ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារយ៉ាង​បង្ហូរ​ឈាម… ស្លា.ប់​ដល់​១១​នាក់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បុរស​អាយុ​៤៦​ឆ្នាំ​ម្នាក់ ​កាលពី​ថ្ងៃ​ទី​២៧​តុលា បាន​បាញ់ប្រហារ​ក្នុង​ព្រះ​វិហារ​ជ្វី​វ​មួយ​នៃ​ក្រុង​ PITTSBURGH រ​ដ្ឋផេ​ន​ស៊ី​ល​វេ​នៀ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​១១​នាក់​និង​របួស​៦​នាក់​។ វា​ជា​ការ​បាញ់ប្រហារ​យ៉ាង​បង្ហូរឈាម​ប្រឆាំង​ពួក​ជ្វី​វ​ នៅ​សហរដ្ឋអាមេរិក…

សហរដ្ឋអាមេរិក ៖ បុរស​អាយុ​៤៦​ឆ្នាំ​ម្នាក់ ​កាលពី​ថ្ងៃ​ទី​២៧​តុលា បាន​បាញ់ប្រហារ​ក្នុង​ព្រះ​វិហារ​ជ្វី​វ​មួយ​នៃ​ក្រុង​ PITTSBURGH រ​ដ្ឋផេ​ន​ស៊ី​ល​វេ​នៀ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​១១​នាក់​និង​របួស​៦​នាក់​។

វា​ជា​ការ​បាញ់ប្រហារ​យ៉ាង​បង្ហូរឈាម​ប្រឆាំង​ពួក​ជ្វី​វ​ នៅ​សហរដ្ឋអាមេរិក រយៈពេល​ប៉ុន្មាន​​ទស​វត្ស​ចុង​ក្រោយ​នេះ ដោយ​សម្លាប់​សាសនិក​ជ្វី​វ​ដល់​១១​នាក់ ដែល​មក​ជួបជុំ​គ្នា​នា​ពេល​សម្រាក​ប្រចាំ​ស​ប្ដា​ហ៍​របស់​ជ្វី​វ​ហៅ​CHABBAT​។

អាជ្ញាធរ​និយាយ​ថា​ ខ្មាន់កាំភ្លើង​មានឈ្មោះ​ROBERT BOWERS បាន​លុក​ចូល​ក្នុង​ព្រះ​វិហារ​TREE OF LIFE (​ដើមឈើ​នៃ​ជីវិត​)​ រង្វង់​ម៉ោង​១០​ម៉ោង​ក្នុងស្រុក​។​ យោង​តាម​បណ្ដា​​សារព័ត៌មាន​ថា ពេល​បាញ់​រះ​នា​ពិ​ធី​ខួបកំណើត​កុមារ​ម្នាក់​ជន​នោះ​បាន​ស្រែក​ពាក្យ​​ថា ពួក​ជ្វី​វ​ទាំងអស់​ត្រូវ​តែ​ស្លាប់​។ ​គេ​រាយការណ៍​ពី​មនុស្ស​ស្លាប់​១១​នាក់​និង​របួស​៦​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​៤​នាក់​។​ពុំ​មាន​កុមារ​ណា​ម្នាក់​ស្លាប់​ឡើយ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ តាម​TWITTER​បញ្ចេញ​ប្រតិកម្ម​ថា ពុំ​ត្រូវ​មានការ​អត់ឱន​ណាមួយ ចំណោះ​ការ​ប្រកាន់​សាសនា​និយម​ ឬ​រូបភាព​ណា​ក៏​ដោយ​នៃ​ការ​ចងកំហឹង​សាសនា​នោះ​ទេ​។

ខ្មាន់កាំភ្លើង​ROBERT BOWERS ដែល​ត្រូវ​ចាប់ខ្លួន បាន​ប្រើ​កាំភ្លើងស្វ័យប្រវត្តិ​ធុន​AR-15 ។​លោក​JEFF SESSIONS​រដ្ឋមន្ត្រី​យុត្តិធម៌​អា​មេ​រិ​ក​និយាយ​ថា ជន​នោះ​ប្រឈម​មុខការ​កាត់ទោស ពី​បទឧក្រិដ្ឋ​ប្រឆាំង​សាសនា​និង​អាច​មានទោស​ប្រហារជីវិត​។ ប៉ូលិស​បាន​បាញ់​តតាំង​ជាមួយ​គេ​ដើម្បី​ចាប់ខ្លួន​។​គេ​មាន​កាំភ្លើង​វាយលុក​មួយ​ដើម​ព្រមទាំង​កាំបិត​៣​ដើម​។​យោង​តាម​អាជ្ញាធរ​ថា​រូ​ម​គេ​រង​របួស​និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

លោក​WENDELL HISSRICH​នាយក​ផ្នែក​សន្តិសុខ​ក្រុង​PITTSBURGH ថ្លែង​នៅ​មុខ​កាមេរ៉ា​ថា ឆាក​នៃ​កា​រ​បាញ់ប្រហារ​ក្នុង​ព្រះ​វិហារ​នោះ​គឺ​សែន​ទារុណ​បំផុត​។​វា​ជា​ឆាក​នៃ​អំពើ​ឧក្រិដ្ឋ​យ៉ាង​អាក្រក់​បំផុត ដែល​ខ្ញុំ​ពុំ​ធ្លាប់​ជួប​ប្រទះ​ឡើយ វា​ហាក់ដូចជា​គ្រោះថ្នាក់​យន្តហោះ​មួយ​ដូច្នេះ​ដែរ​។

ព្រះ​វិហារ​ជ្វី​វ​TREE OF LIFE​នោះ​កសាង​ឡើង​តាំងពី​១៥០​ឆ្នាំ​មក​ហើយ​នៅ​ទីក្រុង​PITTSBURGH ហើយ​ស្ថិត​នៅ​ក្នុង​សង្កាត់​SQUIRREL HILL​ដែល​មាន​ពួក​ជ្វី​វ​ច្រើន​នៃ​ទីក្រុង​ធំ​នោះ​របស់​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ