ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករង​មន្ទីរ​៣​រូប ចុះ​បង្ក្រាប​ឈ្មួញ​នាំ​គ្រឿងញៀ.ន​ពី​ឡាវ​ចាប់​បាន​ជាង​៥គីឡូក្រាម

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ…

ខេត្តស្ទឹងត្រែង ៖ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចាត់តាំង​នាយករង​មន្ទីរ​ចំនួន​៣​រូប មាន​លោក​ឧត្តមសេនីយ៍ទោ អ៊ឹ​ង ហាវ លោក​ឧត្តមសេនីយ៍ទោ វ៉ា​ន់ កុសល និង​លោក​ឧត្តមសេនីយ៍ទោ មាឃ ប៊ុ​ន​ថុ​ល ដឹកនាំ​កម្លាំង​ការិយាល័យ​ទី​៨ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បើក​កិច្ច​ប្រតិបត្តិការ​មួយ បង្ក្រាប​ករណី​ឈ្មួញ ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ដែល​ឆ្លងកាត់​នៅ​ព្រំដែន​កម្ពុជា​.​ឡាវ​។

កិច្ច​ប្រតិបត្តិការ​នោះ បាន​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ តុលា ២០១៨ នៅ​ចំណុច​វាល​ប៉ា​រ៉ា ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង​។ ជា​លទ្ធផល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ ជួប ឌៀ​រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង​។

វត្ថុ​តាង​ចាប់​យក​រួម​មាន សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE) ៥​កញ្ចប់​ធំ ស្មើ​ទម្ងន់​ប្រមាណ​ជា​៥​គីឡូក្រាម​។ ជនសង្ស័យ និង​ថ្នាំ​ញៀន​ប្រមាណ​៥ គីឡូក្រាម​នោះ សមត្ថកិច្ច​កំពុង​ឃាត់ និង រក្សារ​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​រង់ចាំ​ចំណាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ