ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេទ្យ​យោធា​កម្ពុជា​-អាមេរិក​សហ​ការ​ព្យា​បាល​ជម្ងឺ​ប្រជា​ពល​រដ្ឋ​មិន​គិត​ថ្លៃ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ប្រជា​ពល​រដ្ឋ​ខ្មែរ​អ៊ិស្លាម​ស្ថិត​ក្នុង​ភូមិ​អូរ​ជ្រៅ​ ឃុំ​អូរ​ជ្រៅ​ ស្រុក​ព្រៃ​នប់​ ប្រមាណ​ជិត​៣.០០០​នាក់​ ទទួល​បាន​ការ​ព្យា​បាល​ជម្ងឺ​ដោយ​ឥត​គិត​ថ្លៃ​ពី​ក្រុម​គ្រូ​ពេទ្យ​​យោធា​ស្ម័គ្រ​ចិត្ត​អាមេរិក​សហ​ការ​ជាមួយ​​គ្រូ​ពេទ្យ​យោធា​កម្ពុជា​។ ​សកម្ម​ភាពព្យា​បាល​នោះ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១។លោក​ GEN BIRD SONG មន្ត្រី​យោធា​ផ្នែក​ពេទ្យ​នៃ​កង​ម៉ារីន​នាវា​អាមេរិក​បាន​ថ្លែង​ថា

រាជ​ធានី​ភ្នំពេញ​ ៖ ប្រជា​ពល​រដ្ឋ​ខ្មែរ​អ៊ិស្លាម​ស្ថិត​ក្នុង​ភូមិ​អូរ​ជ្រៅ​ ឃុំ​អូរ​ជ្រៅ​ ស្រុក​ព្រៃ​នប់​ ប្រមាណ​ជិត​៣.០០០​នាក់​ ទទួល​បាន​ការ​ព្យា​បាល​ជម្ងឺ​ដោយ​ឥត​គិត​ថ្លៃ​ពី​ក្រុម​គ្រូ​ពេទ្យ​​យោធា​ស្ម័គ្រ​ចិត្ត​អាមេរិក​សហ​ការ​ជាមួយ​​គ្រូ​ពេទ្យ​យោធា​កម្ពុជា​។ ​សកម្ម​ភាពព្យា​បាល​នោះ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១។

លោក​ GEN BIRD SONG មន្ត្រី​យោធា​ផ្នែក​ពេទ្យ​នៃ​កង​ម៉ារីន​នាវា​អាមេរិក​បាន​ថ្លែង​ថា នេះ​ជា​កិច្ច​សហ​ការ​​​ប្រកប​ដោយ​មនុស្ស​ធម៌​របស់​កង​ទ័ព​អាមេរិក​ដែល​តែង​តែ​ធ្វើ​ជា​ប្រចាំ​ ​។ តាម​គម្រោង​ គឺ​​រយៈ​ពេល​មួយ​ថ្ងៃ​នៃ​បេសកកម្ម​​ជួយ​ព្យា​បាល​ជម្ងឺ​​ជូន​ប្រជា​ពល​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​នេះ​​សម្រេច​ឱ្យ​បាន​នូវ​ការ​​ព្យាបាល​ប្រមាណ​ពី​៧០០​ទៅ​១.០០០​នាក់​។ ប្រតិ​បត្តិ​ការ​នេះ​​មាន​រយៈ​ពេល​ប្រមាណ​៣​ថ្ងៃ​។ ដូច្នេះ​លោក​​គិត​ថា​ ​មាន​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង​៣.០០០​នាក់​ទទួល​បាន​ការ​ព្យាបាល​។

លោក​ GEN BIRDSONG ​ឱ្យ​ដឹង​ថា ក្រុម​គ្រូ​ពេទ្យ​របស់​លោក​​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ព្យា​បាល​ចំពោះ​មនុស្ស​ចាស់​លើ​ជម្ងឺ​ភ្នែក​ ដោយ​មាន​ការ​វះ​កាត់​តូច និង​ផ្តល់​វ៉ែន​តា​សម្រាប់​ពួក​គាត់​។ ទន្ទឹម​នោះ​​យក​ចិត្ត​ទុក​ដាក់​លើ​ការ​​ព្យា​បាល​ជម្ងឺ​ក្រពះ​​ ថ្លើម​ ពោះ​វៀន​ រួម​ទាំង​ជម្ងឺ​ផ្នែក​សរី​រាង្គ​ខាង​ក្នុង និង​ជម្ងឺ​គ្រុន​ក្តៅ​សម្រាប់​កុមារ​។ ចំណែក​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​មាន​ជម្ងឺ​រ៉ាំ​រ៉ៃ គឺ​ពេទ្យ​យោធា​​អាមេរិក​មិន​អាច​ព្យាបាល​​បាន​ទេ ប៉ុន្តែ​​ក្រុម​លោក​នឹង​ពិភាក្សា​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​យោធា​កម្ពុជា​​ដើម្បី​ស្វែង​រក​គ្រូ​ពេទ្យ​ជំនាញ​ជួយ​ព្យាបាល​ពួក​គាត់​។

លោក​កោត​សរ​សើេរ​​ចំពោះ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ មន្ត្រី​យោធា​កម្ពុជា​ដែល​បាន​គាំ​ទ្រ​ និង​សហ​ការ​ល្អ​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​​អាមេរិក ​។ លោក​អរគុណ​ផង​ដែរ​ចំពោះ​ប្រជា​ពល​រដ្ឋ​ដែល​បង្ហាញ​​មនោ​សញ្ចេត​នា​រាក់​ទាក់​ជាមួយ​ក្រុម​លោក​។ លោក​យន់​ ឆេង មេ​ឃុំ​អូរ​ជ្រៅ​បាន​ប្រាប់​អ្នក​កាសែត​ថា ឃុំ​អូរ​ជ្រៅ​ស្ថិត​នៅ​ទី​ដាច់​ស្រយាល​ ហើយ​កំពុង​ជួប​ការ​លំបាក​លើការ​ព្យា​បាល​ជម្ងឺ​។ ដូច្នេះ​អ្វី​ដែល​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​អាមេរិក​ និង​​ក្រុម​គ្រូ​ពេទ្យ​យោធា​កម្ពុជា​មក​ជួយ​ព្យា​បាល​​នេះ គឺ​ជា​សកម្ម​ភាព​មនុស្ស​ធម៌​ដ៏​ថ្លៃ​ថ្លា​បំផុត​សម្រាប់​ប្រជា​ពល​រដ្ឋ​។​ តាង​នាមប្រជា​ពលរដ្ឋ​ក្នុងឃុំ​លោក​​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គ្រូពេទ្យ​ទាំង​អស់​​ជាមួយ​នឹង​ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ផង​ដែរ៕