ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹង​ពុះកញ្ជ្រោល ដូច​ទឹក​កំពុង​ពុះ កូនចុង​ស្ទុះ​ទៅ​ចាក់​ម្តាយចុង​ធ្លាយ​ពោះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង​បណ្តាល​អោយ​ម្តាយចុង​រង​របួសធ្ងន់ ខណៈ​ជនសង្ស័យ​ជា​កូនចុង​យក​កាំបិត​ចាក់​ដោយហេតុ​ខឹង​បណ្តាល​ឱ្យ​ម្តាយចុង​ដែល​យក​ឪពុក​ខ្លួន​(​ឪពុក​បង្កើត​ជន​បង្ក​) ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​៣០​នាទី ចំណុច​ភូមិ​ព្រែក​ក្របៅ​ទី​១…

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង​បណ្តាល​អោយ​ម្តាយចុង​រង​របួសធ្ងន់ ខណៈ​ជនសង្ស័យ​ជា​កូនចុង​យក​កាំបិត​ចាក់​ដោយហេតុ​ខឹង​បណ្តាល​ឱ្យ​ម្តាយចុង​ដែល​យក​ឪពុក​ខ្លួន​(​ឪពុក​បង្កើត​ជន​បង្ក​) ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​៣០​នាទី ចំណុច​ភូមិ​ព្រែក​ក្របៅ​ទី​១ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ យ៉ុ​ន គម ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ទិញ​អេ​ត​ចាយ ស្រុក​កំណើត​ភូមិ​ត្រពាំង​ធំ ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅ​មាន​ទីលំនៅ​ភូមិ​ព្រែក​ក្របៅ​ទី​១ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ម្តាយចុង​) មាន​របួស​ស្នាម​ត្រង់​ពោះ​១​កន្លែង ។

ចំណែក​ជនសង្ស័យ​ឈ្មោះ យ៉េ​ង ហ៊ាន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្រុក​កំណើត​ភូមិ​ព្រៃ​រូង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅ​មាន​ទីលំនៅ​ភូមិ​ព្រែក​ក្របៅ​ទី​១ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវជា​កូនដើម ។

នគរបាល​បានអោយ​ដឹង​ថា ជា​យូរ​មក​ហើយ​ឪពុក​ជនសង្ស័យ​ឈ្មោះ យួន យ៉េ​ង បាន​យកឈ្មោះ យ៉ុ​ន គម ធ្វើ​ជា​ប្រពន្ធចុង និង​បាន​រួមរស់​ជាមួយ​ប្រពន្ធដើម​ឈ្មោះ សន យា​ប ហើយ​សព្វថ្ងៃ​បាន​មក​ជួល​ផ្ទះ​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ដើម្បី​ប្រកប​របរ​ទិញ​អេ​ត​ចាយ ព្រមទាំង​រស់នៅ​ក្នុងផ្ទះ​តែ​មួយ​ទាំងអស់​គ្នា ។

នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ជនសង្ស័យ​បាន​យក​ផ្លែ​ល្ហុង​ទៅ​គប់​ជញ្ជាំង​ផ្ទះ ពេល​នោះ​ឈ្មោះ ចាន់ ជឿន ជា​បងថ្លៃ​ជនសង្ស័យ​បាន​ទៅ​សួរនាំ​ក៏​មាន​ទំនាស់​ជាមួយ​គ្នា​បន្ទាប់​មក​ជនសង្ស័យ​បាន​ចូល​ដេក​ក្នុងផ្ទះ ឯ​ឈ្មោះ ចាន់ ជឿន បាន​ទៅ​រៀប​អេ​ត​ចាយ​នៅ​មុខ​ផ្ទះ ។

ដល់​ម៉ោង​១១​និង​០០​នាទី ថ្ងៃ​ដដែល ឈ្មោះ យ៉ុ​ន គម ជា​ម្តាយចុង​របស់​ជនសង្ស័យ​ត្រឡប់​មក​ពី​ទិញ​អេ​ត​ចាយ​មក​ដល់​ផ្ទះ ហើយ​យក​កំប៉ុង​ទឹកដោះគោ​របស់​ចៅ​ទៅ​លាង​នៅ​ក្រោយ​ផ្ទះ ស្រាប់​តែ​​ជនសង្ស័យ​យក​កាំបិត​ត្នោត​ពីលើ​គ្រែ​ក្បាល​ដំណេក​របស់​ខ្លួន​ទៅ​ចាក់​ជន​រង​គ្រោះ​ត្រូវ​ចំពោះ​ចំនួន​​១​កាំបិត បណ្តាល​ឲ្យ​មាន​របួស​ហូរ​ឈាម បន្ទាប់​មក​ជនសង្ស័យ​កាន់​កាំបិត​ដើរទៅ​មុខ​ផ្ទះ​ដោយ​​​និយាយ​ថា «​ហ្នឹងហើយ​ងែ​ង​យកប្តី​ម៉ែអញ​» ។

ឯ​ជន​រង​គ្រោះ​ត្រូវ​បាន​ប្តី និង​កូន​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​រាយការណ៍​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​អំពិល កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ