ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណ​យុវជន ដែល​ចង.ក​សម្លា.ប់​ខ្លួន​ហើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ពិតជា​គួរ​មិន​ជឿ​សោះ យុវជន​ម្នាក់​សម្រេច​ចងក​សម្លាប់​ខ្លួន​ទាំង​ជីវិត​នៅ​លីវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ឃើញ​ហេតុការណ៍ និង​ក្រុម​គ្រួសារ ជា​ពិសេស​មិត្តភក្តិ​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ច័ន្ទ ៥​រោច ខែអស្សុជ…

ខេត្តកណ្តាល ៖ ពិតជា​គួរ​មិន​ជឿ​សោះ យុវជន​ម្នាក់​សម្រេច​ចងក​សម្លាប់​ខ្លួន​ទាំង​ជីវិត​នៅ​លីវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ឃើញ​ហេតុការណ៍ និង​ក្រុម​គ្រួសារ ជា​ពិសេស​មិត្តភក្តិ​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ច័ន្ទ ៥​រោច ខែអស្សុជ ឆ្នាំច នព្វស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១ និង​៤០​នាទី​ព្រឹក នៅ​ចំណុច​កើតហេតុ ក្នុង​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្តកណ្តាល ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សៀម វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ឪពុក​ជន​រង​គ្រោះ​ឈ្មោះ សៀម ប៉ូច ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ មន្ត្រី​នគរបាល ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ វត្ថុ​តាង​ដកហូត​មាន ខ្សែ​កាត​សិស្ស​ពាក់​ក ចំនួន​១ ប្រវែង​០.៧៣ មែ​ត្រ​។

តាម​ការ​បំភ្លឺ​របស់​សាក្សី​ឈ្មោះ ស៊ីវ បូ​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​១១​ព្រឹក ខ្ញុំ​បាន​ចូល​ក្នុង​សាលា​គរុកោសល្យ ភូមិភាគ បំណង​ចូល​បន្ទប់ទឹក​បត់ជើង ពេល​បត់ជើង​រួចរាល់​ហើយ មាន​អារម្មណ៍​ធុំក្លិន​ស្អុយ ក៏​ដើរ​រក​មើល​តែ​មិនឃើញ ហើយ​ក៏​មាន​បន្ទប់ទឹក​មួយ​បិទទ្វារ មានការ​សង្ស័យ​ក៏​អើត​មើល តាម​ប្រហោង​ទ្វារ ក៏​ឃើញ​មាន​មនុស្ស​ចងក ហើយ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​តា​ខ្មៅ តាម​រយៈ​ទូរស័ព្ទ​។ ភ្លាម​នោះ​សមត្ថកិច្ច​ក៏​បាន​ធាក់​ទ្វារ​បន្ទប់ទឹក ឃើញ​មនុស្ស​ប្រុស​ចងក ទៅ​នឹង​ធ្នឹម​ដំបូល​បន្ទប់ទឹក​ជាមួយ​ខ្សែ​កាត​សិស្ស​ពាក់​ក បន្ទាប់​មក​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ ដើម្បី​ចុះ​ធើ្វ​ការ​ពិនិត្យ​។

ការ​សន្និដ្ឋាន​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​ផ្នែក​ពិនិត្យ​វិភាគ កន្លែង​កើតហេតុ​ក្រុង​តា​ខ្មៅ ព្រមទាំង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ និង​លោកគ្រូ​សន្និដ្ឋាន​ថា ដងខ្លួន​សាកសព​មិន​មាន​ស្លាកស្នាម​អ្វី​គួ​ឲ្យ​កត់សម្គាល់​ឡើយ សព​ពិតជា​ស្លាប់​ដោយសារ​អត្តឃាត​(​ចងក​) ពិតប្រាកដ​មែន​។ ដោយ​មិន​បាន​ពាក់ព័ន្ធ​បទល្មើស​អ្វី​ឡើយ ។ ការ​ពិនិត្យ​ចប់​សព្វគ្រប់ សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​ឪពុក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ