ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ឆែក​ឃើញ ពួកគាត់​មាន​រួច​ជា​ស្រេច​មួយ​កំ​ផ្លេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ក្នុង​ចំណោម​បក្សពួក​៤​បួន​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​បែក​ក្អម​ជិះ​ល្បាត និង​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​វាយ​យុវជន​ពីរ​នាក់​មិន​បាន​សម្រេច និង​ឆែកឆេរ​រក​ឃើញ​ឧបករណ៍​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​ចំនួន​មួយ ។ កាលពី​វេលា​ម៉ោង​១​និង​០៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ក្នុង​ចំណោម​បក្សពួក​៤​បួន​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​បែក​ក្អម​ជិះ​ល្បាត និង​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​វាយ​យុវជន​ពីរ​នាក់​មិន​បាន​សម្រេច និង​ឆែកឆេរ​រក​ឃើញ​ឧបករណ៍​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​ចំនួន​មួយ ។ កាលពី​វេលា​ម៉ោង​១​និង​០៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ តាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

ជនសង្ស័យ​ទី​១-​ឈ្មោះ នៅ វិច្ឆិកា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ និង​កន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ​, ទី​២-​ឈ្មោះ ធឿ​ន អូន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ និង​កន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ ចំណែកឯ​ជន​រង​គ្រោះ​មានឈ្មោះ នង់ រិ​ទ្ធី​យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​អណ្តូង​៣ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​ប្អូនប្រុស​របស់​ជន​រង​គ្រោះ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ មិន​ចាំ​ផ្លា​ក​លេខ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០០៤​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ទើបតែ​មក​ពី​ផ្ទះ​ប្រពន្ធ​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​ហើយ​បំណង​ជិះ​ត្រលប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ។

លុះ​មក​ដល់​ចំណុច​ក្បែរ និង​ក្លឹ​ប​ផ្លេ​យ៍ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស៊ុ​យ​ស៊ូ​គី​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1CO-2735 រួម​ទាំង​បក្សពួក​២​នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បាន​ជិះ​ដេញ​ពីក្រោយ​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ដៃ​ជនសង្ស័យ​ប្រដាប់​ដោយ​សោ​ទីប រួច​ក៏​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​តែ​មិន​ត្រូវ ។

ភ្លាម​នោះ​ដោយ​ជន​រង​គ្រោះភ័យ​ស្លន់ស្លោ​ក៏​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ហើយ​ស្រប​ពេល​ដែល​កម្លាំង​ពួក​គាត់​កំពុង​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ឃើញ​ដូច្នេះ​ក៏​ជិះ​ដេញ​តាម​រហូត​ទៅ​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ធ្វើការ​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ដោយឡែក​បក្សពួក​២​នាក់​ទៀត​បាន​ជិះ​រត់គេច​ខ្លួន​បាត់​ស​ម្រោ​ល ។

បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឆែកឆេរ​ទៅ​លើ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ ស្រាប់តែ​ប្រទះ​ឃើញ​ឧបករណ៍​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​មួយ​កំ​ផ្លេ​នៅ​លើ​ខ្លួន​ជនសង្ស័យ​ឈ្មោះ នៅ វិច្ឆិកា រួច​ក៏​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​បែក​ក្អម​ធ្វើការ​សាកសួរ​នាំ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ