ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អន់​ថយ​នៃ​ទីផ្សារ​អចលនទ្រព្យ ​អាច​កាន់តែ​ធ្ងន់ធ្ងរ​ឡើង

5 ឆ្នាំ មុន

ទីក្រុង​ស៊ី​ដ​នី ៖ ទីផ្សារ​ផ្ទះ​របស់​ទីក្រុង ស៊ី​ដ​នី​(Sydney) កំពុង​តែ​ជួប​ប្រទះ​ស្ថានការណ៍​ដ៏​ពិបាក​ជាងគេ​តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក មក ហើយ​អ្នកវិភាគ​ព្យាករណ៍​ថា ការ​អន់​ថយ​នេះ អាច​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ខាង​មុខ ។…

ទីក្រុង​ស៊ី​ដ​នី ៖ ទីផ្សារ​ផ្ទះ​របស់​ទីក្រុង ស៊ី​ដ​នី​(Sydney) កំពុង​តែ​ជួប​ប្រទះ​ស្ថានការណ៍​ដ៏​ពិបាក​ជាងគេ​តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក មក ហើយ​អ្នកវិភាគ​ព្យាករណ៍​ថា ការ​អន់​ថយ​នេះ អាច​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ខាង​មុខ ។

ទីក្រុង​ធំ​ជាងគេ​របស់​ប្រទេស​អូស្ត្រាលី​មើលឃើញ​ប្រមាណ​តែ​៤៤%​នៃ​អចលនទ្រព្យ​ទាំង ៥៦៧​យូ​នី​ត​ត្រូវ​បាន​លក់​ចេញ​ប៉ុណ្ណោះ​កាលពី​ចុង​ស​ប្តា​ហ៍​មុន ដែល​ជា​អត្រា​លក់​ទាប​ជាងគេ​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ ។  អត្រា​លក់​បាន​ធ្លាក់​ដល់​៣០%​ក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០០៨ ដែល​ជា​ពេល​ប្រទេស​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក។

ប្រធាន​សេដ្ឋវិទូ Shane Oliver មក​ពី​AMP បាន​ឲ្យ​ដឹង​ថា ទីផ្សារ​អចលនទ្រព្យ​របស់​ទី​ក្រុង​​នេះ​អាច​នឹង​ធ្លាក់​ចុះ​ដល់​ទៅ​២០%​មុន​នឹង​ចាប់ផ្តើម​ងើបឡើង​វិញ​នៅ​ឆ្នាំ​២០២០​។ បច្ចុប្បន្ន​នេះ តម្លៃ​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ​ប្រមាណ ៦,៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ព្រោះ​​អតិថិជន​បោះបង់​គំនិត​ទិញ​ផ្ទះ​ដោយសារ​តែ​ការ​រឹត​បន្តឹង​ស្តង់ដា​ឥណទាន និង​ការ​ធ្លាក់​ចុះ​នៃ​ជំនឿ​ចិត្ត ។

លើស​ពី​នេះ​ទៅ​ទៀត អ្នកវិភាគ​គិត​ថា​ស្ថានការណ៍​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ឡើង មុន​នឹង​វា​ប្រសើរ​ឡើង​វិញ ។ អ្នកវិភាគ Nicola Powell ដែល​មក​ពី Domain បាន​ឲ្យ​ដឹង​ថា ការ​អន់​ថយ​នៃ​ទីផ្សារ​លក់​ដេញថ្លៃ​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​នេះ​មិន​ទាន់​ធ្លាក់​ដល់​កម្រិត​ទាប​ជាងគេ​ទេ ឬ​មាន​ន័យ​ថា តម្លៃ​ផ្ទះ​នឹង​បន្ត​ធ្លាក់​ចុះ​ទៅ​ទៀត ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Damian Collins ប្រធាន​គ្រប់គ្រង​នៅ Momentum Wealth បាន​ឲ្យ​ដឹង​ដែរ​ថា ៖« ប្រជាជន​មិន​អាច​ខ្ចីប្រាក់​ដូចដែល​ធ្លាប់​បាន​ធ្វើ​ទេ ហើយ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ធនាគារ​បន្ធូរ​គោលការណ៍​ឥណទាន​របស់​ពួក​គេ​វិញ បើ​មិន​ដូច្នេះ​ទេ Sydney និង Melbourne នឹង​មើលឃើញ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ