ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ក្រុម​បោក​តាម​វី​ង​បាន​6​នាក់​​ដល់​រាជ​ធា​នី​​ភ្នំពេញ​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ក្នុង​នោះ​មាននគរបាល​ខេត្តកំពង់ចាម នាយកដ្ឋា​ន​សន្តិសុខ​ផ្ទៃក្នុង នាយកដ្ឋាន​គ​របាល​ព្រហ្មទណ្ឌ និង​អាជ្ញាធរ​មូលដ្ឋានបាន​តាម​ប្រមាញ់ក្រុម​ជន​ឆបោក​ ដែល​ក្លែងបន្លំ​ធ្វើ​ជា​ភ្នាក់ងារ​វី​ង រហូត​ប្រ​កួច​ជាប់​មួយ​សម្បុកមាន​គ្នា​ចំនួន​៦​នាក់ ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៦…

ខេត្តកំពង់ចាម ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ក្នុង​នោះ​មាននគរបាល​ខេត្តកំពង់ចាម នាយកដ្ឋា​ន​សន្តិសុខ​ផ្ទៃក្នុង នាយកដ្ឋាន​គ​របាល​ព្រហ្មទណ្ឌ និង​អាជ្ញាធរ​មូលដ្ឋានបាន​តាម​ប្រមាញ់ក្រុម​ជន​ឆបោក​ ដែល​ក្លែងបន្លំ​ធ្វើ​ជា​ភ្នាក់ងារ​វី​ង រហូត​ប្រ​កួច​ជាប់​មួយ​សម្បុកមាន​គ្នា​ចំនួន​៦​នាក់ ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា កន្លង​ទៅ ខណៈ​ពួក​គេ​ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង ក្នុង​សង្កាត់់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ការ​ចុះ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​តាម​ការ​ណែនាំ​និង​សម្របសម្រួល​នីតិវិធី​ពី​លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត ។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ជន​ឆបោក​ទាំង​៦​នាក់​នេះ​មាន ៖ ១-​ឈ្មោះ សាន វណ្ណ​នី ភេទ​ប្រុស អាយុ​៣០ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្នោត​ជ្រំ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមាន​ជ័យ ជា​ជន​ដៃដល់ ២-​ឈ្មោះ សាង សុភាព ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ទល់មុខ​ផ្សារ​ទំនើប​សុ​វ​ណ្ណា សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ជា​ជន​ដៃដល់ ៣-​ឈ្មោះ ចាន់ កា​រាន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ៤-​ឈ្មោះ ណា ប៉ូ​លី ភេទ​ប្រុស អាយុ​៣៣
ឆ្នាំ នៅ​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ៥-​ឈ្មោះ អាស អា​រី​វ៉ា​ន់ទី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម ស្នាក់​នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ និង៦-​ឈ្មោះ លឹ​ម សុខ​ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ត្នោត​ជ្រំ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

លោកស្នងការ​រង​បន្ត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឆបោក​ខាងលើ​នេះ គឺ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​ផង​ដែរ ។ ក្រោយ​ពី​បាន​ឃាត់ខ្លួន​បន្តបន្ទាប់​ទាំង​សម្បុក​នេះ ក៏​នាំ​ខ្លួន​មក​កាន់​នាយ​ដ្ឋា​ន​ព្រហ្មទណ្ឌ និង​បាន​ប្រគល់​មក​ឲ្យ​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

ជុំវិញ​ការ​តាម​ប្រមាញ់​តាំងពី​ខេត្តកំពង់ចាម និង​មក​ចាប់ខ្លួន​បាន​ទាំង​សម្បុក​ដល់​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៧ ខែតុលា​កន្លង​មក នៅផ្ទះ​រកស៊ី​វេរ​លុយ​វី​ង​មួយ​កន្លែង​របស់​ឈ្មោះ ឃួ​ន ហុ​ក ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​អូរ​ស្វាយ​កើត ឃុំ​ព្រែ​កុយ ស្រុក​កងមាស មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ បាន​ប្រើ​ល្បិច​បន្លំ​ធ្វើ​ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​វី​ង ដោយ​មក​ឆបោក​អស់ប្រាក់​ចំនួន​៣.០០០​ដុល្លារ តាម​របៀប​ណែនាំ​ទៅ​តាម​បច្ចេកទេស​ប្រើ​ទូរស័ព្ទ​ដៃ ។

បន្ទាប់​មក ម្ចាស់ផ្ទះ​វេរ​លុយ​វី​ង​ង​ខាងលើ បាន​ទូរស័ព្ទ​ទៅ​សួរនាំ​ដល់​ក្រុមហ៊ុន​វី​ង ចង់​ដឹង​ការពិត​ក៏​ត្រូវ​បាន ​«​ក្រុមហ៊ុន​តប​មក​វិញ​ថា បង​ឯងចាញ់បោក​គេ​ហើយ​» ។ លុះ​មក​ដល់​ថ្ងៃ​ទី​២២ខែតុលា វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ជន​ឆបោក​ដដែល​បាន​ទូរស័ព្ទ​មក​អ្នក​រង​គ្រោះ​ម្តងទៀត​ដោយ​ប្រើ​ស្ទីល​ដដែល តាម​រយៈ​លេខ​ទូរស័ព្ទ ០១២ ៧៩៥ ៦៦២ ។ ពេល​នោះ បុរស​ដែល​ចាញ់បោក​អស់​លុយចំនួន​៣.០០០​ដុល្លារ បាន​ប្រញាប់​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ស្រាវ​តាម​ប្រមាញ់​ចាប់ជន​ឆបោក​នេះ ។

នៅ​ទីបំផុត ក្រោម​កិច្ច​សហការ​របស់​កងកម្លាំង​ចម្រុះ ក៏​តាម​ប្រមាញ់​ក្រុមឆបោក​បាន​រហូត​ចំនួន​៦​នាក់​ដល់​រាជធានី​ភ្នំពេញ និង​បាន​នាំ​ខ្លួន​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ នៅ​ថ្ងៃ​ទី​២៩ ខែតុលា ក្រុម​ជនជាប់ចោទ​ទាំង​៦​នាក់​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាលាដំបូង ៕

អត្ថបទសរសេរ ដោយ