ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​វៀតណាម​សម្លឹង​ឈាន​ជើង​ទៅ​ទីផ្សារ​បរទេស

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ធនាគារ​វៀតណាម​មួយ​ចំនួន​បាន​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​ទៅ​ទីផ្សារ​បរទេស ដើម្បី​ទាញ​យក​ការ​វិនិយោគ​ពី​ក្រៅ​ស្រុក ដោយ​ក្រុមហ៊ុន​វៀតណាម ។ កាលពីដើម​ស​ប្តា​ហ៍​នេះ ធនាគារពាណិជ្ជ​ភាគហ៊ុន​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​វៀតណាម (Vietcombank) បាន​បើក​ដំណើរការ​Vietcombank…

ទីក្រុង​ហាណូយ ៖ ធនាគារ​វៀតណាម​មួយ​ចំនួន​បាន​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​ទៅ​ទីផ្សារ​បរទេស ដើម្បី​ទាញ​យក​ការ​វិនិយោគ​ពី​ក្រៅ​ស្រុក ដោយ​ក្រុមហ៊ុន​វៀតណាម ។
កាលពីដើម​ស​ប្តា​ហ៍​នេះ ធនាគារពាណិជ្ជ​ភាគហ៊ុន​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​វៀតណាម (Vietcombank) បាន​បើក​ដំណើរការ​Vietcombank សាខា​ប្រទេស​ឡាវ នៅ​ទីក្រុង​វៀងចន្ទន៍ ។

ធនាគារ​វៀតណាម​ចំនួន​៦​បាន​បង្កើត​វត្ត​មាននៅ​ប្រទេស​ឡាវ ដែល​រួម​មាន ធនាគារ​យោធា (Military Bank), ធនាគារ Vietcombank, ធនាគារ​សៃ​ហ្គ​ន​-​ហាណូយ (Saigon-Hanoi Bank), ធនាគារ​វិនិយោគ​និង​អភិវឌ្ឍន៍​វៀតណាម (BIDV), ធនាគារ​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វៀតណាម (Vietinbank) និង​ធនាគារ Saigon Thuong Tin Bank (Sacombank)​។

យោង​តាម​លោក Pham Manh Thang អនុប្រធាន​ធនាគារ Vietcombank ឡាវ​បាន​ឲ្យ​ដឹង​ថា ធនាគារ Vietcomeback សាខាប្រទេស​ឡាវ នឹង​ផ្តល់​សេវាកម្ម​ដល់​ក្រុមហ៊ុន​វៀតណាម​ដែល​កំពុង​ស្វែងរក​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ឡាវ និង​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​ប្រទេស​ឡាវ និង​ផ្សេង​ៗ​ទៀត ។

ធនាគារ Vietcombank ក៏​មាន​ការិយាល័យ​និង​សាខា​នៅ​ប៉ា​រី​ស (​បារាំង​) ម៉ូ​ស្គូ (​រុ​ស្ស៊ី​) និង​សិង្ហ​បុរី ក៏​ដូច​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​វៀតណាម​លីមីត​ធី​ត (Vinafico) នៅ​ហុងកុង ផង​ដែរ​ ។ ធនាគារ Vietcombank គ្រោង​នឹង​បើក​សាខា​មួយ​នៅ​ប្រទេស​អូស្ត្រាលី និង ការិយា​ល័យ​តំណាង​នៅ​សហរដ្ឋអាមេរិក​នៅ​ចុងឆ្នាំ​នេះ ។

ចំណែក​ធនាគារ BIDV ក៏​ជា​អ្នកត្រួសត្រាយ​ផ្លូវការ​ពង្រីក​ទីផ្សារ​បរទេស​ដោយ​មាន​សាខា និង​ការិយាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា មី​យ៉ា​ន់​ម៉ា ឡាវ សាធារណរដ្ឋ​ឆែក តៃវ៉ាន់ និង​រុ​ស្ស៊ី ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឡាវ​និង​កម្ពុជា គឺជា​ទីផ្សារ​កំពូល​ពីរ​សម្រាប់​ធនាគារ​វៀតណាម ដោយសារ​តែ​មានការ​វិនិយោគ​បរទេស​យ៉ាងច្រើន​ពី​សំណាក់​ក្រុមហ៊ុន​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ