ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ព្រមាន​ចាត់វិធានការ​អ្នក​នាំ​ឱសថ​ចែក​ចាញ​គ្មាន​ការ​អនុញ្ញាត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ព្រមាន​ចាត់វិធានការ​អ្នក​លួច​នាំ​ចូល​ឱសថ ដើម្បី​ចរាចរនៅ​លើ​ទីផ្សារ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង ។ នេះ​បើ តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ព្រមាន​ចាត់វិធានការ​អ្នក​លួច​នាំ​ចូល​ឱសថ ដើម្បី​ចរាចរនៅ​លើ​ទីផ្សារ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង ។ នេះ​បើ តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល ។

ការ​ព្រមាន​នេះ​ស្រប​ពេល​ដែល​ក្រសួង​បាន​អំពាវនាវ​ឲ្យ​អ្នកលក់​ឱសថ​ទាំងអស់​ត្រូវ​លក់​ឱសថ​ដែល​ច្បាប់​អនុញ្ញាត ហើយ​មានការ​ទទួលស្គាល់​ពី​ក្រសួង​មុន​នឹង​ចែកចាយ​បន្ត មុន​ដល់​ទៅ​ឲ្យ​ជំងឺ ។

លោក​វេជ្ជបណ្ឌិត ង៉ែត វ៉ា​ន​ថួ​ក ប្រធាន​សេវា​ឯកជន​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ក្នុង​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នក​ដល់​ឱសថ​តាម​ឱសថស្ថាន កាលពី​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០១៨ យ៉ាង​ដូច្នេះ​ថា​៖ «​ឱសថស្ថាន​ទាំងអស់ សូមកុំ​យក​ឱសថ​ណា​ដែល​គ្មាន​ការ​ចុះបញ្ជី​ការ​ពី​ក្រសួងសុខាភិបាល​យក​មក​ដល់ ។

គួរ​យក​ឱសថ​ណា​ការ​ទទួលស្គាល់​ពី​ក្រសួង​ដែល​ផ្តល់​នាយកដ្ឋាន​ឱសថ​យក​ទៅ​ចែក​ចាញ ឬ​លក់​ឲ្យ​អ្នកជំងឺ​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ប្រធាន​សេវា​ឯកជន និង​មន្ទី​សុខាភិបាល​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ​ក៏​មាន​ជនខិលខូច​មួយ​ចំនួន​បាន​លួច​នាំ​យក​ឱសថ​ធ្វើការ​ចែកចាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ផង​ដែរ ។ លោក​បាន​បញ្ជាក់​ថា «​យើង​ដឹង​ថា មាន​អ្នក​នាំ​ចូល​ឱសថ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ពី​ក្រសួង ឬ​ច្បាប់​អនុញ្ញាត ។ យើង​នឹង​តាមដាន ហើយ​ចាត់វិធានការ​កុំ​ឲ្យ​មាន​ចរាចរ​នៅ​លើ​ទីផ្សារ​» ។

លោក​ង៉ែត វ៉ា​ន​ថូ​ក ក៏​បាន​លើក​ឡើង​ថា ទោះបីជា​ឪពុក ឬ​ម្តាយ​ជា​អ្នក​ដល់​ឱសថ ហើយ​កូន​មិន​បាន​រៀនសូត្រ​តែ​រៀន​តាម​ឪពុក​ម្តាយ​ធ្វើការ​ផ្សំ​ថ្នាំ​ក៏​គ្មាន​អនុញ្ញាត​នោះ គឺ​ត្រូវ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ជា​មុន​សិន បើ​មិន​ដូច្នេះ​ទេ​គ្មាន​ការ​អនុញ្ញាត​នោះ​ទេ ហើយ​អាច​នឹង​ពិន័យ ។

លោក​វេជ្ជបណ្ឌិត​បាន​គូសបញ្ជាក់​ថា ប្រសិនបើ​សមត្ថកិច្ច​រក​ឃើញ​ការ​ដាក់​លក់​ឱសថ​ក្លែង ក្លាយ​អ្នកលក់​ត្រូវ​ទទួលទោស​ចំនួន​ពីរ​គឺ​ទី​១- ទោស​លក់​ឱសថ​ក្លែងក្លាយ​ត្រូវ​ផ្តន្ទាទោស​ដាក់ ពន្ធនាគារ​ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ និង​ទី​២- បើ​ក្នុង​ករណី​ឱសថ​ក្លែងក្លាយ​នេះ​បណ្តាល​ឲ្យ​មាន មនុស្ស​ស្លាប់​ដោយ​អ​ចេតនា​ផ្អែក​តាម​មាត្រា​២០៧ អ្នកលក់​ត្រូវ​មានទោស​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​បន្ថែម​ទៀត ។ ក្នុង​ឱកាស​នេះ​ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា​លោក​បណ្ឌិត ឡី សុភាព បាន​អំពាវ​ដល់​អ្នកលក់​ឱសថ​តាម​ឱសថស្ថាន​នានា​ទូ​ទាំង​ប្រទេស​ឲ្យ​មាន​ភាព​សុច្ចរិត​នៅ​ក្នុង​ការ​ប្រកប​មុខរបរ ដោយ​មិន​ត្រូវ​លក់​ឱសថ​ក្លែងក្លាយ​ឱសថ​គ្មាន​គុណភាព ឬ​ឱសថ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជា​ដាច់ខាត ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា និង​បានជា​ការ​គេច​ផុត​ពី​ទោស​ជាប់​ពន្ធនាគារ​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ឯក ជា ប៊ុ​ន​ថុ​ល អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​បាន​លើក​ឡើង​ថា បើ​និយាយ​នៅ​ក្នុង​វិស័យ​សុខាភិបាល គឺ​មានច្បាប់​ចំនួន​៣​ជា​មូលដ្ឋាន​គឺ​ទី​១ -​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ​,​ទី​២-​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​របរ​វេជ្ជសាស្ត្រ​អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ និង​ទី​៣- ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​របរ​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល​ដែល​នៅ​ក្នុង​ច្បាប់​ទាំង​៣​ខាងលើ​នេះ​ទោសទណ្ឌ​កម្រិត​ធ្ងន់​របស់​វា គឺ​បទឧក្រិដ្ឋ​ដែល​មានការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ ។

លោក​ឧត្តមសេនីយ៍ឯក​ក៏​បាន​គូសបញ្ជាក់​ថា ក្នុង​ច្បាប់​ទាំង​៣​នៃ​វិស័យ​សុខាភិបាល​ខាងលើ​នេះ ជា​ពិសេស​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ គឺ​មាន​ទម្ងន់​ធ្ងន់​ជាងគេ​ដែល​ច្បាប់​មួយ​នេះ​មាន​តែ​១៥​មាត្រា​ប៉ុណ្ណោះ ហើយ​ត្រង់​មាត្រា​១២​បាន​ចែង​ថា ប្រសិនបើ​លក់​ឱសថ​ក្លែងក្លាយ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​៥០​លាន​រៀល ។

ដូច្នេះ​ឱសថស្ថាន​នីមួយ​ៗ​ត្រូវ​ម្ចាស់​ការ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ។ សូម​ជម្រាប​ថា នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​អ្នកលក់​ឱសថ​តាម​ឱសថស្ថាន​ក្រោម​ការ​រៀបចំ​ដោយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​សហព័ន្ធ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ និង​ទន្តសាស្ត្រ​កម្ពុជា និង​សមាគម​អ្នកលក់​ឱសថ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ