ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជនសង្ស័យជាមុខ​សញ្ញា​ច្រើន​នាក់​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ឧត្តម​សេនី​យ៍​ទោ ឡោ សុខា ស្នងការ​នគ​បាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៨ បាន​បង្ក្រាប​បទ​ជួញដូរ​នឹង​ចែកចាយ​គ្រឿងញៀន​ចំនួន​៧​លើក ឃាត់ខ្លួន​ជនសង្ស័យ​១៦​នាក់…

ខេត្តមណ្ឌលគិរី ៖ ឧត្តម​សេនី​យ៍​ទោ ឡោ សុខា ស្នងការ​នគ​បាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៨ បាន​បង្ក្រាប​បទ​ជួញដូរ​នឹង​ចែកចាយ​គ្រឿងញៀន​ចំនួន​៧​លើក ឃាត់ខ្លួន​ជនសង្ស័យ​១៦​នាក់ ស្រី​៥​នាក់ នឹង​ចុះ​អប់រំ​តាម​សាលារៀន សហ​គម​ន៏ ក្រុមហ៊ុន និង​ហាង​ខារ៉ាអូខេ ចំនួន​១៦៣​លើក មាន​អ្នកចូលរួម​សរុប​៩​៤៩៤​នាក់ ស្រី៤​០៨៩​នាក់​។

លោក​ឧត្តម​សេនី​យ៍ទោ​ស្នងការ​ឲ្យ​ដឹង​ទៀត​ថា វត្ថុ​តាង​ដែល​ចាប់​បាន​ពី​ករណី​គ្រឿងញៀន​រួម​មាន សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន (ICE)​ទម្ងន់​៤៥,៣៧​ក្រាម រថយន្ត​ចំនួន​២​គ្រឿង ម៉ូតូ​ចំនួន​១២​គ្រឿង ទូរ​សព្ទ​ដៃ​ចំនួន​១៩​គ្រឿង ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​ចំនួន​៣០ រំសេវ​ចំនួន​៨​ដុំ ដាវ​សាមូ​រ៉ៃ​ចំនួន​១​ដើម អាវុធ​កែ​ច្នៃ​ចំនួន​៥​ដើម គ្រាប់កង់​ចំនួន​១​ប្រអប់ កន្ត្រៃ​ចំនួន​១ ដែកកេះ​ចំនួន​៥ នឹង​ឧ​បករ​ណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន​។

លោក​ឧត្តម​សេនី​យ៍​ត្រី ម៉ី អាន ស្នងការ​រង​ទទួល​បន្ទុក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នឹង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ការងារ​គ្រប់គ្រង​មុខសញ្ញា​មាន​ចំនួន​១៤៨​នាក់ ស្រី​៧​នាក់ ក្នុង​នោះ​មុខសញ្ញា​ជួញដូរ​នឹង​ចែក​ចែក​ចំនួន​១៩​នាក់ ស្រី​២​នាក់ មុខសញ្ញា​ប្រើប្រាស់​ចំនួន​១២៩​នាក់ ស្រី​៥​នាក់​ ។

លោក​ឧត្តម​សេនី​យ៏​ត្រី ម៉ី អាន បញ្ជាក់​ថា ចំពោះ​ការ​អនុវត្ត​ដីកា​មាន​ចំនួន​៣៧​ដីកា ក្នុង​នោះ​ដីកា​ស៊ើបសួរ​ជំនួស​មាន​ចំនួន​៦​ដីកា ដីកា​កោះហៅ​មាន​ចំនួន​២០​ដីកា ដីកាចាប់ខ្លួន​មាន​ចំនួន​២ ដីកា​សវនាកា​មាន​ចំនួន​៩ នឹង​បាន​បញ្ជូន​មនុស្ស​ម្នាក់​ទៅ​មណ្ឌល​កែប្រែ​ពន្លឺ​ថ្មី តាម​ដីកា​តុលាការ​ដើម្បី​ស្តារ​នីតិសម្បទា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ