ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តមសេនីយ៍​ស្នងការ​រង​មាន​ប្រសាសន៍​ថា អ្វី​ៗ​មិន​អាច​ស្ថិតស្ថេរ​បាន​ទេ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តខេត្តបន្ទាយមានជ័ ៖ ថវិកា​ចំនួន​បី​រយ​មួយ​លាន​ប្រាំបី​រយ​ម្ភៃ​ពាន់​ពីរ​រយ​សែសិប​រៀល​ត្រូវ​បាន​បើក​ផ្តល់​ជូន​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ចំនួន​៥២​នាក់ កាលពី​ចុង​ស​ប្តា​ហ៍​នេះ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី​វង្ស វ៉ិ​ត ស្នងការ​រង​ទទួល​ផែន​ធនធានមនុស្ស​តំណាង​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ…

ខេត្តខេត្តបន្ទាយមានជ័ ៖ ថវិកា​ចំនួន​បី​រយ​មួយ​លាន​ប្រាំបី​រយ​ម្ភៃ​ពាន់​ពីរ​រយ​សែសិប​រៀល​ត្រូវ​បាន​បើក​ផ្តល់​ជូន​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ចំនួន​៥២​នាក់ កាលពី​ចុង​ស​ប្តា​ហ៍​នេះ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី​វង្ស វ៉ិ​ត ស្នងការ​រង​ទទួល​ផែន​ធនធានមនុស្ស​តំណាង​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ទោ​យី ប៊ុ​ន​រឿង ប្រធាន​ការិយាល័យ​បុគ្គលិក​។

លោក​ឧត្តមសេនីយ៍ត្រី​វង្ស​វ៉ិ​ត ស្នងការ​រង​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ពិសេស គឺ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម តែង​យកចិត្តទុកដាក់​ពី​កងកម្លាំង​នគរបាល​ក្នុង​ខេត្ត​ដែល​បាន​ខិតខំ​តស៊ូ​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​កន្លង​មក ។

លោក​ឧត្តមសេនីយ៍​ស្នងការ​រង​បាន​បន្ត​ថា អ្វី​ៗ​មិន​អាច​ស្ថិតស្ថេរ​បាន​ទេ​នៅ​ក្នុង​លោក​យើង​នេះ​ទាំង​មុខ​តំណែង តួនាទី និង​ការងារ គ្រាន់តែ​មុន និង​ក្រោយ​ប៉ុណ្ណោះ​ដូច​ជា រៀប​ច្បង បងប្រុស បងស្រី នា​ពេល​នោះ ដល់​គម្រប់​អាយុ​ចូល​និវត្តន៍​រាជរដ្ឋាភិបាល​ក៏​ដូច​ជា ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​បង​ៗ​ចូល​និវត្ត​សម្រាក​ពី​ការងារ ។ នា​ថ្ងៃនេះ​ដែរ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដឹង​ពី​គុណ​បំណាច់រ​បស់បង​ៗ​ដែល​ធ្លាប់​បាន​បម្រើ​ការងារ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​មាតុភូមិ​កន្លង​មក ។

ដូច្នេះ ដើម្បី​ជា​ការ​ឆ្លើយ​តប និង​គុណូបការៈ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​ផ្តល់​ជូន​នូវ​ថវិកា​គោលនយោបាយ​ដល់​និវត្តន៍​ជន​ទាំង​៥២​រូប ។ ទន្ទឹម​នោះ​ដែរ​ជា​ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​បាន​សំណូមពរ​ដល់​រៀមច្បង​ទាំងអស់ ថ្វី​ត្បិត​បង​ៗ​ចូល​និវត្តន៍​ហើយ​ក្តី​សុំ​ឲ្យ​ចូលរួម​សហការ​ជាមួយ​កងកម្លាំង​នគរបាល និង​បន្ត​ផ្តល់​រាល់​បណ្តា​ព័ត៌មាន​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ស​ញ្ហា​សន្តិសុខ ដើម្បី​រក្សា​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ