ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​១​គូ​រារាំងមិន​ឱ្យ​ចូល​ឆែក​ក្នុងផ្ទះ​ជួល ព្រោះ​ខ្លាចធ្លាយ​ការពិត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​សង្កាត់​ស្វាយ​ដង្គំ បាន​ធ្វើការ​ឃាត់ខ្លួន​ប្រុស​ស្រី​២​នាក់​ដែល​រារាំង​សមត្ថកិច្ច ថែម​ទាំង​ជេរ​ប្រមាថ ខណៈ​កម្លាំង​នគរបាល​ចុះ​ត្រួតពិនិត្យ​តាម​ផ្ទះ​ជួល កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​សង្កាត់​ស្វាយ​ដង្គំ បាន​ធ្វើការ​ឃាត់ខ្លួន​ប្រុស​ស្រី​២​នាក់​ដែល​រារាំង​សមត្ថកិច្ច ថែម​ទាំង​ជេរ​ប្រមាថ ខណៈ​កម្លាំង​នគរបាល​ចុះ​ត្រួតពិនិត្យ​តាម​ផ្ទះ​ជួល កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ លាន សុចិ​ន្តា មាន​ទីលំនៅ​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ខេត្តសៀម​រាប រួម​ទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​ផង​។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរ​បាល​​ខេត្ត បាន​ប្រាប់​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​មាន ១-​ឈ្មោះ ចាប ម៉ា​រ៉ា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ខេត្តសៀ​មរាប​។ ២-​ឈ្មោះ ពុំ យ៉ា​ណា​ន់ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ។

លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​កម្លាំង​យើង​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​ក្នុង​សង្កាត់​​ស្វាយ​ដង្គំ តាម​ផ្ទះ​ជួល​ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ លាន សុចិ​ន្តា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ ប្រុស​ស្រី​ចំនួន​២​នាក់ ពាក់ព័ន្ធ​រក្សា​ទុក និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​។

ក្នុង​នោះ​ដកហូត​វត្ថុ​តាង​មាន​ដូច​ជា​៖ -​គ្រឿងញៀន​ម្ស៉ៅ​ក្រាម​ពណ៌​ចំនួន​ពីរ​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។ -​ទូរស័ព្ទ​ចំនួន​៤​គ្រឿង ៖ ១-​ម៉ាក​ណូ​គា​ចុច​ពិល​, ២-​ម៉ាក​អា​ហ្វូ​ន​ស៉ិ​ច​ពណ៌​មាស​, ៣-​ម៉ាក​អាយ​ហ្វូ​ន​ស៉ិ​ច​ផ្លាស់​ពណ៌​មាស​, និង​៤.​ម៉ាក​ហ៊ូ​វ៉ៃ​ពណ៌​ខៀវ​។

-​អាយ​ផេ​ត​ពណ៌​ទឹកប្រាក់​ចំនួន​មួយ -​លិខិតឆ្លងដែន​ចំនួន​ពីរ​ក្បាល -​រថយន្ត​ម៉ាក​(Morning) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​សៀម 2B-4520 ចំនួន​១​គ្រឿង​។ -​រថយន្ត​ម៉ាក​Lexus400 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-6226​។ -​ប្រាក់​ដុល្លារ​ចំនួន​៦៣៥៥​ដុល្លារ​។

លោក​បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កម្លាំង​យើង​កំពុងធ្វើការ​ត្រួតពិនិត្យ ស្រាប់តែ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នោះ បាន​ធ្វើ​សកម្មភាព​រារាំង​សមត្ថកិច្ច និង​ជេរ​ប្រមាថ​មក​លើ​សមត្ថ​កិច្ច បោក​កំប៉ុង​ស្រា​បៀ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថែម​ទៀត​ផង​។ ក្រោយមក​កម្លាំង​យើង​ក៏​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ រួច​ក៏​ប្រគល់​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​ជូន​ទៅ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រុង​សៀមរាប ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត នៅ​ថ្ងៃ​ទី​២៨ ខែតុលា ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ