ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​! ទៅមើល​បា.ញ់​​កាំជ្រួច​ក្នុង​ឱកាស​ខួបគ្រង​​រាជសម្បត្តិ​ព្រះមហាក្សត្រ នា​រាត្រី​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាំជ្រួច​ចម្រុះ​ពណ៌​ដ៏​ប្រណីត​នឹង​បង្ហាញ​ឡើង​នៅ​មុខ​ព្រះ​បរមរាជវាំង នា​​រាត្រី​ថ្ងៃ​ទី​២៩ តុលា ២០១៨ ដូច្នេះ​មហាជន​អាច​នាំ​គ្នា​ទៅ​ទស្សនា​កម្សាន្ត​ដោយ​រីក​រាយ ។ នោះ​គឺជា​ការ​អបអរសាទរ​ខួប​នៃ​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះបាទ​ព្រះ​បរមនាថ​នរោត្តម សីហ​មុនី…

រាជធានី​ភ្នំពេញ ៖ កាំជ្រួច​ចម្រុះ​ពណ៌​ដ៏​ប្រណីត​នឹង​បង្ហាញ​ឡើង​នៅ​មុខ​ព្រះ​បរមរាជវាំង នា​​រាត្រី​ថ្ងៃ​ទី​២៩ តុលា ២០១៨ ដូច្នេះ​មហាជន​អាច​នាំ​គ្នា​ទៅ​ទស្សនា​កម្សាន្ត​ដោយ​រីក​រាយ ។ នោះ​គឺជា​ការ​អបអរសាទរ​ខួប​នៃ​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះបាទ​ព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ បាន​ជូនដំណឹង​ដល់​មហាជន​អំពី​ការ​បាញ់​កាំជ្រួច​ក្នុង​ឱកាស​ខួប​អបអរសាទរ​ការ​គ្រង​រាជសម្បត្តិ របស់​ព្រះករុណា ព្រះ​បាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៩ ខែតុលា ២០១៨ ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​បញ្ជាក់​ថា ការ​បាញ់​កាំជ្រួច​នេះ​នឹង​ធ្វើ​ឡើង​នៅ​មុខ​ព្រះ​បរមរាជវាំង រាជធានី​ភ្នំពេញ ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យ​ខួប​​លើក​ទី​១៤​នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរម​នាថ នរោត្តម សីហ​មុនី

ក៏​ដូច​ជា​ឱ្យ​ប្រជារាស្ត្រ​បាន​ចូលរួម​សម្តែង​នូវ​មនោសញ្ចេតនា​សប្បា​យ​រីករាយ​ចំពោះ​ការ​គ្រងរាជ្យ​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ដើម្បី​បាន​គង់​ជា​ម្លប់​ដ៏​សុខក្សេមក្សាន្ត ត្រជាក់ត្រជំ​របស់​មាតុភូមិ​អង្គរ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះ​អង្គ ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ បាន​ណែនាំ​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាត់តាំង​ក្រុម​តន្ត្រី សិល្បៈ​បុរាណ សម័យ ដើម្បី​សម្ដែង​ជូន​ប្រជាពលរដ្ឋ​ទស្សនា កម្សាន្ត​សប្បាយ នៅ​តាម​ទី​សាធារណៈ​ក្នុង​ឱកាស​នេះ ។

ជាមួយ​គ្នា​នេះ​នៅ​គ្រប់​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ម្ចាស់​រោងចក្រ សហគ្រាស និង​ប្រជា​រាស្ត្រ ត្រូវ​ដាក់​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​ដាក់​ពាក្យស្លោក​ថ្វាយព្រះពរ សារលិខិត​ថ្វាយព្រះពរ ព្រមទាំង​ចង​ទង់ជាតិ មាន​បដា​ពាក្យស្លោក​ថ្វាយព្រះពរ និង​តុបតែង​លម្អ​ភ្លើងពណ៌​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ