ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​នាំ​គ្នា​ស​ង្ងំ​រហូត​ក្លាយជា​បែប​នេះ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​រណ្តៅ​ដី​ចំនួន​២​កន្លែង​ធំ​ៗ ស្ថិត​នៅ​ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​ក្រុម​ឈ្មួញ​ចំនួន​២​ម្ចាស់ កំពុង​តែ​សប្បាយ​កើប​ដី​លក់ តែ​ត្រង់​ពេល​ដឹក​ចេញ​ឡើង​មក​លើ​ផ្លូវជាតិ​លេខ​៧ ក្នុង​ពេល​ដែល​កំពុង​តែ​បើកបរ​នោះ…

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​រណ្តៅ​ដី​ចំនួន​២​កន្លែង​ធំ​ៗ ស្ថិត​នៅ​ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​ក្រុម​ឈ្មួញ​ចំនួន​២​ម្ចាស់ កំពុង​តែ​សប្បាយ​កើប​ដី​លក់ តែ​ត្រង់​ពេល​ដឹក​ចេញ​ឡើង​មក​លើ​ផ្លូវជាតិ​លេខ​៧ ក្នុង​ពេល​ដែល​កំពុង​តែ​បើកបរ​នោះ ដោយ​អាចម៍ដី​ជ្រុះ​លើ​ថ្នល់ ហើយ​ថែម​ទាំង​ហុយ​ទៀត ។

ការ​ហុយ​នេះ​ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​មិន​បាន​គ្រប​កៅស៊ូ​តង់ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​សងខាង​ផ្លូវ​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​សូម​ជួយ​ត្រួតពិនិត្យ​ផង ។

ប្រជាពលរដ្ឋ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ តុលា ២០១៨ ថា ចាប់តាំងពី​ពេ
ល​ដែល​មាន​រថយន្ត​ដឹក​ដី​តូច​ធំ​ចូល​ដឹក​នៅ​ខាងក្នុង ក្រោយ​ភូមិ​ជើង​ខាល ដែល​រហូត​មក​ដល់​ពេល​នេះ
មាន​រយៈពេល​ចំនួន​១០​ថ្ងៃ​មក​ហើយ ។ ម្ចាស់​ទីតាំង​ដី​ខាងលើ​មិន​បាន​យកចិត្តទុកដាក់​ដោយ​ប្រើ​កៅស៊ូ​តង់​គ្រប​ដី​ដឹក​តាម​រថយន្ត​នោះ​ទេ គឺ​បាន​ដឹក​ដី​ដាក់​ឡើង​ហៀរហូរ ស្រប​ពេល​ដែល​ដឹក​ចេញ​មក​ម្តង​ៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អាចម៍ដី​ជ្រុះ​រាយ​ប៉ាយ​តាម​ផ្លូវ គេ​ប្រាប់​មក​វិញ​ថា មានច្បាប់​អាជីវកម្ម​ចេញពី​ខេត្ត ។ បន្ទាប់​មក​ក៏​ចេះ​តែ​នាំ​គ្នា​ស​ង្ងំ​តែ​ពួក​គាត់​សំណូមពរ​ទទូច​សូម​ឲ្យ​ជួយ​ស្រោច​ទឹក​ផង ។

លោក​ហុ​ក ចាន់​ថន ម្ចាស់​អាជីវកម្ម​ដី​វិញ​បាន​ប្រាប់ ត្រង់​រណ្តៅ​ដី​ដែល​គាត់​បាន​ជីក​លក់​នោះ​ដើមដំបូង
ជា​ដី​របស់​គេ បន្ទាប់​មក​គាត់​បាន​ទិញ​ដោយ​បាន​ជីក​ដឹក​តាម​រថយន្ត​តូច​ធំ មក​លក់​ឲ្យ​គេ​នៅ​ក្នុងភូមិ​បាន
រយៈពេល​ចំនួន​២​ឆ្នាំ​មក​ហើយ ចំពោះ​រថយន្ត​ដឹក​មិន​បាន​គ្រប ដោយសារ​តែ​ការ​ដឹក​នោះ​នៅ​ជិត​ៗ
គាត់​បាន​ទទួលស្គាល់​ច្បាប់​របស់​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​បាន​តម្រូវ​ឲ្យ ពេល​ដែល​ដឹក​អាចម៍ដី​តាម​រថយន្ត​ត្រូវ​គ្រប​ឲ្យ​ជិត​មែន ។

ចំណែក​លោក ប៊ុ​ន ធឿ​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​វិញ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ តុលា​ថា រូប​លោក​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ជួប​ជាមួយនឹង​ម្ចាស់​អាជីវកម្ម​ដី​ខាងលើ ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ដោយសារ តែ​ភ្លៀង​ធ្លាក់​មក​ខ្លាំង​ពេក ស្រប​ពេល​ដែល​រថយន្ត​ដឹក​ដី​ចេញពី​ក្នុង​មក​ក្រៅ បើក​កាត់​ធ្វើ​ឲ្យ​ជ្រុះ​អាចម៍ដី​នៅ​តាម​ផ្លូវថ្នល់ ។ ជាមួយ​នោះ​ម្ចាស់​បាន​សន្យា​ថា ២​ទៅ​៣​ថ្ងៃ​ខាង​មុខ​ទៀត មេឃ​រាំង​គាត់​នឹង​ចាប់ផ្តើម​ដើរ​សំអាត​ឡើង​វិញ ហើយ​រថយន្ត​ដែល​ដឹក​ចេញ​មក​ក្តៅ​ត្រូវ​គ្រប​មិន​ឲ្យ​មាន​ជ្រុះ​ដី​ទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ