ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​កក្រើក​ខ្លាំងអាជីវករ​ក្ដៅក្រហាយ​អ្នកគ្រប់គ្រង​ផ្សារ​ឯករាជ្យ​២​បិទ​មិន​ឲ្យ​ចូល​លក់ដូរ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកគ្រប់គ្រង​ផ្សារ​ឯករាជ្យ​២​កំពុង​បង្ករឿង​បិទ​ផ្សារ​មិន​ឲ្យ​អាជីវករ​បាន​ចូល​លក់ដូរ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​អាជីវករ​ទាំងនោះ​មានការ​ក្ដៅក្រហាយ ហើយ​ពួក​គាត់​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​ឧកញ៉ា ព្រំ សុធី ដែល​ជា​អ្នកគ្រប់គ្រង​ផ្សារ​នោះ​ចេញ​មុខ​ដោះស្រាយ​បន្ទាន់ ។ មិនតែប៉ុណ្ណោះ​ទ​ង្វើ​របស់​អ្នកគ្រប់គ្រង​ផ្សារ​ខាងលើ​ក៏​កំពុង​ធ្វើ​ឲ្យ​អាជ្ញាធរ​ឈឺក្បាល​ផង​ដែរ ព្រោះតែ​នៅ​សុខ​ៗ​ដំបៅ​មិន​ឈឺ​យក​ឈើ​រុក​បង្ករឿង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បះបោរ​បែប​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកគ្រប់គ្រង​ផ្សារ​ឯករាជ្យ​២​កំពុង​បង្ករឿង​បិទ​ផ្សារ​មិន​ឲ្យ​អាជីវករ​បាន​ចូល​លក់ដូរ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​អាជីវករ​ទាំងនោះ​មានការ​ក្ដៅក្រហាយ ហើយ​ពួក​គាត់​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​ឧកញ៉ា ព្រំ សុធី ដែល​ជា​អ្នកគ្រប់គ្រង​ផ្សារ​នោះ​ចេញ​មុខ​ដោះស្រាយ​បន្ទាន់ ។

មិនតែប៉ុណ្ណោះ​ទ​ង្វើ​របស់​អ្នកគ្រប់គ្រង​ផ្សារ​ខាងលើ​ក៏​កំពុង​ធ្វើ​ឲ្យ​អាជ្ញាធរ​ឈឺក្បាល​ផង​ដែរ ព្រោះតែ​នៅ​សុខ​ៗ​ដំបៅ​មិន​ឈឺ​យក​ឈើ​រុក​បង្ករឿង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បះបោរ​បែប​នេះ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុង​ផ្សារ​ឯករាជ្យ​២ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ទឹកមុខ​ពោរពេញ​ទៅ​ដោយ​កំហឹង និង​ការ​ក្ដៅក្រហាយ​ហើយ​នៅ​ក្នុង​ដៃ​មាន​កាន់​បដារ​ផង​នោះ ក្រុម​អាជីវករ​ជាង​១០០​នាក់ ដែល​ជា​ម្ចាស់​តូប​ចំនួន​១៧៦​តូប ដែល​លក់ដូរ​នៅ​ក្នុង​ផ្សារ​ឯករាជ្យ​២ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា បន្ទាប់​ពី​អ្នកគ្រប់គ្រង​ផ្សារ​មួយ​នេះ​បិទ​ច្រក​ចេញចូល​ផ្សារ បិទ​ភ្លើង បិទ​បង្គន់​បន្ទប់ទឹក បិទ​កន្លែង​ផ្ញើរ​កង់​ម៉ូតូ មិន​ឲ្យ​ពួក​គាត់​បាន​ចូល​លក់ដូរ​ឡើយ ។

ដោយ​ពួក​គាត់​យល់​ឃើញ​ថា នេះ​ជា​ចេតនា​អាក្រក់​មួយ​ហើយ​ក៏​ជា​ការ​រំខាន​ដល់​ការ​លក់ដូរ​របស់​ពួក​គាត់​ឈាន​ដល់​ការ​ដួល​រលំ​ផ្សារ​ទាំងមូល ។ នៅ​ក្នុ​បដារ​ដែល​ពួក​គាត់​កាន់​នៅ​ពេល​ផ្ទុះ​ការ​តវ៉ា​នោះ​ពួក​គាត់​បាន​ទាមទារ​ឲ្យ​ឧកញ៉ា ព្រំ សុធី ចេញ​មុខ​ធ្វើការ​ដោះស្រាយ​ជា​បន្ទាន់​នៅ​មូលហេតុ​ខាងលើ​។

អាជីវករ​ខាងលើ​បាន​និយាយ​ថា ពួក​គាត់​បាន​ទិញ​តូប​នៅ​ក្នុង​ផ្សារ​ឯករាជ្យ​២​នោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​អ្នកខ្លះ​ទិញ​មុនគេ​ក្នុង​តូប​១​ថ្លៃ​ជាង​៣​ពាន់​ដុល្លារ អ្នកខ្លះ​ទៀត​ទិញ​ក្នុង​តម្លៃ​៥​ពាន់​ទៅ​១​ម៉ឺន​ដុល្លារ រហូត​ដល់​៥​ម៉ឺន​ដុល្លារ​ក៏​មាន​ដែរ​គឺ​ទិញ​ដាច់​ៗ​តែ​ម្ដង ។ ប៉ុន្តែ​កាលពី​តូប​លក់​មិន​ទាន់​ដាច់​អស់​មិន​ដែល​មាន​បញ្ហា​នោះ​ឡើយ លុះ​មក​ដល់​មួយ​រយៈពេល​ចុង​ក្រោយ​បន្ទាប់​ពី​លក់​តូប​អស់​ឧកញ៉ា ព្រំ សុធី នេះ​បាន​បង្ករឿង​ជា​បន្តបន្ទាប់ ។

មិនតែប៉ុណ្ណោះ​នៅ​រាល់ពេល​បុណ្យ​ជាតិ​មក​ដល់ ដែល​ជា​ថ្ងៃ​កម្មករ​-​កម្មការិនី​រោងចក្រ​មន្ត្រីរាជការ​ផ្សេង​ៗ​ឈប់​សម្រាក​ដែល​ជា​ថ្ងៃ​សម្រាប់​ពួក​គាត់​លក់ដាច់​គឺ​អ្នកគ្រប់គ្រង​ផ្សារ​រូប​នោះ​តែងតែ​បិទ​ផ្សារ​មិន​ឲ្យ​លក់​បែប​នេះ​ជា​បន្តបន្ទាប់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ផ្សារ​នេះ​លក់ដាច់​ខ្លាំង​តែ​នៅ​ថ្ងៃ​ដែល​មានបុណ្យ​ជាតិ​ធំ​ៗ​ប៉ុណ្ណោះ​ដូច​ជា​នៅ​ថ្ងៃ​កើតហេតុ​នេះ​ដែល​ជា​ថ្ងៃ​បុណ្យ​រាជា​ពិ​សេក​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​ជាដើម ។ ប៉ុន្តែ​ឧកញ៉ា ព្រំ សុធី បែរជា​យក​ថ្ងៃ​ទាំងនេះ​ធ្វើបាប​ពួក​គាត់​ដោយ​បិទ​ផ្សារ​ទាំងមូល​មិន​ឲ្យ​ពួក​គាត់​ចូល​លក់​បាន​ឡើយ ពួក​គាត់​ពិតជា​ឈឺចាប់​ខ្លាំង​បំផុត ។

កាលពី​លើក​មុន​អ្នកគ្រប់គ្រង​ផ្សារ​នេះ​បាន​បិទ​ផ្សារ​មិន​ឲ្យ​លក់​ដោយ​ទាមទារ​ឡើងថ្លៃ​ភាស៊ី​និង​ថ្លៃ​សន្តិសុខ ហើយ​ពួក​គាត់​បាន​ផ្ទុះ​ការ​តវ៉ា​ម្ដង​ប៉ុន្តែ​ក្រោយមក​ដោយសារ​ខ្ជិល​វែង​ឆ្ងាយ​ក្រោយមក​បាន​បញ្ឈប់​ការ​តវ៉ា​និង​ព្រ​បង់​តាម​ការ​តម្លើង​នោះ ។

លុះ​ក្រោយ​ៗ​មក​ឧកញ៉ា​រូប​នេះ​បានចិត្ត​បាន​បង្ក​ព្យុះ​ភ្លៀង​មិន​ឈប់​ពេល​នេះ​បាន​ឈាន​ដល់​ការ​បិទ​ច្រក​ចេញចូល​ផ្សារ បិទ​ភ្លើង បិទ​បង្គន់​បន្ទប់ទឹក បិទ​កន្លែង​ផ្ញើរ​កង់​ម៉ូតូ មិន​ឲ្យ​ពួក​គាត់​បាន​ចូល​លក់ដូរ​ឡើយ ។

ពួក​ធ្វើការ​តវ៉ា​ដើម្បី​ឲ្យ​អ្នកគ្រប់គ្រង​ផ្សារ​រូប​នោះ​ចេញ​មុខ​ដោះស្រាយ និង​បកស្រាយ​ពី​មូលហេតុ​នៃ​ការ​បិទ​ផ្សារ​នេះ​ឲ្យ​បាន​ច្បាស់ ។ នៅ​ក្នុង​ខណៈនោះ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣​បាន​ចុះ​ជួប​ជាមួយ​ក្រុម​អាជីវករ និង​បាន​ទំនាក់ទំនង​ជាមួយ​ឧកញ៉ា ព្រំ សុធី នោះ​ឲ្យ​បើក​ផ្សារ​ឡើង​វិញ​ដែរ​ប៉ុន្តែ​ឥតប្រយោជន៍​ទេ ឧកញ៉ា​រូប​នោះ​មិន​ព្រម​ស្ដាប់ និង​បញ្ចប់រឿង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ