហុក​ដែល​នៅ​ចំ​កណ្តាលផ្លូវ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​អូស​ប្រមាណ​៣០​ម៉ែត្រ​រង​ការ​ខូចខាត​បន្តិចបន្តួច ចំណែកឯ​បុរស​រង​គ្រោះ​ដែល​ជា​អ្នក​បើក​ម៉ូតូ​បាន​ដួល​បោក​ទៅ​នឹង​ថ្នល់​បណ្តាល​ឲ្យ​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​សាច់ញាតិ និង​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ស្រែក​ទ្រហោ​យំសោក​អោប​សព​ប្តី​គួរ​ឱ្យសង្វែគ​ ​។

សមត្ថកិច្ច​ជំនាញ​ក៏​បាន​ធ្វើការ​ប្រគល់​សព​បុរស​រង​គ្រោះ​ទៅ​អោយ​ក្រុម​គ្រួសារ​ដឹង​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​។

ដោយឡែក​ម៉ូតូ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ប្រគល់​ទៅ​អោយ​សាច់ញាតិ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ