ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សម្រាលកូន​ពន្យារកំណើត​បែប​ណា​មិន​ប៉ះពាល់​សុខភាព

5 ឆ្នាំ មុន

របៀប​ពន្យារកំណើត​ក្រោយ​សម្រាលកូន​ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ៖ 1.​អ្នក​អាច​ប្រើ​ស្រោមអនាម័យ​បាន ព្រោះ​វា​មាន​លក្ខណៈ​ងាយស្រួល ថែម​ទាំង​អាច​ការពារ​មិន​ឲ្យ​មេរោគ ផ្សេង​ៗ​អាច​ឆ្លង​ចូល​រាង​កាយ​អ្នក​ឡើយ ។ 2.​អ្នក​ក៏​អាច​ប្រើ​ថ្នាំ​ពន្យារកំណើត​ផង​ដែរ ប៉ុន្តែ​មុន​នឹង​ប្រើ​អ្នក​គួរតែ​អាន​ឲ្យ​បាន​យល់​ច្បាស់​ជា​មុន​សិន ទើប​ប្រើ​រួច​មិន​ប៉ះពាល់​ដល់​សុខភាព​។…

របៀប​ពន្យារកំណើត​ក្រោយ​សម្រាលកូន​ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ៖

1.​អ្នក​អាច​ប្រើ​ស្រោមអនាម័យ​បាន ព្រោះ​វា​មាន​លក្ខណៈ​ងាយស្រួល ថែម​ទាំង​អាច​ការពារ​មិន​ឲ្យ​មេរោគ ផ្សេង​ៗ​អាច​ឆ្លង​ចូល​រាង​កាយ​អ្នក​ឡើយ ។

2.​អ្នក​ក៏​អាច​ប្រើ​ថ្នាំ​ពន្យារកំណើត​ផង​ដែរ ប៉ុន្តែ​មុន​នឹង​ប្រើ​អ្នក​គួរតែ​អាន​ឲ្យ​បាន​យល់​ច្បាស់​ជា​មុន​សិន ទើប​ប្រើ​រួច​មិន​ប៉ះពាល់​ដល់​សុខភាព​។ ប៉ុន្តែ​ប្រសិនជា​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​បំបៅ​ទឹកដោះ​អ្នក​ដល់​កូន អ្នក​មិន​គួរ​ប្រើ​ថ្នាំលេប​នេះ​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​កូន​ដែល​បៅដោះ​អ្នក​បាន ។

3.​ក្រោយ​អ្នក​សម្រាលកូន​រួច​ចំនួន​៤២​ថ្ងៃ អ្នក​អាច​ប្រើ​កង​ដើម្បី​ពន្យារកំណើត​បាន ប៉ុន្តែ​ចំពោះ​អ្នក​ម្តាយ​ដែល​សម្រាល​ដោយ​វះកាត់ គួរតែ​ចាំ​ដល់​ក្រោយ​៦​ខែ ទើប​អាច​ដាក់​កង​បាន ។ ដូចនេះ​អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំងនេះ​បាន ដើម្បី​ពន្យារកំណើត​ដោយ​មិន​ប៉ះ ពាល់​ដល់​សុខភាព​អ្នក និង​កូន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ