ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បង្ហាញ​រូបភាព​ពាក់​ស្បែកជើងផ្ទាត់​ពេល​ធ្វើ​រដ្ឋមន្ត្រី​សម័យ​ឆ្នាំ​៨០

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​រូបភាព​ដ៏​កម្រ​មួយ​សន្លឹក ស្ថិត​សម័យ​ឆ្នាំ​៨០ ពេល​កំពុង​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ។ រូបភាព​ដ៏​កម្រ​នេះ​ត្រូវ​បាន​អ្នក​មើល​ចូល​មើល​យ៉ាងច្រើន​នៅ​ផេ​ក​សម្តេច…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​រូបភាព​ដ៏​កម្រ​មួយ​សន្លឹក ស្ថិត​សម័យ​ឆ្នាំ​៨០ ពេល​កំពុង​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ។ រូបភាព​ដ៏​កម្រ​នេះ​ត្រូវ​បាន​អ្នក​មើល​ចូល​មើល​យ៉ាងច្រើន​នៅ​ផេ​ក​សម្តេច ។

សម្តេច​តេ​ជោ​បាន​សរសេរ​លើក​បណ្តាញ​សង្គម​អម​ដោយ​រូបភាព​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ​ខ្ញុំ​បានឃើញ​រូបថត​ខ្ញុំ​ដោយ​ចៃដន្យ​ដែល​រូបថត​នេះ ខ្ញុំ​មិន​ដែល​ឃើញ​សោះ ។ ខ្ញុំ​នៅ​ចាំ​បាន​ថា ខ្ញុំ​ទៅ​លេង​ផ្ទះ​មិត្ត​របស់ខ្ញុំ គឺ​លោក ស៊ិ​ន សុង ដែល​ពេល​នោះ​គាត់​ជា​អនុ​រដ្ឋ​ក្រសួងមហាផ្ទៃ ឯខ្ញុំ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នា​ឆ្នាំ​១៩៨០ ។

ស្បែកជើងផ្ទាត់​សម្រាប់​រដ្ឋមន្ត្រី​វ័យក្មេង នា​សម័យ​នោះ​បាន​បន្សល់​ទុក​ឲ្យ​យើង​ធ្វើការ​ប្រៀបធៀប​នា​ពេល​ប​ច្ចប្ប​ន្ន​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ