ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ឈូស​ពង្រាបដី​សុខ​ៗ ស្រាប់តែ​ឆេះ​ផ្អើល

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អគ្គី​ភ័យ​បាន​លេប​ត្របាក់​គ្រឿងចក្រ​មួយ​គ្រឿង​ម៉ត់ ខណៈ​កំពុង​តែ​ធ្វើការ​ឈួ​ស​ឆាយ​ពង្រាប​ផ្លូវលំ​មួយ​ខ្សែ​មួយ​ខ្សែ​នៅ​មាត់​ប្រឡាយ​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ​តុលា​២០១៨ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ទំនប់​ស្ទាក់​ទឹក​ទី​១ ​ខាងលិច​ផ្លូវជាតិ​លេខ​៦៨ ​ចម្ងាយ​១៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​គោក​ពង្រ…

ខេត្តឧត្តរមានជ័យ ៖ អគ្គី​ភ័យ​បាន​លេប​ត្របាក់​គ្រឿងចក្រ​មួយ​គ្រឿង​ម៉ត់ ខណៈ​កំពុង​តែ​ធ្វើការ​ឈួ​ស​ឆាយ​ពង្រាប​ផ្លូវលំ​មួយ​ខ្សែ​មួយ​ខ្សែ​នៅ​មាត់​ប្រឡាយ​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ​តុលា​២០១៨ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ទំនប់​ស្ទាក់​ទឹក​ទី​១ ​ខាងលិច​ផ្លូវជាតិ​លេខ​៦៨ ​ចម្ងាយ​១៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​គោក​ពង្រ ឃុំ​ជើងទៀន ស្រុក​ចុងកាល​ខេត្តឧត្តរមានជ័យ តែ​មិន​បង្ក​ឱ្យ​នរណា​ម្នាក់​ទទួល​រង​របួស​នោះ​ទេ​។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​បុរស​ម្នាក់​ឈ្មោះ​អ៊ុ​ក គឹ​ម​សាន្ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក​ន្ទោ​ត ស្រុក​អង្គស្នួល ខេត្តកណ្តាល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន​បាន​ស៊ីឈ្នួល​បើកបរ​គ្រឿងចក្រ​ឱ្យ​ចៅ​កែ​ឈ្មោះ​ភាវ ដែល​មាន​ទីលំនៅ​ឯ​ខេត្តបន្ទាយមានជ័យ​ដោយ​ស៊ីឈ្នួល​ឈួ​ស​ពង្រាបដី​មួយ​ខ្សែ​ឱ្យ​ក្រុមហ៊ុន​ចិន ខណៈនោះ​ខ្លួន​កំពុង​តែ​ធ្វើការ​ឈួ​ស​ពង្រាបដី​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាប​ចេញពី​គ្រឿងចក្រ​តែ​ម្តង​។

ប៉ូលិស​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត​មាន​រាយការណ៍​មក​ថា មាន​គ្រឿងចក្រ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​នៅ​ចំណុច​ប្រឡាយ​ទំនប់​ចិន​នោះ ភ្លាម​ៗ​កំលាំង​សមត្ថកិច្ច​ជំនាញ​បាន​យក​រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ទៅ​បាញ់​ពន្លត់ ដោយសា​តែ​កន្លែង​កើតហេតុ​វា​នៅ​ឆ្ងាយ​បន្តិច ទើប​មិន​អាច​ជួយ​ពន្លត់​បាន​គឺ​ភ្លើង​ឆាបឆេះ​នៅ​សល់​តែ​គ្រោងឆ្អឹង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ