ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ទាំង​យប់ ក្រោយ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លា.ប់​លើ​ផ្លូវ​ក្បែរ​ប្រឡាយ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ផ្លូវលំ​មួយ​ខ្សែ​ក្បែរ​ប្រឡាយ​ទឹក កាលពី​វេលា​ម៉ោង​ប្រមាណ​៧​នឹង​៨​យប់​ថ្ងៃ​ទី​២៨ តុលា ២០១៨ ស្ថិត​នៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។…

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ផ្លូវលំ​មួយ​ខ្សែ​ក្បែរ​ប្រឡាយ​ទឹក កាលពី​វេលា​ម៉ោង​ប្រមាណ​៧​នឹង​៨​យប់​ថ្ងៃ​ទី​២៨ តុលា ២០១៨ ស្ថិត​នៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ដុស ដេ​ត​ប្រុស ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ស្រែប្រាំង ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្តឧត្ដរមានជ័យ​។

ប៉ូលិស​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា ពួក​គាត់​បាន​ប្រទះ​ឃើញ​មនុស្ស​ម្នាក់​ដេក​ស្លាប់​នៅ​លើ​ផ្លូវលំ​មួយ​ខ្សែ​ក្បែរ​ប្រឡាយ​ទឹក ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌​មាន​ខាងលើ​​រួច​មក កំលាំង​ប៉ូលិស​ជំនាញ​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ ក៏​​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ផ្កាប់មុខ ហើយ​សមត្ថ​​កិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ច​យ័​ពិនិត្យ និង​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​នេះ​មិនមែន​ជា​ករណី​ឃាតកម្ម​នោះ​ទេ គឺជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​។

ប៉ូលិស​បាន​បញ្ជាក់​ថា យោង​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​បាន​ស្គាល់​ជនរងគ្រោះ​បាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​​ជា​​មនុស្ស​​វិកល​ចរឹត​​ ដើរ​ពុំ​មាន​គោលដៅ ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់​ប្រមាណ​ជា​ម៉ោង​៧​ទៅ​​៨​យប់ ។

ក្រោយ​ពី​បាន​ធ្វើ​កោសល្យ​វិ​ច្ច​យ័​រួច​មក សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ នឹង​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ