ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​ទាំង​សំបុក មាន​ទាំងស្រី​មាន​ទាំងប្រុស

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ និង​ផ្តល់​ទីតាំង​សេព​គ្រឿងញៀន​មួយ​ក្រុម​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​បង្ក្រាប ដោយ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​ផង​។ ការ​បង្ក្រាប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ថា​គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ទោ​សម សា​មួន ស្នងការ​នគរបាល​ខេត្ដ​ដោយ​មានការ​សហការ​ពី​កំលាំង​សន្ដិសុខ និង​ជំនាញ​គ្រឿងញៀន​ផង​ដែរ​។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៨…

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ និង​ផ្តល់​ទីតាំង​សេព​គ្រឿងញៀន​មួយ​ក្រុម​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​បង្ក្រាប ដោយ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​ផង​។

ការ​បង្ក្រាប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ថា​គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ទោ​សម សា​មួន ស្នងការ​នគរបាល​ខេត្ដ​ដោយ​មានការ​សហការ​ពី​កំលាំង​សន្ដិសុខ និង​ជំនាញ​គ្រឿងញៀន​ផង​ដែរ​។

ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ម្ចាស់​ទីតាំង​ឈ្មោះ​ហេង ឈាង ភេទ​ស្រី មុខរបរ​មិន​ពិតប្រាកដ គឺជា​មុខសញ្ញា​ផ្ដល់​ទីតាំង​ចែកចាយ​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​ដ​ធ​ក​សមត្ថកិច្ច​តាមដាន​ជា​យូរ​មក​ហើយ​។

ប្រ​ភ​ពី​មន្ត្រី​នគរបាល​បានអោយ​ដឹង​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មនុស្សចំនួន​១១​នាក់ រួម​មាន​១-​ឈ្មោះ សុខ ចិ​ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ២-​ឈ្មោះ សុខ គឹ​ម ភេទ​ប្រុស អាយុ ២៣​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ៣-​ឈ្មោះ ប៊ូ វឿ​ន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ នៅ​ភូមិ​ទី​២ ឃុំ​ត្រែង​ត្រ​យឹ​ង ៤-​ឈ្មោះ រឹម សា​រិ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ទី​៤-​ឃុំ​ត្រែង​ត្រ​យឹ​ង ៥-​ឈ្មោះ នៅ វ៉ា​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ទី​៣ ឃុំ​ត្រែង​ត្រ​យឹ​ង ។

៦-​ឈ្មោះ អេ​ង សុ​គុ​ន្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ៧-​ឈ្មោះ លួ​ន បូ​រា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ៨-​ឈ្មោះ ចាន់ រី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ៩-​ឈ្មោះ ភេ​ន សំភាស់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ទី​៣ ឃុំ​ត្រែង​ត្រ​យឹ​ង ១០-​ឈ្មោះ​ហេង ឈាង ភេទ​ស្រី អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង (​ម្ចាស់ផ្ទះ​) និង​១១-​ឈ្មោះ សៀវ ហៀ​ង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង​។

ក្រោយ​ប្រតិបត្តិការ​បង្ក្រាប​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​គ្រឿងញៀន​ចំនួន​១២​កញ្ចប់ ,​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១ ម៉ូតូ​ម៉ាក​ចំរុះ​៦​គ្រឿង ទូរស័ព្ទ​ដៃ​ចំរុះ​៦​គ្រឿង ឧបករណ៍​ប្រើប្រាស់ និង​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ តុលា ២០១៨ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​ហេង ឈាង បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ផ្ដល់​ទីតាំង​ចែកចាយ​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​អោយ​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្រាកដ​មែន​។

ប្រភព​បន្ត​ថា​បច្ចុប្បន្ន​មុខសញ្ញា​ពាក់ព័ន្ធ​ទាំង ១១​នាក់ រួម​ជាមួយ​វត្ថុ​តាង កំលាំង​ស្រុក​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់កា​រិ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចាត់ការ​តាម​នីតិវិធី​។

យោង​តាម​បទបញ្ជា​របស់​លោកស្នងការ​ខេត្ត គឺ​បានអោយ​គ្រប់​បណ្តា​ស្រុក​យកចិត្តទុកដាក់បង្ក្រាប​មុខ
សញ្ញា​ជួញដូរ​អោយ​បាន​ទាន់​ពេល ដើម្បី​លុប​បំបាត់​ក្រុម​ក្រៅសង្គម​ទាំងនេះ​អោយ​អស់ កុំអោយ​ពួក​គេ​មានឱកាស​ពង្វក់ស្មារតី​យុវជន​ជំនាន់​ក្រោយ​បាន​តទៅ​ទៀត​នេះ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​ដែល​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ