ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! ក្មេង​ម្នាក់​ត្រូវ​កា.ប់​ឡើង​សុះសាច់​មើល​លែង​ស្គាល់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​ជាង​១០​ឆ្នាំ​ម្នាក់​បាន​រង​នូវ​ការ​កាប់​ប្រហារ​សុះសាច់​មើល​សព​មិន​ស្គាល់ ។ ករណី​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ​សព​នៅ​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ ចំណុច​វាលស្រែ…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​ជាង​១០​ឆ្នាំ​ម្នាក់​បាន​រង​នូវ​ការ​កាប់​ប្រហារ​សុះសាច់​មើល​សព​មិន​ស្គាល់ ។ ករណី​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ​សព​នៅ​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ ចំណុច​វាលស្រែ ស្ថិត​ក្នុងភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ករណី​ខាងលើ​នេះ​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម​ព្រោះ​សាកសព​ត្រូវ​គេ​ប្រទះ​ឃើញ​មានការ​កាប់​ចិ​ញ្ចាំ​ជន​រង​គ្រោះ​ធ្លាយ​ពោះ និង​កាប់​លើ​ផ្នែក​ក្បាល​មុខមាត់​មើល​សឹងតែ​មិន​ស្គាល់ ។

នគរបាល​មូលដ្ឋាន​បាន​បាន​ប្រាប់​ថា ជន​រង​គ្រោះជា​ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ ជា​ខ្មែរលើ​ព្នង មានឈ្មោះ​ចូ​ច លៀន មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ ។ នគរបាល​ថា កំពុង​កំណត់​មុខសញ្ញា​ដើម្បី​ឈាន​ទៅ​រក​ការ​ចាប់ខ្លួន​ជន​ដៃដល់​ក្នុង​អំពើ​ឃាតកម្ម​យ៉ាង​សាហាវ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ