ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករបង្កើន​ការ​ផលិត​បន្លែ​គ្មានគីមី ខណៈ​បន្លែ​នាំ​ចូល​ពី​បរទេសកំពុង​វាយលុក​លើ​ទីផ្សារ​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង ៖ ប្រជា​កសិករ​ផលិត​បន្លែ​ចម្រុះ​របស់​គម្រោង​ឆេ​ន​ចំនួន​៥៨​ក្រុម នៅ​ខេត្ត​ស្ទឹង​ ​ត្រែង​បាន​រួម​គ្នា​ផលិត​បន្លែ​ធម្មជាតិ​គ្មាន​សារធាតុ​គីមី​ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​រួមចំណែក​ថែ​​រក្សា​​សុខភាព​ដល់​អ្នក​បរិ​ភាគ​ខណៈ​បន្លែបង្កា​មួ​​យ​ចំ​នួ​​ន​នាំ​ចូល​ពី​ប្រទេស​ជិតខាង​គ្មាន​គុណភាព ។​ អាជីវក​របោះ​ស្តង់​លក់​បន្លែ​នៅ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង​ស្ត្រី ឡោ គឹ​ម​អាន​បញ្ជាក់​ថា បន្លែ​ធម្មជាតិ​មាន​ភាព​ទាក់ទាញ​អ្នក​បរិភោគ​បាន​ច្រើន​ហើយ​បរិមាណ​នេះ​ជា​កត្តា​មួយ​បាន​ជម្រុញ​ឲ្យ​កសិករ​កាន់តែ​បង្កើន​ផែនការ​ដាំ​ដុះ​បន្ថែម​ទៀត​ដើម្បី​ចូលរួម​ទប់ស្កាត់​ជាមួយនឹង​បន្លែ​នាំ​ចូល…

​ខេត្តស្ទឹងត្រែង ៖ ប្រជា​កសិករ​ផលិត​បន្លែ​ចម្រុះ​របស់​គម្រោង​ឆេ​ន​ចំនួន​៥៨​ក្រុម នៅ​ខេត្ត​ស្ទឹង​
​ត្រែង​បាន​រួម​គ្នា​ផលិត​បន្លែ​ធម្មជាតិ​គ្មាន​សារធាតុ​គីមី​ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​រួមចំណែក​ថែ​​រក្សា​​សុខភាព​ដល់​អ្នក​បរិ​ភាគ​ខណៈ​បន្លែបង្កា​មួ​​យ​ចំ​នួ​​ន​នាំ​ចូល​ពី​ប្រទេស​ជិតខាង​គ្មាន​គុណភាព ។​

អាជីវក​របោះ​ស្តង់​លក់​បន្លែ​នៅ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង​ស្ត្រី ឡោ គឹ​ម​អាន​បញ្ជាក់​ថា បន្លែ​ធម្មជាតិ​មាន​ភាព​ទាក់ទាញ​អ្នក​បរិភោគ​បាន​ច្រើន​ហើយ​បរិមាណ​នេះ​ជា​កត្តា​មួយ​បាន​ជម្រុញ​ឲ្យ​កសិករ​កាន់តែ​បង្កើន​ផែនការ​ដាំ​ដុះ​បន្ថែម​ទៀត​ដើម្បី​ចូលរួម​ទប់ស្កាត់​ជាមួយនឹង​បន្លែ​នាំ​ចូល ។​

​ស្ត្រី​អាជីវករ​ដដែល​បន្ត​ថា​បន្លែ​ចម្រុះ​ដែល​ក្រុម​កសិករ​នៅ​ខេត្តស្ទឹងត្រែង​ផលិត​បាន ស្ទើរ​
​គ្រប់​អាជីវក​រលើ​ទីផ្សារ​ទទួលយក​មក​លក់​បន្ត​គឺ​ទ​ទួុ​ល​ការ​គាំទ្រ​ខ្ពស់​និង​លក់ដាច់​ជាង​បន្លែ​
​នាំ​ចូល​ពី​ប្រវៀ​ត​ណាត ។

ពោល​អ្នកទិញ​មុន​ជ្រើស​យក​បន្លែ​ទៅ​បរិភោគ​ផ្តើម​សួរ​នាំ​ពី​ប្រភព​ដាំ​ដុះ​ទើប​សម្រេចចិត្ត​ទិញ​ជា​ក្រោយ​ហើយ​ប្រ​សិន​បន្លែ​នោះ​ជា​បន្លែ​ដាំ​ដោយ​ប្រជា​កសិករ​ខ្មែរ​ខេត្តស្ទឹងត្រែង​ឬ​បន្លែ​ដាំ​ដុះ​ខ​ក្ខ​ណៈ​គ្រួ​​សារ​តាម​ស្ថានភាព​ធម្មជាតិ​នឹង​លក់ដាច់​បំផុត ។​

​ស្ត្រី​កសិករ​ម្នាក់​ទៀត​ឈ្មោះ ​គឹ​ម ស្រ៊ា​ង ស្ថិត​នៅ​ឃុំ​សាម​ឃួ​យ​ស្រុក​សេ​សាន​បាន​បញ្ជាក់​ថា​ក្រុម​កសិករ​ក្នុង​មូលដ្ឋាន​របស់​ពួ​​ក​គាត់​កំពុង​រួម​គ្នា​បង្កើន​ផលិត​បន្លែ​ឱ្យ​បាន​គ្រប់មុខ ដូច​ជា ស្ពៃ, សាឡាដ៍​, ខាត់ណា​, ត្រកួន, ​សណ្តែក​គួ, ​ននោង, ត្រឡាច, ​ត្រប់​, ម្រះ​, ឆាយ​ថាវ, ​ស្ពៃក្តោប, ​ម្ទេសផ្លោក, ​ត្រសក់​ ​ជាដើម​។​ល​។ ដើម្បី​នាំ​ចូល​ទីផ្សារ​កាត់​បន្ថយ​កំណើន​នៃ​ការ​នាំ​ចូល​បន្លែ​មក​ពី​ខាងក្រៅ​ដែល​បង្ករ​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​បរិភោគ ។​

លោក ឃី​ម ម៉ា​ឡក ប្រធាន​ក្រុម​កសិក​ដាំ​បន្លែ​ចម្រុះ​ទទួល​ការ​គាំទ្រ​ពី​គម្រោង​ឆេ​នបាន​​អះ​អាង​ថា នេះ​ជា​បន្លែ​សរីរាង្គ​ដែល​ផ្នែក​កសិកម្ម​នឹង​គម្រោង​ឆេ​ន​បាន​កំពុង​ណែនាំ​ឱ្យ​កសិករ​បង្កើន​បរិមាណ​ដាំ​ដុះ​វិល​ជុំ ដើម្បី​ឈាន​ទៅ​ដណ្តើម​យក​ទីផ្សា​នឹង​ទប់ទល់​ជាមួយ​បន្លែ​នាំ​ចូល​បរ​ទេសនា​បច្ចុប្បន្ន ។​

​ចំណែក​ស្ត្រី​កសិករ​ដាំ​សាលាដ៍​នៅ​ភូមិ​សាម​ឃួ​យ​បាន​ទទួលស្គាល់​ថា​ការ​ដាំ​បន្លែ​លក់​ទទួល​បាន​ប្រាក់​ស្រួល​មែន គឺ​គ្មាន​ការ​កេង​ប្រវា​ញ​បោកប្រាស់​ដូច​អ្នករ​ស៊ី​របរ​ខុសច្បាប់​ផ្សេង​ៗ​នោះ​ទេ​តែ​ការ​ដាំ​ដុះ​ត្រូវការ​ភាព​ឧស្សាហ៍​ព្យាយាម​ក្នុង​ការ​ថែទាំ​ទើប​ទិន្នផល​ល្អ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ