ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គ្មាន​ការ​រំលោ.ភ​បំពាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥ​សាន បាន​អះអាង​ថា​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គ្មាន​ការ​រំលោភ​ដូច​ការ​លើក​ឡើង​របស់​ក្រុមប្រឆាំង​តែងតែ​ចោទ​រាជរដ្ឋាភិបាល​នោះ​ទេ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ ខណៈ​ដែល​ក្រុមប្រឆាំង និង​សង្គម​ស៊ី​វិល…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥ​សាន បាន​អះអាង​ថា​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គ្មាន​ការ​រំលោភ​ដូច​ការ​លើក​ឡើង​របស់​ក្រុមប្រឆាំង​តែងតែ​ចោទ​រាជរដ្ឋាភិបាល​នោះ​ទេ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ ខណៈ​ដែល​ក្រុមប្រឆាំង និង​សង្គម​ស៊ី​វិល ព្រមទាំង​អ្នកវិភាគ​នយោបាយ​មួយ​ចំនួន​បាន​នាំ​គ្នា​លើក​ឡើង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​រំលោភ​សិទ្ធ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ។ យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែតុលា​នេះ​ថា ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ទើប​ប្រជាជន​កម្ពុជា​បាន​រស់នៅ​ប្រកបដោយ​សុខដុមរមនា នៅ​ក្នុង​សង្គម​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩៣​មក ។ ដូច្នេះ​មាន​ន័យ​ថា​នៅ​កម្ពុជា​គ្មាន​ការ​យាយី និង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដូច​ជន​មួយ​ចំនួន​និយាយ​ផ្ទុយ​ពី​ការ​ពិត​នោះ​ទេ ។

លោក​បញ្ជាក់ «​បើសិនជា​មានការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដូច​ពួក​នោះ​ថា មែន​ម្ល៉េះ​សម​កម្ពុជា​បាន​មានឈ្មោះ​នៅ​ក្នុង​បញ្ជីខ្មៅ​របស់​អង្គការសហប្រជាជាតិ (​អ​សប​) ទៅ​ហើយ ។ ក្រុម ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ និង​អ​.​ស​.​ប ទាំងមូល​មិន​ដែល​បាន​កត់​ឈ្មោះ ប្រទេស​កម្ពុជា​នៅ​ក្នុង​បញ្ជី​ប្រទេស​ដែល​មានការ​រំលោភសិទ្ធិ​មនុស្ស​ឡើយ​» ។ អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា ដោយឡែក​មាន​តែ​ជន​មួយ​ចំនួន​ដែល​មាន​និន្នាការ​នយោបាយ​លំអៀង​ទេ​ដែល​និយាយ​មិនល្អ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដូច​ជា លោក​ប្រែ​ត​អា​ដាំ លោកស្រី​រ៉ូ​ណា​ស្មី​ត និង​បណ្តាជន​នៅ​ក្នុង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​ក្នុង​កម្ពុជា​ទោះបី​រាជរដ្ឋាភិបាល​ធ្វើ​អ្វី​ក៏​នៅ​តែ​មានការ​រំលោភសិទ្ធិ​មនុស្ស​ដែរ ។

ចំពោះ​បញ្ហា​សិទ្ធិ​មនុស្សលោក សុខ ឥ​សាន បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ដើម្បី​មាន​សិទ្ធិ​មនុស្ស​ល្អ​ត្រឹមត្រូវ​លុះត្រា​ពួក​គេ​ទៅ​ជួល​ផ្ទះ​ធំ​មួយ ហើយ​ទៅ​រស់នៅ​ជុំ​គ្នា​ទៅ​នោះ​ទើបបាន​មាន​សិទ្ធិ​មនុស្ស​ពេញលេញ​តាម​ដែល​ពួក​គេ​ចង់បាន ។ នៅ​ពេល​នោះ​នៅ​កម្ពុជា​ពិតជា​លែង​មាន​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ដូច​មុន​ហើយ​» ។
សូម​ជម្រាប​ថា ការ​លើក​ឡើង​លោក សុខ ឥ​សាន ខណៈ​ដែល​អ្នករាយការណ៍​ពិសេស​របស់ អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​អ្នកស្រី រ៉ូ​ណា ស្ម៊ី​ត (Rhona Smith) គ្រោង​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុ​ជានា​ពេល​ចុងខែ​តុលា ឆ្នាំ​២០១៨​នេះ ។ អ្នកស្រី​រ៉ូ​ណា ស្មី​ត ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៩ តុលា ដល់​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា​ខាង​មុខ​នេះ ដំណើរ​ទស្សនកិច្ច​នេះ​អ្នកស្រី​គ្រោង​ជួប​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​តំណាង​មន្ត្រី​សង្គម​ស៊ី​វិល​និង​អ្នកការទូត​នៅ​កម្ពុជា ។

មុន​ពេល​អ្នកស្រី​ចាក​ចេញពី​កម្ពុជា​អ្នកស្រី​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ ដំណើរ​ទស្សនកិច្ច​នេះ ហើយ​អ្នកស្រី​នឹង​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា​ទៅ​អង្គការសហប្រជាជាតិ​ខែកញ្ញា ឆ្នាំ​២០១៩​ខាង​មុខ ។ ជាង​នេះ​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​កាន់​អំណាច​នេះ បន្ទាប់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​គ្រោង​នឹង​បង្ហាញ​របាយការណ៍​ខ្លួន​ប្រាប់​ទៅ​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ