ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារិកា​អភ័ព្វ​ត្រូវ​ជន​មិន​ស្គាល់​មុខ ច្រក​ថង់​ខ្មៅ​យក​ទៅ​បោះចោល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទារិកា​ម្នាក់​ដែល​គេ​អះអាង​ថា ទើបតែនឹង​កើត​ពេល​ថ្មី​ៗ​ដោយនៅ​មាន​ទងផ្ចិត​នៅឡើយ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ច្រក​ថង់​ខ្មៅ យក​ទៅ​បោះចោល​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​មានជីវិត​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​។ ហេតុការណ៍​ប្រទះ​ឃើញ​កូនង៉ែត​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ ទារិកា​ម្នាក់​ដែល​គេ​អះអាង​ថា ទើបតែនឹង​កើត​ពេល​ថ្មី​ៗ​ដោយនៅ​មាន​ទងផ្ចិត​នៅឡើយ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ច្រក​ថង់​ខ្មៅ យក​ទៅ​បោះចោល​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​មានជីវិត​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​។ ហេតុការណ៍​ប្រទះ​ឃើញ​កូនង៉ែត​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​វាល​ត្រកួន ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ទី​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ​។

តាម​ម្ដី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​មុន​ពេល​កើតហេតុ មាន​ក្មេង បាន​ទៅ​ជីកដី​កាយ​រក​ជន្លេន ដើម្បី​យក​ទៅ​ស្ទួ​ច​ត្រី ក៏​បាន​ប្រទះ​ឃើញ​ថង់​ខ្មៅ​មួយ​កប់​នៅ​ក្នុង​ត្រកួន ដោយ​វើក​ៗ​ក៏​មានការ​សង្ស័យ ក៏​បាន​ស្រាយ​លា​ថង់​នោះ​ប្រទះ​ឃើញ ទារិកា​មួយ​សាច់​ស ទ្រលុកទ្រលន់ នៅ​មានជីវិត ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​អ្នកស្រុក​នាំ​គ្នា​ទៅ​មើល និង​យក​ទៅ​មន្ទីរពេទ្យ ឯកជន​មួយ ដែល​នៅ​ក្បែរ ដើម្បី​កាត់​ទងផ្ចិត និង​រក​ទឹកដោះគោ​ឲ្យ​បៅ​។ តាម​គ្រូពេទ្យ បាន​ឲ្យ​ដឹង​ថា ទារិកា​នោះ ទើបតែ​កើត​នោះ​ទេ អាច​ត្រូវ​ជន​មិន​ស្គាល់​មុខ​ដែល​គេ​សង្ស័យ​ថា​ជា​ម្តាយ ឪពុក​ចិត្ត​អប្រិយ បាន​យក​ទៅ​បោះចោល​។

ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា មាន​បញ្ហា​អ្វី​នោះ​ទេ​បាន​ជាយ​កកូន​មិន​ទាន់​ដឹង​អ្វី និង​គួរ​ឲ្យ​ស្រឡាញ់​យក​ទៅ​បោះចោល​បែប​នេះ​។ បន្ទាប់​ពី​អ្នកស្រុក​នាំ​ទារិការ​នោះ​ទៅ​មន្ទីរពេទ្យ លោកស្រី សាន់ វ​ណ្ណា អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​ក៏​មានការ​អាណិតអាសូរ ឃើញ​ក្មេង​គួរ​ឲ្យ​ស្រឡាញ់ ក៏​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ និង​សមត្ថកិច្ច​សុំ​យក​ទុក​ចិញ្ចឹម​។ តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ថា ទារិកា​នោះ​ត្រូវ​បាន​រក្សា​ទុក​សិន ដើម្បី​រង​ចាំ​ឪពុក​ម្តាយ​។ បើ​មិន​មាន​ក្រុម​គ្រួសារ​មក​រក​ទេ នឹង​ប្រគល់​ឲ្យ​អ្នក​ដែល​ចង់បាន​យក​ទៅ​ចិញ្ចឹម​៕


https://youtu.be/kyqaOCd1ljo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ