ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោះ​! មក​ដឹង​ពី​បុណ្យ​ទន្លេ​ខាង​មុខ​នេះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ការ​ចេះ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ទេសចរណ៍ គឺជា​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ពេញចិត្ត និង​ចូល​ចិត្ត​មក​តំបន់ ឬ​ខេត្ត​របស់​យើង ។ នេះ​ជា​ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិត ថោ​ង…

ខេត្តកំពង់ឆ្នាំង ៖ ការ​ចេះ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ទេសចរណ៍ គឺជា​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ពេញចិត្ត និង​ចូល​ចិត្ត​មក​តំបន់ ឬ​ខេត្ត​របស់​យើង ។ នេះ​ជា​ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ​រៀប​បុណ្យ​ទន្លេ​ក្នុង​ក្រុង​កំពង់ឆ្នាំង ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុង​សាលាខេត្ត​កំពង់ឆ្នាំង ។ ឯកឧត្តម​បាន​បន្ត​ថា អ្នក​លក់ដូរ​ក្នុង​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន ត្រូវ​តែ​ឯកសណ្ឋាន​ត្រឹមត្រូវ និង​មាន​សេវាកម្ម​ល្អ​ក្នុង​ការ​បម្រើភ្ញៀវ ដោយ​ត្រូវ​មាន​អាហា​ឆ្ងាញ់ មាន​អនាម័យ​ល្អ បរិស្ថាន​ល្អ ដើម្បី​ទទួលភ្ញៀវ​ដែល​មក​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ​រយៈពេល​៣​ថ្ងៃ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។ ជា​បទ​ពិសោធន៍​ក្នុង​ការ​ធ្វើបុណ្យ​ទន្លេ​កន្លង​មក​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ម៉ោង​៩​យប់​ភ្ញៀវ​មក​លេង​បុណ្យ​ទន្លេរ​កបាយ​ម្ហូប​អត់​មាន ។

ឯកឧត្តម​បាន​សំណូមពរ​ដល់​អាជ្ញា​ខេត្ត​ត្រូវ​បង្រៀន​ដល់​ក្រុម​អាជីវករ​អ្នក​លក់ដូរ​ទាំងអស់​ត្រូវ​ចេះ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ទេសចរណ៍ និង​ណែនាំ​ដល់​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ សូមកុំ​តម្លើង​ថ្លៃ ចំណែក​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​សូម​រៀបចំ​ឲ្យ​បាន​ស្អាតបាត​មាន​របៀបរៀបរយ មាន​ភ្លើងអគ្គិសនី មាន​បន្ទប់ទឹក​ស្អាត មាន​អនាម័យ​ល្អ ដើម្បី​ទទួលភ្ញៀវ​ដែល​មក​ស្នាក់​នៅ​លេង​កម្សាន្ត​នៅ​ក្នុង​ពិធីបុណ្យ គឺ​មាន​ន័យ​ថា បើ​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​ពេញ​ហើយ​នោះ​ភ្ញៀវ និង​មក​ជួល​ផ្ទះ​ប្រជាពលរដ្ឋ​យើង​ស្នាក់​នៅ​ជា​មិន​ខាន ចំណែក​ម៉ូតូឌុប រ៉ឺ​ម៉ក​ម៉ូតូ​ត្រូវ​មាន​អាវកាក់ និង​មានការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ក៏​បាន​លើក​ឡើង​ថា គម្រោង​នៃ​ការ​ធ្វើបុណ្យ​ទន្លេ​ក្រោម​ប្រធានបទ​«​ទន្លេ​នៃ​ជីវិត សុភមង្គល និង​កំណើន​ទេសចរណ៍​» ដោយ​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​បង្កើត​គណកម្មការ​លេខាធិការដ្ឋាន និង​អនុ​គណៈកម្មការ​សរុប​ចំនួន​១៧​អនុ​គណៈកម្មការ ដើម្បី​បែងចែក​ភារកិច្ច​ទទួលខុស​រៀង​ៗ​ខ្លួន ទៅ​តាម​មុខ​ជំនាញ ដើម្បី​ឲ្យ​ដំណើរការ​ធ្វើបុណ្យ​ទន្លេ​ទទួល​បាន​ជោគជ័យ​។ នៅ​ក្នុង​កម្មវិធី​ធ្វើបុណ្យ​ទន្លេ​ដែល​នឹង​មាន​វត្តមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក្នុង​ពេល​ខាង​មុខ​នេះ​អាជ្ញាធរ​ខេត្ត​បាន​គ្រោង​រៀបចំ​តុបតែង​ខ្លោងទ្វារ រូបភាព​ធំ​ៗ​ចំនួន​១៧​ក្លោ​ង​ទ្វា តូច​ៗ​ចំនួន​២២ នៅ​ក្នុង​ទីក្រុង និង​នៅ​តាម​ផ្លូវជាតិ ។

ក្នុង​កម្មវិធី​៣​ថ្ងៃ នៃ​បុណ្យ​ទន្លេ​នេះ​ដែរ​ក៏​មានកម្ម​វិធី​នានា​ជា​ច្រើន​ដូច​ជា រត់ប្រណាំង​,​ការ​ដាំ​ដើមឈើ​អនុស្សាវរីយ៍ , ការ​ប្រណាំងទូក​២២​គូ , ការ​តាំង​ពិ​ពណ៌​ទេសចរណ៍ ផលិតផល​ខ្មែរ , ការ​ប្រកួត​កីឡា​អុកចត្រង្គ , ប្រដាល់​គុន​ខ្មែរ ថៃ , ចំបាប់​បុរាណ និង​ក្បាច់គុន​ល្បុកតោ , កីឡាហែលទឹក​ឆ្លងទន្លេ​, ការ​ប្រកួត​កីឡាបាល់ទាត់ បាល់ទះ​មិត្តភាព , ការ​ប្រកួត​កីឡា​ប្រណាំង , ជិះ​កង់​កម្សាន្ត​១២​គីឡូម៉ែត្រ​,​កម្មវិធី​សិល្ប៍ ប្រគុំ​តន្ត្រី , មហោស្រព​ម្ហូបអាហារ និង​ភេសជ្ជៈ មានការ​តាំង​លក់ដូរ​នូវ​ផលិតផល​ផ្សេង​ៗ២៤០​ស្តង់​, និង​កា​បាញ់​កាំ​ជ្រូ​ច​អបអរសាទរ​កម្មវិធី​បើក​ជា​ផ្លូវការ បុណ្យ​ទន្លេ​លើក​ទី​៥​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ