ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ថា​បព្វជិត​ឬ​គ្រហស្ថ​រមែង​កិលេស​គ្រប​សង្កត់

5 ឆ្នាំ មុន

មនុស្ស​នៅ​ក្នុង​លោក​នេះ​ទាំង​បព្វជិត ទាំង​គ្រហស្ថ​សុទ្ធតែ​ជា​បុថុជ្ជន គ្រាន់តែ​អ្នកបួស​លោក​មាន​កិលេស​ស្រាល​ជាង​គ្រហស្ថ​បន្តិច​ព ព្រោះ​លោក​មិន​ជាប់ជំពាក់​ទៅ​ដោយ​ទ្រព្យសម្បត្តិ​ពោល​គឹ មិន​ធ្ងន់​ទៅ​ដោយ​វត្ថុកាម និង​កិលេស​កាម​ពេក​ទេ ។ ដូច្នេះ​បើជា​បុថុជ្ជន​ចៀស​មិន​ផុត​ពី​ទ​ង្វើ​ល្អ​ខ្លះ អាក្រក់​ខ្លះទៅ​តាម​អំណាច​នៃ​ចិត្ត​នោះ​ឡើយ​ ។…

មនុស្ស​នៅ​ក្នុង​លោក​នេះ​ទាំង​បព្វជិត ទាំង​គ្រហស្ថ​សុទ្ធតែ​ជា​បុថុជ្ជន គ្រាន់តែ​អ្នកបួស​លោក​មាន​កិលេស​ស្រាល​ជាង​គ្រហស្ថ​បន្តិច​ព ព្រោះ​លោក​មិន​ជាប់ជំពាក់​ទៅ​ដោយ​ទ្រព្យសម្បត្តិ​ពោល​គឹ មិន​ធ្ងន់​ទៅ​ដោយ​វត្ថុកាម និង​កិលេស​កាម​ពេក​ទេ ។ ដូច្នេះ​បើជា​បុថុជ្ជន​ចៀស​មិន​ផុត​ពី​ទ​ង្វើ​ល្អ​ខ្លះ អាក្រក់​ខ្លះទៅ​តាម​អំណាច​នៃ​ចិត្ត​នោះ​ឡើយ​ ។

ត្រង់នេះ​ចង់​បង្ហាញ​ថា បុគ្គល​ដែល​បាន​ទទួល​ការ​លើកតម្កើង​ថា​ជា​មនុស្ស​ល្អ ក៏​ធ្លាប់​ធ្វើ​អាក្រក់​ខ្លះ​ដែរ​មិន​ខាន បើ​មិន​ធ្វើ​ដោយ​កាយ ក៏​គង់​មាននៅ​ក្នុង​ចិត្ត ។ ឯ​បុគ្គល​ដែល​គេ​គ្រប់​គ្នា​ឃើញ​ថា​ជា​មនុស្ស​អាក្រក់ ក៏​គង់​ធ្លាប់​បាន​ធ្វើ​ល្អ​ខ្លះ​ដែរ​ពី​មុន​មក ហើយ​តទៅ​ខាង​មុខ​ក៏​អាច​ជា​មនុស្ស​ល្អ​ពិតប្រាកដ​បាន ព្រោះហេតុនោះ​បានជា​លោក​ដាស់តឿន​ទៅ​មនុស្ស​ទូទៅ​មិន​គួរ​ប្រញាប់​វិនិច្ឆ័យ​បុគ្គល​ណា​ដោយ​គ្រាន់តែ​ឃើញ​ការ​ធ្វើ​ខុស​ម្តង​ឬ​ពីរ​ដងនោះ​ឡើយ ហើយ​ក៏​កុំ​គិត​ថា គេ​នឹង​ជា​មនុស្ស បែប​នេះ​រហូត​តទៅ​ក្នុង​មួយ​ជីវិត​របស់​គេ​នោះ​ឱ្យ​សោះ ។

អ្នក​ឆ្លាត​រមែង​ស្គាល់​កាលៈទេសៈ​ថា មនុស្ស​អាក្រក់​កាលដែល​គេ​ដឹងខ្លួន​ហើយ មិនមែន​ថា​គេ​អាច​ក្លាយជា​មនុស្ស​ល្អ​វិញ​មិន​បាន​នោះ​ទេ ដូច្នេះ​យើង​គួរ​ឲ្យ​ឱកាស​ដល់​គេ​ដើម្បី​បាន​ត្រឡប់​ខ្លួន​មក​ជា​មនុស្ស​ល្អ​វិញ គឺជា​ការ​ប្រសើរ​បំផុត ។

សាធុជន​គួរ​គិត​ជា​និច្ច​ថា អតីតកាល​និង​បច្ចុប្បន្ន​អាច​មិន​ដូច​គ្នា​ឡើយ ព្រោះ​មនុស្ស​យើង​ដូរ​ផ្លាស់ ផ្លាស់​ប្តូរ​ជា​និច្ច​តាម​សភាព​គុណធម៌​ដែល​មាននៅ​ក្នុង​ចិត្ត​របស់​គេ ។