ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី២នាក់ធ្វើការ​សុខៗស្រាប់​តែ​…ខណៈ​ខាងរោងចក្រ​ចង់​លាក់ការណ៍​

5 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ក្នុង​ចំណោម​កម្មការិនី​២​នាក់ ក្នុងនោះ​កម្មការិនី​ម្នាក់​មាន​ផ្ទៃពោះ​ផង​បាន​រង​របួស​ពេល​កំពុង​ធ្វើ​ការងារ​កាន់​ម៉ាស៊ីនដេរ ស្រាប់តែ​ម៉ាស៊ីន​ឆ្លង​ចរន្ត​បណ្តាល​ឲ្យ​ឆក់​ស្ត្រី​រង​គ្រោះ​ម្នាក់​សន្លប់ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាន់​ពេល ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា…

ខេត្តកំពង់ស្ពឺ ៖ ក្នុង​ចំណោម​កម្មការិនី​២​នាក់ ក្នុងនោះ​កម្មការិនី​ម្នាក់​មាន​ផ្ទៃពោះ​ផង​បាន​រង​របួស​ពេល​កំពុង​ធ្វើ​ការងារ​កាន់​ម៉ាស៊ីនដេរ ស្រាប់តែ​ម៉ាស៊ីន​ឆ្លង​ចរន្ត​បណ្តាល​ឲ្យ​ឆក់​ស្ត្រី​រង​គ្រោះ​ម្នាក់​សន្លប់ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាន់​ពេល ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ស្ថិត​នៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន​។

ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ រឿ​ន ស្រី​លី​ន អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ​សន្លប់ និង​ម្នាក់​ទៀង​ឈ្មោះ ធូ សុខ​គា អាយុ​៣៥​ឆ្នាំ មាន​ផ្ទៃពោះ រស់នៅ​ភូមិ​កំណប់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេ​ត្រ​កំពង់ស្ពឺ បណ្តាល​ឲ្យ​របួសស្រាល​។

ប្រភព​ព័ត៌មាន​ពី​កម្មករ​បម្រើ​ការ​នៅ​រោងចក្រ​ខាងលើ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​កើតហេតុ កម្មការិនី​ទាំងអស់​បាន​ចូល​ធ្វើការ​តាម​កន្លែង​រៀង​ៗ​ខ្លួន គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ស្រាប់តែ​ដល់​ម៉ោង​កើតហេតុ ម៉ាស៊ីនដេរ​២​គ្រឿង​បាន​ឆ្លង​ចរន្ត បណ្តាល​ឲ្យ​ឆក់​នារី​នៅ​លីវ​ម្នាក់​សន្លប់ និង​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ទៀត​រង​របួសស្រាល​។

ក្រោយ​កើតហេតុ តំណាង​រោងចក្រ បាន​ប្រញាប់​បញ្ជូន​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ជួយ​សង្គ្រោះ​អាយុជីវិត​ទាន់​ពេលវេលា​។​ចំណែក​កូន​ក្នុង​ផ្ទៃ ត្រូវ​រង់ចាំ​លោកគ្រូ​ពេទ្យ អេកូ​ពោះ​សិន​។

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ តុលា ២០១៨​នេះ​ដែរ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​និយាយ​ថា ខាង​ភាគី​តំណាង​រោងចក្រ​ហាក់បីដូចជា​មិន​ចង់​សហការ​អោយ​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​នោះ​ទេ មិនតែប៉ុណ្ណោះ​មាន​បំណង​ចង់​បិទ​បាំង​ព័​ត៌​មិន​អោយ​លេចឮ​មក​ខាងក្រៅ​ថែម​ទៀត​ផង តែ​ដោយសារ​មាន​បញ្ជា​ពី​ព្រះរាជអាជ្ញា កុំ​អី​ចិន​មិន​អោយ​សមត្ថ​កិ​ច​ចូល​ទៅ​ពិនិត្យ​ឡើយ​៕