ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ក៏​ចង់​មើល​ដែរ បើ​ស្អាត​យ៉ាង​នេះនោះ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សូម​មើល​ទិដ្ឋភាព​បាញ់​កាំជ្រួច ពេល​យប់​នៅ​ទន្លេ​វ៉ៃ​គោ និង​ការ​កកស្ទះ​ចរាចរណ៍ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចាប់ពីរ​ង្វ​ល់​មូល​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់​រហូត​ដល់​ច្រមុះជ្រូក​រូបចម្លាក់​គោ​នៅ​ភូមិ​ថ្មី ចាប់ពី​ម៉ោង​៥​និង​០០​នាទី​ល្ងាច ដល់​ម៉ោង​១១​និង​១០​នាទី​យប់​នា​ថ្ងៃ​ទី​២៨…

ខេត្តស្វាយរៀង ៖ សូម​មើល​ទិដ្ឋភាព​បាញ់​កាំជ្រួច ពេល​យប់​នៅ​ទន្លេ​វ៉ៃ​គោ និង​ការ​កកស្ទះ​ចរាចរណ៍ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចាប់ពីរ​ង្វ​ល់​មូល​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់​រហូត​ដល់​ច្រមុះជ្រូក​រូបចម្លាក់​គោ​នៅ​ភូមិ​ថ្មី ចាប់ពី​ម៉ោង​៥​និង​០០​នាទី​ល្ងាច ដល់​ម៉ោង​១១​និង​១០​នាទី​យប់​នា​ថ្ងៃ​ទី​២៨ តុលា ២០១៨​កន្លង​ទៅ ។

ដោយ​មាន​កំណើន​នៃ​អ្នក​ធ្វើ​ដំណើរ​មក​ចូលរួម​ទស្សនា​ពិធី​ប្រណាំងទូក និង​មើល​ពិធី​បាញ់​កាំជ្រួច​ការ​កកស្ទះ​ចរាចរណ៍​នេះ ដោយ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ដើរ និង​ឈរ​ទស្សនា​តាម​ដងផ្លូវ និង​ច្រាំង​ទន្លេ ហើយ​អ្នក​ធ្វើ​ដំណើរ​មក​ពី​តាម​បណ្តា​ស្រុក និង​ក្រុង​បា​វិត​មក​កាន់​ក្រុង​ស្វាយ​រៀង​ទស្សនា​តន្ត្រី​ស្រុកស្រែ​នៃ​ទូរ​ទស្ស​បាយ័ន​ប្រគុំ​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ ខេត្តស្វាយរៀង ។

បើ​តាម​មន្ត្រី​រដ្ឋបាល​សាលាខេត្ត​បង្ហើប​ឲ្យ​ឃើញ​ថា មាន​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​មក​កម្សាន្ត​ក្នុង​ពិធី​ប្រណាំងទូក​ងរ និង​មើល​ការ​បាញ់​កាំ​ជ្រូ​ច និង​មើល​កា​ប្រគុំ​តន្ត្រី​នា​ពេល​យប់​មាន​មនុស្ស​ជាង​១០​ម៉ឺន​នាក់ ច្រើន​ជាង​ឆ្នាំ​២០១៧ ។ ដោយ​មាន​ក្រុមហ៊ុន និង​អាជីវក​រដាក់​តាំង​ពិ​ព​ណ​រណ៍​លក់​ផលិតផល​បញ្ចុះតម្លៃ​មាន​លក់​ចំណីអាហារ​ច្រើន ធ្វើ​ឲ្យ​មនុស្ស​ម្នា​មក​ចូលរួម​ដើរ​កំសាន្ត​ច្រើន និង​ទិញ​អីវ៉ាន់​ផង​ដែរ ។

ប្រជាពលរដ្ឋ​សប្បាយ​រីករាយ​ដោយ​មិន​មានការ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព គឺ​មាន​សមត្ថកិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​បាន​ល្អ​ដែល​មាន​កម្លាំង​កងរាជអាវុធហត្ថ និង​នគ​បាល​ទូ​ទាំង​ខេត្ត​មក​ការពារ​ជាង​៥០០​នាក់ ទើប​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​បាន​ល្អ ប្រកបដោយ​មោទនភាព និង​រីករាយ​ក្រៃ​លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ