ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញអ្នកខ្លាំងឬ​នៅ?…ខណៈស្លា.ប់១ និងសង្គ្រោះបន្ទាន់១​នេះ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​២​នាក់​ដែល​គេ​ស្គាល់ថា សុទ្ធ​សឹង​ជា​អ្នក​ជក់ចិត្ត​នឹង​ស្រា​.​ស​មិន​លស់​ថ្ងៃ​នោះ បាន​បបួល​គ្នា​ភ្នាល់​ផឹកស្រា​.ស រក​អ្នកខ្លាំង​អ្នក​ខ្សោយ​ឱ្យ​ដឹង​ម្តង ។ ទីបំផុត​ ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង រីឯ​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​ប្រទេស​វៀតណាម…

ខេត្តតាកែវ ៖ បុរស​២​នាក់​ដែល​គេ​ស្គាល់ថា សុទ្ធ​សឹង​ជា​អ្នក​ជក់ចិត្ត​នឹង​ស្រា​.​ស​មិន​លស់​ថ្ងៃ​នោះ បាន​បបួល​គ្នា​ភ្នាល់​ផឹកស្រា​.ស រក​អ្នកខ្លាំង​អ្នក​ខ្សោយ​ឱ្យ​ដឹង​ម្តង ។ ទីបំផុត​ ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង រីឯ​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​ប្រទេស​វៀតណាម ។

ហេតុការណ៍​គួរ​ឱ្យ​ហួសចិត្ត​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែតុលា វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល នៅ​ភូមិ​តា​ហៀន ឃុំ​ព្រៃ​យុថ្កា ស្រុក​កោះអណ្តែត ។  លោក ជា សុ​ផាត អធិការ​នគរបាល​ស្រុក​កោះអណ្តែត បានឱ្យ​ដឹង​ថា បុរស​ទាំង​២​នាក់ ដែល​ភ្នាល់​គ្នា​ផឹកស្រា​.​ស​នេះ ម្នាក់​ឈ្មោះ ញ៉ា​ញ់ហេ​ន អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​តា​ហៀន ឃុំ​ព្រៃ​យុថ្កា បាន​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​ឈ្មោះ ទូច តេ​ង អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​បាយ ឃុំ​ព្រៃ​យុថ្កា បាន​សន្លប់ និង​ត្រូវ​បានក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​ប្រទេស​វៀតណា​ម ។

លោក​អធិការ​បន្ត​ទៀត នៅ​ពេល​សួរនាំ​សាក្សី​នានា​ត្រូវ​បាន​ប្រាប់​ថា នា​រសៀល​ថ្ងៃ​នោះ​ បុរស​ទាំង​២​នាក់​បាន​បបួល​គ្នា​ភ្នាល់​ផឹកស្រា​.​ស​ ដើម្បី​រក​អ្នក​ខ្លាំង ហើយ​ទីបំផុត​ ​ពួក​គេ​ម្នាក់​ៗ​បាន​ផឹក​អស់​ស្រា​ចំនួន​២​
លី​ត្រ ។ ដោយសារ​តែ​បរិមាណ​ស្រា​ដ៏​លើសលប់​នេះ ក៏​បណ្តាល​ឲ្យ​ឈ្មោះ ញ៉ា​ញ់ ហេ​ន ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ចំណែក​ឈ្មោះ ទូច តេ​ង សន្លប់​ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ៕ ​

អត្ថបទសរសេរ ដោយ