ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ក្លិប​ស្លា.ប់ហើយ​​ក្នុង​ឧប្បត្តិហេតុ​​ធ្លាក់​ឆេះឧទ្ធម្ភាគចក្រ (មាន​វីដេអូ)

5 ឆ្នាំ មុន

លោក ​Vichai Srivaddhanaprabha ម្ចាស់​ក្លិប Leicester City បាន​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពី​ជួប​ឧប្បត្តិហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ មួយ​គ្រឿង​នៅ​ក្បែរ​បរិវេណ​ទីលាន​ប្រកួត​«King Power» កាលពី​ថ្ងៃ​ទី​២៧…

លោក ​Vichai Srivaddhanaprabha ម្ចាស់​ក្លិប Leicester City បាន​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពី​ជួប​ឧប្បត្តិហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ មួយ​គ្រឿង​នៅ​ក្បែរ​បរិវេណ​ទីលាន​ប្រកួត​«King Power» កាលពី​ថ្ងៃ​ទី​២៧ តុលា កន្លង​មក ។

លោក​Vichai អាយុ​៦០​ឆ្នាំ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ដែល​ស្លាប់​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ប្រហែល​១​ម៉ាង​ក្រោយ​ពី​ចប់​ការ​ប្រកួត​ក្រប​ខណ្ឌ​ប្រឺ​មី​ញេ​លី​គ​អង់គ្លេស ដែល​Leicester City ប្រកួត​ស្មើ​ជាមួយ​ក្លិប​West Ham១-១ ។

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្លិប Leicester Chity បាន​បញ្ជាក់​ថា «​ជា​រឿង​ដ៏​សោកសៅ​មួយ ដោយ​ប្រធាន​ក្លិប​របស់​យើង​បាន​ស្លាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ តុលា ខណៈ​ពេល​ឧទ្ធម្ភាគចក្រ​របស់​គាត់ និង​មិត្ត​រួម​ដំណើរ​ចំនួន​៤​នាក់​បាន​ធ្លាក់ ហើយ​ពួក​គេ​ទាំង​៥​នាក់​គ្មាន​នរណា​ម្នាក់​នៅ​រស់រាន​មានជីវិត​ទេ​» ។

មនុស្ស​ទាំង​៥​នាក់​ដែល​រង​គ្រោះ​ពី​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ​រួម​មាន ៖ មហាសេដ្ឋី​ជន​ជាតិ​​ថៃ​លោក​Vichai Srivaddhanaprabha ម្ចាស់​ក្លិប​Leicester City បុគ្គលិក​របស់​លោក​​២​នាក់​ទៀត​គឺ​លោកស្រី​Nursara Suknamai និង​លោក​Kaveporn Punpare ។

អាកាសយានិក​Eric Swaffer និង​អ្នកដំណើរ​ម្នាក់​គឺ​នាង​Izabela Roza Lechowicz ៕

គួរ​រំលឹកថា ៖ ហោះ​ឡើង​បន្តិច​… ឧទ្ធម្ភាគចក្រ​ម្ចាស់​ក្លិប​ធ្លាក់​ផ្ទុះ​ឆេះ​យ៉ាង​រន្ធត់

វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖  STORIES BRASIL

https://www.youtube.com/watch?v=bOcdnQpmW_A

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ