ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាត់​យើង​នេះ​ប្រៀប​ដូច​ជា​មាត់ជ្រោះ

5 ឆ្នាំ មុន

សាធុជន​គប្បី​ដឹង​ថា រូបរាង​កាយ​យើង​នេះ​ប្រៀប​ដូច​ជា​ជ្រោះ​ជ្រៅ រីឯ​មាត់​យើង​ប្រៀប​ដូច​ជា​មាត់ជ្រោះ​ទម្លាក់​អាហារ​ទៅ​មិន​ចេះ​ពេញ ពោល​គឺ​នៅ​តែ​ខ្វះ នៅ​តែ​ស្រែក​ឃ្លាន​ជា​និច្ច ព្រោះហេតុនោះ​ទើប​ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា ការ​ស្វែងរក​អាហារ​មក​ចិញ្ចឹមជីវិត​ក៏​ជា​ទុក្ខ​ធំ ។ ការ​ស្វែងរក​អាហារ​ចិញ្ចឹមជីវិត​គឺជា​ទុក្ខ ប៉ុន្តែ​កុំ​ឲ្យ​ទុក្ខ​ជាន់​លើ​ទុក្ខ…

សាធុជន​គប្បី​ដឹង​ថា រូបរាង​កាយ​យើង​នេះ​ប្រៀប​ដូច​ជា​ជ្រោះ​ជ្រៅ រីឯ​មាត់​យើង​ប្រៀប​ដូច​ជា​មាត់ជ្រោះ​ទម្លាក់​អាហារ​ទៅ​មិន​ចេះ​ពេញ ពោល​គឺ​នៅ​តែ​ខ្វះ នៅ​តែ​ស្រែក​ឃ្លាន​ជា​និច្ច ព្រោះហេតុនោះ​ទើប​ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា ការ​ស្វែងរក​អាហារ​មក​ចិញ្ចឹមជីវិត​ក៏​ជា​ទុក្ខ​ធំ ។

ការ​ស្វែងរក​អាហារ​ចិញ្ចឹមជីវិត​គឺជា​ទុក្ខ ប៉ុន្តែ​កុំ​ឲ្យ​ទុក្ខ​ជាន់​លើ​ទុក្ខ ទុក្ខ​ត្រួត​លើ​ទុក្ខ​នោះ បុគ្គល​គួរ​ស្វែងរក​តាម​ផ្លូវ​សុចរិត​ទៀងត្រង់​ទៅ​បាន​ហើយ ចូរ​ជា​អ្នក​កុំ​ស្វែងរក​តាម​ផ្លូវ​ទុច្ចរិត ព្រោះ​អំពើអាក្រក់​នាំ​ឱ្យ​កើតទុក្ខ​ទាំង​ការ​ស្វែងរក​ផង និង​ទុក្ខ​ព្រោះ​បានទ្រព្យ​ដោយសារ​តែ​ទុច្ចរិត​កម្ម​នោះ​ផង ពោល​គឹ​ទុក្ខ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​បន្ត​រហូត​ដល់​បរលោក​ទៀត​។

សម​ដូច​ពុទ្ធភាសិត​ដែល​ព្រះ​អង្គ​ទ្រង់​សម្ដែង​ចំពោះ​ព្រហ្ម​ណ៍​ម្នាក់​ថា ម្នាល​ព្រាហ្មណ៍ អ្នក​ចូល​មក​ដើម្បី​ប្រយោជន៍​ណា ចូរ​អ្នក​ញ៉ាំង​ប្រយោជន៍​នោះ​ឲ្យ​បាន​សម្រេច​ចុះ​។

ដូច​ជីវិត​របស់​យើង​អ៊ីចឹង មិនមែន​កើតមក​ដើម្បី​តែ​ស្លាប់​ទេ គឺ​កើតមក​ដើម្បី​រស់ ហើយ​រស់​ដើម្បី​ប្រព្រឹត្ត​នូវ​សេចក្ដី​ល្អ មិនមែន​ដើម្បី​មើលងាយមើលថោក​អ្នក​ដទៃ ច្រណែនឈ្នានីស​គេ ចងអាឃាត ព្យាបាទ ចង​គំនុំគំកួន​អ្នក​ដទៃ​ទេ គឺ​ដើម្បី​ស្វែងរក​ទីពឹង​សម្រាប់​ខ្លួនឯង កុំ​បោះបង់​ខ្លួនឯង​ចោល​ឲ្យ​សោះ កុំ​ធ្វើ​ខ្លួនឯង​ឱ្យ​ដូច​ជា​ឈើ​ស្អុយ ដែល​បណ្ដែត​ទឹក​តាម​ទន្លេ​ឡើយ ព្រោះ​អំពើ​ទាំងនេះ​គ្មាន​ន័យ​ខ្លឹមសារ​អ្វី​សម្រាប់​ជីវិត​ទេ ។