ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្រុង​បាងកក ​នារី​រត់​ម៉ូតូឌុប​មាន​កាន់តែ​ច្រើន

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ នៅ​ក្រុង​បាងកក​នារី​ៗ​រក​ស៊ី​រត់​ម៉ូតូឌុប មាន​កាន់តែ​ច្រើន​ខណៈ​កាលពីមុន​មាន​តែ​បុរស​។ នារី​រត់​មូ​តូ​ឌុ​បម្នាក់​អះអាង​ប្រាប់​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៧​តុលា​ទាំង​ទឹកមុខ​ញញឹម​ថា ម៉ូតូ​តាក់​ស៊ី ​ឬ​ម៉ូតូឌុប​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​សំខាន់​បំផុត​មួយ ដើម្បី​គេច​ពី​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​មាន​ប្រជាជន​ដល់​១០​លាន​នាក់​នោះ ដែល​កាន់​តែ​អភិវឌ្ឍន៍​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ពាក់មួក​សុ​វត្តិភាព​ឬ​ក្បាល​ទទេ…

ប្រទេស​ថៃ ៖ នៅ​ក្រុង​បាងកក​នារី​ៗ​រក​ស៊ី​រត់​ម៉ូតូឌុប មាន​កាន់តែ​ច្រើន​ខណៈ​កាលពីមុន​មាន​តែ​បុរស​។ នារី​រត់​មូ​តូ​ឌុ​បម្នាក់​អះអាង​ប្រាប់​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៧​តុលា​ទាំង​ទឹកមុខ​ញញឹម​ថា ម៉ូតូ​តាក់​ស៊ី ​ឬ​ម៉ូតូឌុប​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​សំខាន់​បំផុត​មួយ ដើម្បី​គេច​ពី​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​មាន​ប្រជាជន​ដល់​១០​លាន​នាក់​នោះ ដែល​កាន់​តែ​អភិវឌ្ឍន៍​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ពាក់មួក​សុ​វត្តិភាព​ឬ​ក្បាល​ទទេ អ្នក​រត់​ម៉ូតូឌុប​តែង​ដឹក​អ្នកដំណើរ​ទាំងឡាយ​ណា​ដែល​ប្រញាប់​ឬ​ខ្ជិល​បើករថយន្ត ដែល​រមែង​ជាប់​ស្ទះផ្លូវ​យូរ ដោយ​ម៉ូតូឌុប​អាច​ជែង​រថយន្ត​នានា​​ឲ្យ​តែ​មាន​ចន្លោះ​ទៅ​រួច​។​ពី​ដើម​អ្នក​រត់​ម៉ូតូឌុប​សុទ្ធតែ​បុរស តែ​ឥឡូវ​គ្រប់​កៀនកោះ​នៃ​ដង​វិ​ថី​គេ​ឃើញ​នារី​រត់​ម៉ូតូឌុប​មាន​កាន់តែ​ច្រើន​។

សមាគម​ម៉ូតូ​តាក់​ស៊ី​ក្រុង​បាងកក​វាយតម្លៃ​ថា ពេល​នេះ​នារី​តំណាង​ឲ្យ​រហូត​៣០%​នៃ​អ្នក​រត់​ម៉ូតូឌុប​នៅ​ក្រុង​បាងកក​។​លោក​AR SATRANON​ជា​អ្នករក​ស៊ី​រត់​ម៉ូ​តូ​ឌុ​ប​ជើង​ចាស់​ម្នាក់​ចាប់តាំងពី​៧​ឆ្នាំ​មក​ហើយ សម្ដែង​ការ​អបអរសាទរ​ដែល​នារី​រត់​ម៉ូតូ​តាក់​ស៊ី​មាន​កាន់តែ​ច្រើន​។​គាត់​ថា​នោះ​បង្ហាញ​ពី​នារី​ជំនាន់​ថ្មី​ដែល​មាំមួន​និង​កាន់តែ​ក្លាហាន​។​

យោង​តាម​ពេលវេលា​រត់ អ្នក​រត់​ម៉ូតូឌុប​ម្នាក់​នៅ​ក្រុង​បាងកក អាច​រក​ប្រាក់​បាន​រវាង​ពី​៥០០​ទៅ​១២០០​បាត​ក្នុង​១​ថ្ងៃ ក្នុង​ប្រទេស​ដែល​កម្មករ​រោងចក្រ​ទទួល​បាន​ចំណូល​ដើម​ច្រើន​បំផុត​៣០០​បាត​ក្នុង​១​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ