ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ម្នាក់​ចាំ​មើលផ្លូវ​… ម្នាក់​ទៀត​ចូល​ធ្វើ​អី​ៗ​នោះ​បាន​ស្លា.ប់​ហើយ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​យុវជន​សង្ស័យ​ម្នាក់​ដែល​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង​លួច​យក​លុយ​ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​នោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ​។ បន្ទាប់​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រយៈពេល​១​ថ្ងៃ ហើយ​នគរបាល​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​នៅ​តែ​មិន​អាច​សង្គ្រោះ​បាន​ដដែល​។ តាម​ប្រ​ភ​ព័ត៌មាន​ឲ្យ​ដឹង​ថា យុវជន​សង្ស័យ​ខាងលើ​នោះ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​យុវជន​សង្ស័យ​ម្នាក់​ដែល​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង​លួច​យក​លុយ​ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​នោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ​។ បន្ទាប់​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រយៈពេល​១​ថ្ងៃ ហើយ​នគរបាល​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​នៅ​តែ​មិន​អាច​សង្គ្រោះ​បាន​ដដែល​។

តាម​ប្រ​ភ​ព័ត៌មាន​ឲ្យ​ដឹង​ថា យុវជន​សង្ស័យ​ខាងលើ​នោះ​ឈ្មោះ ចែ​ម រ​ដ្ឋា អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៧ ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ បាន​ស្លាប់​ខណៈ​ពេល​ដែល​នគរបាល​ដឹក​តាម​រថយន្ត​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយមក​នគរបាល​បាន​ដឹក​សាកសព​ទៅ​កាន់​វត្ត​ពោធិ៍​ចិន​តុង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​ផ្សារ​ពោធិ៍​ចិន​តុង ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១​ព្រមទាំង​បាន​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ​។ ជា​លទ្ធផល​នគរ​បាល​ពិនិត្យ​ឃើញ​ជនសង្ស័យ​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ឲ្យ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ ប៉ុន្តែ​មិន​មាន​ស្លាកស្នាម​ចេញ​ឈាម​នោះ​ឡើយ​។

សូម​រលឹក​ផង​ដែរ​ថា ៖ ម្នាក់​នៅ​ចាំ​មើលផ្លូវ ម្នាក់​ទៀត​ចូល​ធ្វើ​អី​ៗ ជា​លទ្ធផល​សល់​ត្រឹម​ដង្ហើមចង្រិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ