ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ ​Honda DREAM 125cc​ ស៊េរី​២០១៩​ មាន​វត្ត​មាននៅ​លើ​ទីផ្សារ​កម្ពុជា​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ដោយ​មានការ​ទន្ទឹងរង់ចាំ​ពី​សំណាក់​អតិថិជន​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង ក្រុមហ៊ុន អិន​.​ស៊ី​.​អិ​ច ដែល​ជា​ក្រុម​ហ៊ុន​ទទួល​បាន​សិទ្ធិ​តម្លើង​ចែកចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក HONDA និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទោចក្រយានយន្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ​នូវ​ម៉ូតូ​ម៉ាក…

រាជធានី​ភ្នំពេញ ​៖​ ដោយ​មានការ​ទន្ទឹងរង់ចាំ​ពី​សំណាក់​អតិថិជន​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង ក្រុមហ៊ុន អិន​.​ស៊ី​.​អិ​ច ដែល​ជា​ក្រុម​ហ៊ុន​ទទួល​បាន​សិទ្ធិ​តម្លើង​ចែកចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក HONDA និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទោចក្រយានយន្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ​នូវ​ម៉ូតូ​ម៉ាក Honda DREAM 125cc ស៊េរី​ឆ្នាំ​២០១៩ នៅ​ឯ​សាល​បុរី​កោះ​ពេជ្រ​កាលពី​ថ្ងៃ​ទី​២៦​តុលា​។

អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​នៅ​ក្នុង​កម្មវិធី​នេះ​ គឺ​ការ​រចនា​ថ្មី​របស់ Honda DREAM 125cc Golden Marble “TIME PROVES PRECIOUS” ធ្វើ​ឱ្យ​អ្នកចូលរួម​ក្នុង​កម្មវិធី​ទាំង​មូល​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ការ​រចនា​ម៉ូត​តែម​ថ្មី​លក្ខណៈ​ថ្ម​ម៉ា​ប​យ៉ាង​ប្រណីត រំលេច​​ដោយ​ស​រសៃ​ពណ៌​មាស​ដ៏​ល្អ​ឯក ដែល​បញ្ជាក់​ពី​គុណ​តម្លៃ​ឋិត​ឋេ និង​ជា​និមិត្ត​សញ្ញា​នៃ​ភាព​ជោគជ័យ​ដែល​ស្ថិត​នៅ​ក្នុង​ដួងចិត្ត​របស់​យើង​គ្រប់​ៗ​គ្នា ជាមួយនឹង​គុណ​តម្លៃពិត​ៗ​។

លោក Ben Kiasrithanakorn អគ្គនាយក​ក្រុមហ៊ុន N. C. X. CO., LTD. បាន​ថ្លែង​ថា​៖ «Honda DREAM 125cc មិន​ត្រឹមតែ​ជា​ម៉ូតូ​ហុងដា​ធម្មតា​នោះ​ទេ វា​គឺ​ម៉ូតូ​ដែល​ឆ្លុះ​បញ្ចាំង​​ពី​ភាព​ជោគជ័យ មោទនភាព និង​អ្វី​ដែល​យើង​ប្រាថ្នា​ចង់បាន​ពិតប្រាកដ​»​។

លោក​បញ្ជាក់​ថា​៖ « គុណសម្បត្តិ​ពិសេស​របស់ Honda DREAM 125cc នៅ​តែ​រក្សា​បាន​ជា​មួយ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ល្អ​ប្រើប្រាស់​ធន និង​យូរអង្វែង ផ្សំ​ជាមួយ​កុង​ទ័​រ​ថ្មី​រចនា​ម៉ូត​យ៉ាង​​សម្រិត​ស​ម្រា​ង​ទាក់ទាញ​គ្រប់​ក្រសែភ្នែក ដែល​រំលេច​ដោយ​សរសៃ​ពណ៌​មាស​ព័ទ្ធ​ជុំវិញ ផ្ទៃ​កុង​ទ័​រ​ភ្លឺ​ច្បាស់​មិន​ចាំង​ភ្នែក​ងាយស្រួល​មើល​ក្នុង​ពេល​បើកបរ​គ្រប់​ស្ថានភាព ព្រម​ទាំង​ផ្លា​ក ​«​ក​»​ ថ្មី​ល្អ​ឥត​ខ្ចោះ គឺជា​មោទនភាព​នៃ​ការ​រចនា​របស់​យើង ដែល​បង្ហាញ​ពី​ការ​តុបតែង​ដោយ មាន​កិត្យានុភាព ជាមួយ​ស្ទា​យ​រូប​ត្រីកោណ​ថ្មី​ប្លែក​ដ៏​ប្រណីត ចាំង​ជា​មួយនឹង​ពន្លឺ​ភ្លឺ​ផ្លេក​យ៉ាង​ស្រស់​ស្អាត​»៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ