ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«បាន​ពូ​ប៉ូលិស​នៅ​ក្បែរ​ពេល​អូ​ន​ដេរ​ក្បាល»…ចាក់ដោតខ្លាំង​ណាស់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​កថ្មី​ៗ​ កំពុង​តែ​បង្ហាញ​នូវ​ការ​គោរព​ស្រឡាញ់ និង​កោតសរសើរ​មន្ត្រី​នគរបាល​មួយ​រូប ដែល​បាន​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​ម្នាក់​ដែល​កៀប​ជាប់​ក្នុង​រថយន្ត​ធុន​ធំ​១​គ្រឿង ហើយ​ពេល​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​បាន​ដោះ​ឯកសណ្ឋាន​របស់​ខ្លួន​មកគ្របដណ្ដប់​ក្មេង ​ដែល​កំពុង​មាន​របួស​ធ្ងន់ធ្ងរ​នោះ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​កថ្មី​ៗ​ កំពុង​តែ​បង្ហាញ​នូវ​ការ​គោរព​ស្រឡាញ់ និង​កោតសរសើរ​មន្ត្រី​នគរបាល​មួយ​រូប ដែល​បាន​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​ម្នាក់​ដែល​កៀប​ជាប់​ក្នុង​រថយន្ត​ធុន​ធំ​១​គ្រឿង ហើយ​ពេល​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​បាន​ដោះ​ឯកសណ្ឋាន​របស់​ខ្លួន​មកគ្របដណ្ដប់​ក្មេង ​ដែល​កំពុង​មាន​របួស​ធ្ងន់ធ្ងរ​នោះ​ផង​ដែរ ។

រឿងរ៉ាវ​ដែល​មហាជន​នាំ​គ្នា​កោតសរសើរ​មន្ត្រី​នគរបាល​រូប​នេះ គឺ​បន្ទាប់​ពី​មាន​គ្រោះថ្នាក់​គួរ​ឲ្យ​រន្ធត់​មួយ​កាលពី​ថ្ងៃ​ទី​២៧  តុលា វេលា​ម៉ោង​៤​ទៀប​ភ្លឺ​នៅ​ចំណុច​វាល​បា​រាម ផ្លូវជាតិ​លេខ​៥ ចន្លោះបង្គោលគីឡូ ម៉ែត្រ ​លេខ​៦៥​និង​លេខ​៦៦ ក្នុងភូមិ​បន្ទាយមាស ឃុំ​តា​ជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រវាង​រថ​យន្ត​នីស្សាន់​ឌី​យេ​សែ​ល ពណ៌​ទឹកមាស ចង្កូត​ស្ដាំ ពាក់​ផ្លា​ក​លេខ PSHN០១៦៤ បើកបរ​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស​ខាងត្បូង និង​រថយន្ត​ហី​ុយ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ កំពង់ចាម​៣A-៣២៤៨ បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។

ក្នុង​គ្រោះថ្នាក់​រថយន្ត​ធុន​ធំ​ជល់​គ្នា​នេះ ​បណ្តាល​ឲ្យ​ស្លាប់​២​នាក់ ដែល​ម្នាក់​ជា​ឪពុក​ក្មេង​ប្រុសរង​គ្រោះ និង​ជា​អ្នកបើកបរ​រថយន្ត​ផង​ដែរ រីឯម្នាក់​ទៀត​ជា​ព្រូ​រថយន្ត ។ ចំណែក​ក្មេង​ប្រុស​ខាងលើ ​ដែល​រង​របួសត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្តម្ខាង​ទៀត ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ ។ ប​ច្ចុប្បន្ន​ រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ បាល​ស្រុក​កំពង់ត្រឡាច រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ ។

សាច់ញាតិ​គ្រួសារ​ក្មេង​ប្រុស​រង​គ្រោះបានអរគុណ​មន្ត្រី​សមត្ថកិច្ច​ ដែល​បាន​ជួយ​សង្គ្រោះ​ ដោយ​សរសេរ​រៀបរាប់​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា «​អរគុណ​បងប្រុស​ប៉ូលិស​ ដែល​បាន​មើលថែ​ក្មួយ​ខ្ញុំ ពេល​ដែល​ខ្ញុំ​មិន​ទាន់​ទៅ​ដល់​មន្ទីរពេទ្យ ក្រោយ​ពេល​ដឹងខ្លួន ក្មួយ​ប្រុស​ខ្ញុំ​ម្នាក់​នេះ​ សួរ​រកបង​ប៉ូលិស​ចង់​អរគុណ ហើយ​ថា​បាន​ពូ​ប៉ូលិស​នៅ​ក្បែរ​ពេល​អូន​ដេរ​ក្បាល ។ អរគុណ​បង​ប៉ូលិស​រក​អ្វី​ប្រៀប​មិន​បាន​ទេ ដែល​បាន​នៅ​មើល​ក្មួយ​ខ្ញុំ​ រហូត​ដល់​ខ្ញុំ​ទៅ​ដល់​មន្ទីរពេទ្យ អរគុណ​ និង​អរគុណ​ដល់​គ្រូពេទ្យ ​ដែល​បាន​ជួយ​ដេរ​ក្បាល​ឲ្យ​ក្មួយ​
ខ្ញុំ ។

តើ​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ​លើ​ជីវិត​បងប្រុស​ខ្ញុំ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​អ្នក​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ធ្វើ​ឲ្យ​អ្នក​ដទៃ​ត្រូវ​បាត់បង់​មនុស្ស​ ដែល​គេ​ស្រឡាញ់ កូន​ត្រូវ​ព្រាត់​ឪពុក ប្រពន្ធ​ត្រូវ​ព្រាត់​ប្ដី ឪពុក​ម្ដាយ​ត្រូវ​បាត់បង់​កូន​គ្រួសារ​ត្រូវ​ព្រាត់ប្រាស​គ្នា តើ​យក​អ្វី​មក​សង? ចង់សង​អ្វី​ក៏​វា​គ្មាន​ន័យ អ្នកមាន​ចិត្ដជា​មនុស្ស​ទេ បង្ក​វា​ឡើង​មក​ហើយ​ក៏​រត់​បាត់ មិន​ប្រាប់​គ្រួសារ​គេ​មួយ​ម៉ាត់ ហោច​ណាស់​ក៏​អាណិត​ក្មេង​តូច​ម្នាក់​ដែល​នៅ​លើ​ឡាន​មិន​ទាន់​ស្លាប់​ដែរ បេះដូង​អ្នក​សាង​មក​ពី​អ្វី​?» ។

ចំណែក​បងថ្លៃ​ម្នាក់​ទៀត បាន​បង្ហាញ​អារម្ម​ណ៍​ឈឺចាប់​សោកស្ដាយ​ជា​ពន់ពេក ពេល​បាត់បង់ជីវិត​បុរស​ម្នាក់​នេះ ដោយ​សរសេរ​ថា «​អ្នក​ណា​សង​ជីវិត​ប្អូនថ្លៃ​ខ្ញុំ ដោយសារ​តែ​អ្នក​ធ្វេស​ប្រហែស ធ្វើ​ឲ្យ​ក្មួយ​ខ្ញុំ​ត្រូវ​កំព្រា​ឪពុក​ទាំង​នៅ​ក្មេង ប្អូនស្រី​ខ្ញុំ​ត្រូវ​ព្រាត់ប្រាស​ប្តី​…​។ សូម​ទៅ​ឲ្យ​បាន​សុខ​ណា ជាតិ​នេះ​យើង​មាន​និស្ស័យ​ជា​បងថ្លៃ​ប្អូនថ្លៃ​គ្នា​ត្រឹម​ប៉ុណ្ណឹង បង​នឹង​មើលថែ​កូន​និង​ប្រពន្ធ​ឯង​ឲ្យ​បាន​ល្អ​» ។

មន្ត្រី​ប៉ូលិស​ដែល​ទទួល​បាន​នូវ​ការ​កោតសរសើរ ​ចំពោះ​ស្មារតី​ផ្តល់​នូវ​ភាព​កក់ក្តៅ​ដ៏​កម្រ​នេះ ​ឈ្មោះ ប៉ូ ច័ន្ទ​មុនី អាយុ​២៩​ឆ្នាំ ។ លោក មុនី មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ ជា​មន្ត្រី​ប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​កំពង់ ត្រឡាច​ ផ្នែក​ចរាចរណ៍ ។

អត្ថបទសរសេរ ដោយ