ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ថ្ងៃ កើតឡើង​៥​លើក ស្លា.ប់​២​នាក់ របួសធ្ងន់​៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​៥​លើក​(​យប់​៤​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​៥​នាក់​(​ស្រី​១​នាក់​) របួសស្រាល​គ្មាន​។ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​៥​លើក​(​យប់​៤​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​៥​នាក់​(​ស្រី​១​នាក់​) របួសស្រាល​គ្មាន​។ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​២​លើក ស្លាប់​២​នាក់​,​មិន​គោរព​សិទ្ធិ​៣​លើក​។ សរុប​ស្លាប់​២​នាក់ ម៉ូតូ​២​នាក់​(​មិន​ពាក់មួក​២​នាក់​)​។

គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​១​លើក​,​ម៉ូតូ និង​រថយន្ត​តូច​២​លើក ស្លាប់​១​នាក់​,​ម៉ូតូ និង​រថយន្ត​ធំ​១​លើក​,​ម៉ូតូ និង​ត្រាក់ទ័រ​១​លើក​ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត យាន​៩​គ្រឿង ក្នុង​នោះ​មាន ម៉ូតូ​៥​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​,​រថយន្ត​ធំ​១​គ្រឿង​។ យានយន្ត​បង្កហេតុ ម៉ូតូ​៣​លើក​,​រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​១​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​១​លើក​,​ផ្លូវ​ខេត្ត​៤​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្តស្វាយរៀង​១​លើក ស្លាប់​១​នាក់ និង​ភ្នំពេញ​៣​លើក ស្លាប់​១​នាក់ របួស​៤​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ ៤.៣២៨​គ្រឿង (​ម៉ូតូ​៦៨%), មធ្យោបាយ​ល្មើស​៥២៤​គ្រឿង​(​ម៉ូតូ​៨៥%), អប់រំ​១៦៦​គ្រឿង​(​ម៉ូតូ​២៥%),​មធ្យោបាយ​ពិន័យ​៣៥៨​គ្រឿង (​ម៉ូតូ​៩៩%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​២៦​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៣.០៩៩​គ្រឿង​, អប់រំ​១៤២​គ្រឿង​, ពិន័យ​ចំនួន​សរុប​៦២៤​គ្រឿង (​មួក​៣៨៧​គ្រឿង​,​កញ្ចក់​៨៤​គ្រឿង​,​ស្រវឹង​០​គ្រឿង​,​ផ្សេង​ៗ១១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ