ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ សត្វ​ផ្សោត​ទន្លេមេគង្គ​បាន​កើនឡើង​ដល់​៩២​ក្បាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយក​អង្គការ WWF កម្ពុជា​បាន​អះអាង​ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​បាន​កើនឡើង​ពី​ចំនួន​៨០​ក្បាល ទៅ​៩២​ក្បាល ដែល​ចំនួន​នេះ​គឺជា​កំណើន​ដំបូង​បង្អស់​ក្នុង​កំណត់​ត្រា​ស្រាវជ្រាវ ចាប់តាំងពី​ជាង​២០​ឆ្នាំ​មុន​នេះ ។…

រាជធានី​ភ្នំពេញ ៖ នាយក​អង្គការ WWF កម្ពុជា​បាន​អះអាង​ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​បាន​កើនឡើង​ពី​ចំនួន​៨០​ក្បាល ទៅ​៩២​ក្បាល ដែល​ចំនួន​នេះ​គឺជា​កំណើន​ដំបូង​បង្អស់​ក្នុង​កំណត់​ត្រា​ស្រាវជ្រាវ ចាប់តាំងពី​ជាង​២០​ឆ្នាំ​មុន​នេះ ។

លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា​ថា ក្នុង​ឆ្នាំ​២០១៥​សត្វ​ផ្សោត​ទន្លេមេគង្គ​មាន​ប្រហែល​២០០​ក្បាល ហើយ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ចំនួន​៨០​ក្បាល ដោយសារ​តែ​ការ​ជាប់​មង និង​បាត់បង់​ជម្រក​របស់​វា ។ ប៉ុន្តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា សត្វ​ផ្សោត​ទន្លេមេគង្គ​បាន​កើនឡើង​ដល់​ចំនួន​៩២​ក្បាល ។

ក្នុង​ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅ​ខេត្តក្រចេះ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ឯកឧត្តម អេ​ង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​នាយកដ្ឋាន​ជលផល​បាន​អះអាង​ថា ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​ស្ថាប័ន​ពាក់​ព​ន្ឋ​ផ្សេង​ទៀត​បាន​ប្ដេជ្ញា​ខិតខំ​អភិរក្ស​សត្វ​ផ្សោត​ដ៏​កម្រ​នេះ ដើម្បី​ឱ្យ​មានការ​កើនឡើង​វិញ តាម​រយៈ​ការ​លុប​បំបាត់​នូវ​រាល់​ការ​គំរាមកំហែង​នានា​លើ​សត្វ​ផ្សោត​ទាំងនោះ ។ ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០១៨ ចំនួន​សត្វ​ផ្សោត​បាន​ស្លាប់​ចំនួន​៥​ក្បាល និង​សត្វ​ផ្សោត​កើន​ថ្មី​ចំនួន​៩​ក្បាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ