ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់ កុំតែរត់ទាន់ កុំអីក្ស័យសង្ខារបស់ជនទាំង២នាក់នេះមិនខាន

5 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ផា​ន ផានិត ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ…

​ខេត្តសៀមរាប ៖ យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ផា​ន ផានិត ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ត្រូវ​បាន​ជនសង្ស័យ​ចំនួន​២​នាក់​កាប់​មក​លើ​ខ្លួន​បណ្តាល​ឱ្យ​របួសធ្ងន់ ខណៈ​ជន​រង​គ្រោះ​កំពុង​ឈប់​ម៉ូតូ​ចាំ​ពួកម៉ាក់​ស្រី​នៅ​មុខ​សាលារៀន​វិហារ​ចិន កុំ​តែ​រត់​ទាន់​កុំ​អី​ក្ស័យ​ជីវ៉ា ។ ហេតុ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ធ្វើ​ឡើង​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាប់​ពី​នាំ​ខ្លួន​ជន​ទាំង​២​នាក់​យក​មក​សួរ ។​

​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ថា បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ផា​ន ផានិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​​ស្វាយ​ដង្គំ ក្រុង​សៀមរាប ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ដែល​ត្រូវ​ជនសង្ស័យ​ចំនួន​២​នាក់​កាប់​បណ្តាល​ឱ្យ​របួសធ្ងន់ និង​ម៉ូតូ​ខូចខាត​រួច​មក លោក​ក៏​បាន​បញ្ជា​ឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចុះ​ស្រាវជ្រាវ​រហូត​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​សួរនាំ ។​

​ខណៈនោះ​ជនសង្ស័យ​ទាំង​២​នាក់​ក៏​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា រូបគេ​ទាំង​២​នាក់​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ទើប​លោក​បាន​សុំ​គោលការណ៍​ពី​ថ្នាក់លើ​ឃាត់ខ្លួន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ