ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CPP នឹង​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​សម្ភោ​ធ​ជា​ផ្លូវការ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នៅ​ដើមឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា (CPP) នឹង​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នៅ​ដើមឆ្នាំ​២០១៩ ក្រោម​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​ស្ថាបនិក​កិត្ត​សយ ។…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា (CPP) នឹង​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នៅ​ដើមឆ្នាំ​២០១៩ ក្រោម​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​ស្ថាបនិក​កិត្ត​សយ ។

ការ​សម្ភោ​ធ​ផ្លូវការ​នេះ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចូលរួម​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី (ICAPP) លើក​ទី​១០ នៅ​ទីក្រុង​ម៉ូ​ស្គូ សហព័ន្ធ​រុ​ស្ស៊ី ដោយ​លើក យក​ប្រធានបទ​ធំ​ចំនួន​ពីរ​គឺ​ទី​១- តួនាទី​របស់​គណបក្ស​នយោបាយ​នៅ​ក្នុង​ការ​កាត់​បន្ថយ​ភាព តានតឹង​អន្តរជាតិ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ជ្រុលនិយម ។ ទី​២- សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​គណបក្ស​នយោបាយ​អាស៊ី​នៅ​ក្នុង​ការ​បង្កើត និង​អភិវឌ្ឍន៍​ចំណង​ន​យោ​បា យ​សេដ្ឋកិច្ច និង​សង្គម​រវាង​រដ្ឋ និង​រដ្ឋ ។

លោកស្រី ឃួ​ន សុ​ដា​រី អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ICAPP និង​ជា​អនុប្រធាន​សភា បាន​ឲ្យ​ដឹង​នៅ​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ក្រោយ​ពី​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត ICAPP នៅ​ព្រឹក​ថ្ងៃ​ទី​២៨ តុលា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា មហាសន្និបាត​នៅ​ទីក្រុង​ម៉ូ​ស្គូ​ល​បាន​សម្រេច​ចេញ​ថ្លែងការណ៍​រួម និង​បាន​អនុ​ម័​យ​ជា​ឯក​ច្ឆ័​ន​ស្វាគមន៍​ចំពោះ​ការ​សម្រេចចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀម​ទទួល​រៀបចំ​ពិធី​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) នៅ​ក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី​១១-១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច តេ​ជោ ហ៊ុន សែន ។

លោកស្រី​បន្ត​ថា ថ្លែងការណ៍​ក៏​បាន​បញ្ជាក់​ថា អធិបតេយ្យ​បូរណភាព​ទឹកដី​ឯករាជ្យ​នយោបាយ​សមភាព​របស់​រដ្ឋ​ទាំងអស់​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​នៃ​ជម្លោះ​អន្តរជាតិ​ការ​មិន ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ឯកភាព​គ្នា គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​គោលការណ៍​រួម ICAPP ។ លើ ស​ពី​នេះ​ថ្លែងការណ៍​ក៏​បាន​ឆ្លុះ​បញ្ចាំង​ថា ការ​កើនឡើង​នៃ​ភាព​ជ្រុលនិយម និង​អំពើ​ហិង្សា​បាន​បន្ត​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ។ ប្រទេស​ទាំងអស់​អាច​បំ​បា ត់​នូវ​និន្នាការ​អវិជ្ជមាន​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ចីរភាព និង​ទូលំទូលាយ​ក្នុង​ចំណោម​គណបក្ស​នយោបាយ និង​រដ្ឋាភិបាល ។ លោកស្រី​ក៏​បាន​លើក​ឡើង​ថា ទទួល​បាន​រៀបចំ ACC នេះ​ដោយសារ​មានការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​វេទិការ​អន្តរជាតិ​ជា​បន្តបន្ទាប់ ពិសេស​នោះ​ការ​ធ្វើការ​ផ្ទាល់​ជាមួយ​អង្គការ​យូ​ណេ​ស្គូ ។ សម្រាប់​ការ​ធ្វើ​ម្ចាស់ផ្ទះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ​នេះ លោកស្រី ឃួ​ន សុ​ដា​រី ក៏​បាន​ឲ្យ​ដឹង​គណបក្ស​នយោបាយ​ចំនួន​៧០​មក​ពី​៣៦​ប្រទេស​បាន​ចេញ​សេចក្តីថ្លែងការណ៍​ទីក្រុង​ម៉ូ​ស្គូ នៅ​ប្រទេស​រុ​ស្ស៉ី ស្វាគមន៍​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) នៅ​ទីក្រុង​ភ្នំ ពេញ ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

សូម​ជម្រាប​ថា លោកស្រី ឃួ​ន សុ​ដា​វី​ឃួ​ន សុ​ដា​រី​ដឹកនាំ​ដឹកនាំ​គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​មហាសន្និបាត​លើក​ទី​១០​របស់​សន្និសីទ​អន្តរជាតិ​នៃ​គណ​ប្រជាជន នយោបាយ​អាស៊ី (ICAPP) នៅ​ទីក្រុង​ម៉ូ​ស្គូ សហ​ព័​ន្ទ​រុ​ស្ស៉ី​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៧ ខែ​តុ លា ឆ្នាំ​២០១៨ ។ មហាសន្និបាត ICAPP លើក​ទី​១០​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​ប្រតិភូ​ចំនួន​៤០០​នាក់​មក​ពី​គណបក្ស​នយោបាយ​ចំនួន​៧០ និង​មក​ពី​៣៦​ប្រទេស ។ មហាសន្និបាត​ត្រូវ​បាន​ទទួល​រៀបចំ​ដោយ​គណបក្ស​រួបរួម​របស់​រុ​ស្ស៉ី​ដែល​ត្រូវ​បាន​តំណាង​ដោយ​ថ្នាក់ដឹកនាំ​រប ស់​គណបក្ស​ដែល​រួម​មាន លោក Dmity Medvedev នាយក​រដ្ឋមន្ត្រី​នៃ​សហ​ព័​ន្ទ​រុ​ស្ស៉ី​ដែល​បាន​ចូ ល​រួម​បិទ​មហាសន្និបាត​នៅ​ថ្ងៃ​ទី​២៦ តុលា​កន្លង​មក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ