ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្អូញត្អែរ​​ប្រាប់​គេឯង​ថា «​ដូច​ជា​ងងឹតមុខ​ខ្លាំង​» ស្រាប់​​តែ​…​ពុទ្ធោ! (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនអណាថា​ម្នាក់​ទំនងជា​កើត​ជំងឺ​ខ្យល់គរ​បាន​ដួល​ស្លាប់​បាត់បង់ជីវិត​ ភ្លាម​ៗ​មួយ​រំពេច ក្រោយ​ពី​គាត់​កំពុង​តែ​ជួយ​ប្រមូល​សំរាម​សុខ​ៗ​ក៏​ត្អូញ​ប្រាប់​គេឯង​ថា «​ដូច​ជា​ ងងឹត​ខ្លាំង​ណាស់​» បាន​បន្តិច ក៏​ដួល​ដេក​ទៅ​លើ​ដី​ស្លាប់​យ៉ាង​អាណោចអាធ័ម ។​…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនអណាថា​ម្នាក់​ទំនងជា​កើត​ជំងឺ​ខ្យល់គរ​បាន​ដួល​ស្លាប់​បាត់បង់ជីវិត​
ភ្លាម​ៗ​មួយ​រំពេច ក្រោយ​ពី​គាត់​កំពុង​តែ​ជួយ​ប្រមូល​សំរាម​សុខ​ៗ​ក៏​ត្អូញ​ប្រាប់​គេឯង​ថា «​ដូច​ជា​
ងងឹត​ខ្លាំង​ណាស់​» បាន​បន្តិច ក៏​ដួល​ដេក​ទៅ​លើ​ដី​ស្លាប់​យ៉ាង​អាណោចអាធ័ម ។​

ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី ២៧ ខែ តុលា ឆ្នាំ ២០១៨ នៅ​ចំណុច​គំនរ​សំរាម​លើ​មាត់​លូ (​ខាង​លិ​ខ​ផ្សា​របឹង​ត្របែក​) ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​សម្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ធី ហៅ ចំរើន ភេទ​ប្រុស អាយុ​ប្រហែលជា​២៥​ឆ្នាំ មានមុខ​របរ និង​ទីលំនៅ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​។

មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​រួម​ជាមួយនឹង​ក្រុម​កម្មករ​ប្រុស​ៗ​ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ចំនួន​ពី​៣​ទៅ​៤​នាក់​កំពុង​តែ​នាំ​គ្នា​ប្រមូល​សំរាម​នៅ​ក្បែរ​កន្លែង​ស្នាក់​នៅ​របស់​ជន​រង​គ្រោះ​នោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ប្រមូល​សំរាម​សុខ​ៗ​នោះ ក៏​ស្រាប់តែ​បុរស​រង​គ្រោះ​បាន​ត្អូញត្អែរ​ប្រាប់​គេឯង​ថា «​ដូច​ជា​ងងឹតមុខ​ខ្លាំង​ណាស់​» ហើយ​ក៏​ដើរ​ដំ​ដៅ​ទៅ​កាន់​កន្លែង​សំរាក​របស់​គាត់ ។

ពេល​ដែល​បុរស​រង​គ្រោះ​ដើរទៅ​ដល់​ក្បែរ​កន្លែង​ស្នាក់​នៅ​នោះ ក៏​ស្រាប់តែ​ដួល​ទៅ​លើ​ដី ហើយ​ក្រុម​កម្មករ​ជា​បុគ្គលិក​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ដែល​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​ស្ទុះរ​ត់ទៅ​លើក និង​ធ្វើ​ចលនា​ដើម្បី​សង្គ្រោះ​ដែរ តែ​ជា​អកុសល​បុរស​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​។

គេមិន​ដឹង​ថា​បុរស​រង​គ្រោះ​​មាន​សាច់ញាតិ ឬ​​បងប្អូននៅទីណានោះ​​ទេ ព្រោះ​​រាល់ថ្ងៃ​គេ​តែង​ឃើញ​ជនរងគ្រោះ​​ដើរ​រើស​អេ​ត​ចាយ​យក​ទៅ​លក់​យក​លុយ​ទិញ​បាយ​ហូប ក្រៅពី​នោះ​ជនរងគ្រោះ​តែង​ជួយ​ប្រមូល​សំរាម​អោយ​គេ ហើយ​គេ​អោយ​លុយ​គាត់​ពី​១​ពាន់​រៀល​ទៅ​២​ពាន់​រៀល​ប៉ុណ្ណោះ លុះ​ដល់​វេលា​កើតហេតុ​ទំនងជា ជនរងគ្រ​ោះ​កើត​​ខ្យល់គរ ទើប​បណ្តាល​អោយ​ដួល​ស្លាប់​គួរ​ឱ្យអាណោចអាធ័ម​បែប​នេះ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​និង​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សព​របស់​បុរស​រង​គ្រោះ​បានឃើញ​ថា បុរស​រង​គ្រោះ​ស្លាប់​ដោយសារ​គាំង
បេះដូង (​ខ្យល់គរ​) ទើប​ប​ញ្ជួ​ន​សព​បុរស​រង​គ្រោះ​ខាងលើ​ទៅ​តម្កល់​ទុក​នៅ​វត្ត​សន្សំ​កុសល ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ