ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស្ដាំ​និយម​ជ្រុល​ជាប់​ឆ្នោត​ប្រធានាធិបតី​

5 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ីល ៖ ក្រោយ​ការ​រាប់​សន្លឹក​ឆ្នោត​រួចរាល់​ប្រមាណ​ជា​៩០% បន្ទាប់​ពី​ការ​បោះ​​ឆ្នោត​ប្រធានាធិបតី​ប្រេ​ស​ល​កាលពី​ថ្ងៃ​ទី​២៨ ​តុលា បេក្ខជន​ស្ដាំ​និយម​ជ្រុល​លោក​JAIR BOLSONARO ដណ្ដើម​បាន​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​នោះ ជាមួយ​សំឡេង​៥៦%​។ ​ដូច្នេះ​លោក​ជា​អ្នក​ជាប់​ឆ្នោត​បន្ត​តំណែង​ប្រធានាធិបតី​ប្រេ​ស៊ីល…

ប្រទេស​ប្រេ​ស៊ីល ៖ ក្រោយ​ការ​រាប់​សន្លឹក​ឆ្នោត​រួចរាល់​ប្រមាណ​ជា​៩០% បន្ទាប់​ពី​ការ​បោះ​​ឆ្នោត​ប្រធានាធិបតី​ប្រេ​ស​ល​កាលពី​ថ្ងៃ​ទី​២៨ ​តុលា បេក្ខជន​ស្ដាំ​និយម​ជ្រុល​លោក​JAIR BOLSONARO ដណ្ដើម​បាន​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​នោះ ជាមួយ​សំឡេង​៥៦%​។ ​ដូច្នេះ​លោក​ជា​អ្នក​ជាប់​ឆ្នោត​បន្ត​តំណែង​ប្រធានាធិបតី​ប្រេ​ស៊ីល ពីលោក​MICHEL TEMER ​តាំងពី​ជុំ​ទី​មួយ ឈ្នះ​គូប្រជែង​ធ្វេ​ង​និយម​លោក ​FERNANDO HADDAD​ ដែល​ទទួល​សំឡេង​បាន​ត្រឹម​៤៤%​។

​ពលរដ្ឋ​ប្រេ​ស៊ី​ល​ពិតជា​ជ្រើសរើស​ការ​បិទ​ទំព័រ នៃ​គណបក្ស​ពលករ ជា​គណបក្ស​របស់​លោក​ LULA និង​លោកស្រី​ DILMA ROUSSEFF​ ជា​ប្រធានាធិបតី​ចុង​ក្រោយ​ដែល​ទទួល​​បានការ​គាំទ្រ​របស់​អ្នកបោះឆ្នោត​ប្រេ​ស៊ី​ល​។

លើស​ពីរ​បត់​មួយ​ទៅ​ទៀត ការ​ឡើង​កាន់​អំណាច​របស់​លោក JAIR BOLSONARO ប្រៀប​ដូច​ជា​ការ​រញ្ជួយ​ខាង​នយោបាយ​មួយ ក្នុង​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​​នៅ​អា​មេ​រិ​កឡា​ទី​ន​នោះ​។ ​មាន​គេ​លើក​ជា​សំនួ​រថា ​តើ​របប​ផ្ដាច់​ការ​មួយ​នឹង​កើត​មាននៅ​ប្រេ​ស៊ី​ល​វិញ​ឬ ជាមួយ​ការ​ជាប់​ឆ្នោត​របស់​លោក​JAIR BOLSONARO ? លោក​ជា​អតីត​ទាហាន​សក្ដិ​៣​ម្នាក់​របស់​កងទ័ព ដែល​នៅ​ចង​ចាំ​ជា​និច្ចសម័យ​កាល​ដែល​​ប្រេ​ស៊ី​ល ​ស្ថិត​ក្រោម​របប​ផ្ដាច់​ការ​យោធា​មួយ​រវាង​ឆ្នាំ​១៩៦៤​និង​១៩៨៥​។

លោក BOLSONARO​ ពេល​ទៅ​បោះ​ឆ្នោត​ប្រធានាធិបតី​ជុំ​ទី១ ​បាន​កាន់​កាំភ្លើង​មួយ​ដើម​​ទៅ​ជាមួយ​ដែរ ខុស​ពី​ពួក​អ្នកបោះឆ្នោត​គាំទ្រ​គណបក្ស​ធ្វេ​ង​និយម ដែល​កាន់​សៀវ​ភៅ​ពេល​ទៅ​បោះ​ឆ្នោត​។​ ជាប់​ឆ្នោត​កាន់​អំណាច​រយៈពេល​៤​ឆ្នាំ លោក ​BOLSONARO​ អាយុ​៦៣​ឆ្នាំ ​សន្យា​ធ្វើ​ទាសករ​បម្រើ​រដ្ឋធម្មនុញ្ញ​ហើយ​ដឹកនាំ​ប្រទេស​ជាមួយ​អំណាច ប៉ុន្តែ​​ពុំ​ប្រកាន់​លទ្ធិផ្ដាច់ការ​និយម​ឡើយ​។ ​វា​មិន​ប្រាកដ​ដែរ​ដែល​ការ​អះអាង​របស់​លោក​ត្រូវ​បាន​គោរព​ពេញលេញ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ