ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​ចាំ​មិត្ត​ស្រី​សុខ​ៗ ស្រាប់តែ​លេចមុខ​បុរស​២​នាក់​ស្ទុះ​មក​កា.ប់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ យោង​តាម ពាក្យបណ្តឹង​របស់​បុរស​ជា​ជន​រង​គ្រោះ ចុះ​ថ្ងៃ​ទី ២២ ខែ តុលា ឆ្នាំ ២០១៨…

ខេត្តសៀមរាប ៖ យោង​តាម ពាក្យបណ្តឹង​របស់​បុរស​ជា​ជន​រង​គ្រោះ ចុះ​ថ្ងៃ​ទី ២២ ខែ តុលា ឆ្នាំ ២០១៨ ដែល​ត្រូវ​ជនសង្ស័យ​ចំនួន​២​នាក់ បានកា​ប់ម​កលើ​ខ្លួន បណ្តាល​ឱ្យ​របួសធ្ងន់ ខណៈ​ជន​រង​គ្រោះ​កំពុង​ឈប់​ម៉ូតូ​ចាំ​ពួក​មិត្ត​ស្រី​នៅ​មុខ​សាលារៀន​វិហារ​ចិន ភ្លាម​ៗនោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់ យក​ដាវ​មក​កាប់​យក​ៗ​តែ​ម្តង កុំ​តែ​ជន​រង​គ្រោះ​រត់​ទាន់ កុំ​អី​ក្ស័យជីវិត​បាត់​ទៅ​ហើយ​។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ធ្វើ​ឡើង​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត បន្ទាប់​ពី​នាំ​ខ្លួន​ជន​ទាំង​២​នាក់​យក​មក​សួរ​។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ប្រាប់​ថា បន្ទាប់​ពី​មាន​ពាក្យបណ្តឹង ពី​ជន​រង​គ្រោះ​ឈ្មោះ ផា​ន ផានិត ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ចុះ​ថ្ងៃ​ទី ២២ ខែ តុលា ឆ្នាំ ២០១៨ ដែល​ត្រូវ​ជនសង្ស័យ​ចំនួន​២​នាក់​កាប់​បណ្តាល​ឱ្យ​របួសធ្ងន់ និង ម៉ូតូ​ខូចខាត​រួច​មក លោក​ក៏​បាន​បញ្ជា​ឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចុះ​ស្រាវជ្រាវ រហូត​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​សួរនាំ ។

ពេល​នោះ​ជនសង្ស័យ​ទាំង​២​នាក់ ក៏​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ពួក​ខ្លួន​ទាំង​២​នាក់​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ទើប​លោក​បាន​សុំ​គោលការណ៍​ពី​ថ្នាក់លើ ឃាត់ខ្លួន​តែ​ម្តង​។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​ម្នាក់​ឈ្មោះ ពុធ ម៉ៅ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ អ៊ូរ ជី​ដារ​ស្មី​ដា​រ៉ា ហៅ កុក ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​ដោយ​ចេតនា និង​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា កាលពី​វេលា​ម៉ោង​១១​ថ្ងៃ ២២​ខែតុលា​ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

លោក​បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក Zoomer x ពណ៌​ក្រហម ឆ្នាំ​២០១៧ ស្លាក​លេខ សៀមរាប ១Y-៣១៨៦ ទៅ​ឈប់​ចាំ​មិត្តភក្តិ​ឈ្មោះ ស ស្រី​នាថ ភេទ​ស្រី អាយុ​១៥​ឆ្នាំ នៅ​មុខ​សាលារៀន​វិហារ​ចិន ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ ពុធ ម៉ៅ និង​ឈ្មោះ​អ៊ូរ ជី​ដារ​ស្មី​ដា​រ៉ា ហៅ​កុក និង​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ឆាយ ភេទ​ប្រុស បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ផ្គាក់​ចំនួន​២ មក​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​របួស​ដៃ​ខាងឆ្វេង​មួយ​កន្លែង និង​ស្មា​ស្តាំ​មួយ​កន្លែង​ធ្ងន់ធ្ងរ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​រត់គេច​ខ្លួន​។ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ក៏​បាន​កាប់​ម៉ូតូ​របស់​ជន​រង គ្រោះ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំងស្រុង​។

រហូត​ដល់​ថ្ងៃ​ទី​២៦ ខែតុលា​ឆ្នាំ​២០១៨ ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​រក​ជនសង្ស័យ តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ រួច​មក សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់ និង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​មក​ធ្វើការ​សាកសួរ ពេល​នោះ​ជនសង្ស័យ​ក៏​បាន ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព ដូច​ករណី​ខាងលើ​នេះ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ