ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​តែ​២​ថ្ងៃ​សោះ​! កើតឡើង​១៥​លើក ស្លា.ប់​និង​របួស​៣០​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៧ និង​ទី​២៨ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​កើតឡើង​ចំនួន​១៥​លើក (​យប់​៤​លើក​)…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៧ និង​ទី​២៨ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​កើតឡើង​ចំនួន​១៥​លើក (​យប់​៤​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​១៩​នាក់ (​ក្នុង​នោះ​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៧​នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ ៖ ល្បឿន​៤​លើក ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក​, ស្រវឹង​១​លើក​, ប្រជែង​១​លើក​, បត់​គ្រោះថ្នាក់​១​លើក​, មិន​គោរព​សិទ្ធិ​៥​លើក​ស្លាប់​១​នាក់​, ងងុយដេក​១​លើក​ស្លាប់​១​នាក់ ។

សរុប​ស្លាប់​៤​នាក់ ៖ ម៉ូតូ​៣​នាក់ (​មិន​ពាក់មួក​២​នាក់​) រថយន្ត​តូច​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច ៖​ម៉ូតូ​និង​ម៉ូតូ​៣​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៤​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​រថយន្ត​ធំ​៥​លើក​ស្លាប់​៣​នាក់​, រថយន្ត​តូច​និង​ផ្ទះ​១​លើក​, រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​, រថយន្ត​ធំ​ក្រឡាប់​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២៨​គ្រឿងក្នុង​នោះ​មាន ៖ ម៉ូតូ​១៤​គ្រឿង​, រថយន្ត​តូច​៦​គ្រឿង​, រថយន្ត​ធំ​៨​គ្រឿង ។ យានយន្ត​បង្កហេតុ ៖ ម៉ូតូ​៧​លើក​, រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​៥​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​៩​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះ​ថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ខេត្តកំពង់ឆ្នាំង​១​លើក​ស្លាប់​១​នាក់​, ភ្នំពេញ​៤​លើក​ស្លាប់​២​នាក់​របួស​៥​នាក់ និង​ខេត្ត​រតនគីរី​១​លើក​ស្លាប់​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ