ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​សំខាន់​៤​រូប​ឲ្យ​រក្សា​បទ​ឈប់​បា.ញ់​

5 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ មេដឹកនាំ​រុ​ស្ស៊ី តួ​ក​គី បារាំង​និង​អា​ល្លឺ​ម៉​ង់ កាលពី​ថ្ងៃ​ទី​២៦​តុលារ​នា​ឱកាស​នៃ​ការ​ជួប​គ្នា​កំពូល​មួយ​ស្ដី​ពីស៊ី​រី​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល បាន​អំពាវនាវ​ឲ្យ​រក្សា​ទុក​បទ​ឈប់​បាញ់​​គ្នា​ដែល​មាន​ជា​ធរមាន​នៅ​ខេត្ត​អ៊ី​ដ​លី​ប​កាន់កាប់​ដោយ​ពួក​ឧទ្ទាម ព្រមទាំង​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​មួយ​នៃ​ជម្លោះ ដែល​បំផ្លិចបំផ្លាញ​ស៊ីរី​ចាប់តាំងពី​ឆ្នាំ​២០១១​មក​។ ការ​ជួប​គ្នា​កំពូល​នោះ​បាន​ទទូច​លើ​សារសំខាន់​នៃ​បទ​ឈប់​បាញ់​គ្នា…

ប្រទេស​ស៊ី​រី ៖ មេដឹកនាំ​រុ​ស្ស៊ី តួ​ក​គី បារាំង​និង​អា​ល្លឺ​ម៉​ង់ កាលពី​ថ្ងៃ​ទី​២៦​តុលារ​នា​ឱកាស​នៃ​ការ​ជួប​គ្នា​កំពូល​មួយ​ស្ដី​ពីស៊ី​រី​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល បាន​អំពាវនាវ​ឲ្យ​រក្សា​ទុក​បទ​ឈប់​បាញ់​​គ្នា​ដែល​មាន​ជា​ធរមាន​នៅ​ខេត្ត​អ៊ី​ដ​លី​ប​កាន់កាប់​ដោយ​ពួក​ឧទ្ទាម ព្រមទាំង​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​មួយ​នៃ​ជម្លោះ ដែល​បំផ្លិចបំផ្លាញ​ស៊ីរី​ចាប់តាំងពី​ឆ្នាំ​២០១១​មក​។

ការ​ជួប​គ្នា​កំពូល​នោះ​បាន​ទទូច​លើ​សារសំខាន់​នៃ​បទ​ឈប់​បាញ់​គ្នា ដ៏​ស្ថិតស្ថេរ​មួយ​នៅ​អ៊ី​ដ​លី​ប ហើយ​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​បន្ត​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម​។​នេះ​បើ​តាម​សេច​ក្ដីថ្លែងការណ៍​ចុង​ក្រោយ​មួយ​អាន​ក្រោយ​ការ​ជួប​គ្នា​កំពូល​នោះ ដោយ​ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​។

ការ​ជួប​គ្នា​កំពូល​សម្ដែង​ការ​អបអរសាទរ​ដល់​ការ​រីក​ចម្រើន​នានា​ដែល​សម្រេច​បាន​នៅ​អ៊ី​ដ​លី​ប​ភាគ​ពាយ័ព្យ​ស៊ី​រី ទាក់ទិន​ដល់​ការ​បង្កើត​តំបន់​ហាម​មិន​ឲ្យ​មាន​យោធា​មួយ និង​ការ​ដកថយ​របស់​បណ្ដា​ក្រុម​រ៉ា​ឌី​កាល់​ចេញពី​តំបន់​នោះ យោង​ទៅ​តាម​កិច្ចព្រម​ព្រៀង​មួយ រវាង​តួ​ក​គី​និង​រុ​ស្ស៊ី​ចុះហត្ថលេខា​កាលពី​ខែកញ្ញា​។

ម្យ៉ាងវិញទៀត​លោក​អ័​រ​ដូ​ហ្គា​ន ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ប្រធានាធិបតី​បារាំង​លោក​ EMMANUEL MACRON​និង​អធិការបតី​អា​ល្លឺ​ម៉​ង់​លោកស្រី​អេ​ន​ហ្សឺ​ឡា​ម័​រ​កែ​ល​អះអាង​ពី​ការ​ប្ដេជ្ញា​ចិត្ត ធ្វើការ​រួម​គ្នា​ដើម្បី​បង្កើត​លក្ខខណ្ឌ​នានា​ឲ្យ​មាន​សន្តិភាព​និង​សន្តិសុខ​នៅ​ស៊ី​រី ហើយ​ជួយ​ទ្រទ្រង់​ដល់​ដំណោះស្រាយ​នយោបាយ​មួយ រួច​ពង្រឹង​កុង​សង់​ស៊ុ​ស​អន្តរជាតិ​ចំពោះ​រឿង​នោះ​។

ចំណែក​លោកស្រី​ម័​រ​កែ​ល​អះអាង​ថា ក្នុង​ករណី​មានការ​បោះ​ឆ្នោត នោះ​គឺ​ពលរដ្ឋ​ស៊ីរី​ទាំង​ក្នុង​និង​ទាំង​ក្រៅប្រទេស ជា​អ្នក​សម្រេច​លើ​ជោគវាសនា​របស់​លោក​បា​ចា​អាល់​អាសា​ដ​។​យើង​ត្រូវ​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ដំណើរការ នយោបាយ​ដែល​នឹង​នាំ​ទៅ​រក​ការ​បោះ​ឆ្នោត​ដោយ​សេរី បើកចំហ​សម្រាប់​ពលរដ្ឋ​ស៊ីរី​ទាំងអស់​ក្នុង​នោះ​មាន​ទាំង​ពលរដ្ឋ​ស៊ី​រី​រស់នៅ​ក្រៅប្រទេស​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ