ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​លំៗទេ…ផ្អើលឡាន​ទឹក​មក១៦​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ហាង​លក់​គ្រឿង​តុបតែង​រថយន្ត​យីហោ «​ស៊ា​ង​ហាក់​» តូប​B24 ត្រូវ​បាន​ភ្លើង​ឆេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៦…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ហាង​លក់​គ្រឿង​តុបតែង​រថយន្ត​យីហោ «​ស៊ា​ង​ហាក់​» តូប​B24 ត្រូវ​បាន​ភ្លើង​ឆេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៦ តុលា ស្ថិត​នៅ​ក្បែរ​អង់​តែ​ន​ទួល​គោក ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក​។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​​បាន​​ធំក្លិន​ឈ្ងៀម​ និងឃើញ​​​ផ្សែង​ចេញ​មក​ពី​ខាងក្នុង​ហាង​ ដែល​ម្ចាស់​បាន​បិទទ្វារ​ចាក់សោ​ពី​ខាងក្រៅ​ ​ក៏​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​នាំ​គ្នា​ចោមរោម​មើល ​​ស្រាប់តែ​កាន់តែភ័យទៀត ព្រោះ​​មាន​​អណ្ដាតភ្លើង​ឆេះ​ចេញ​មក​ពី​ក្នុងតែម្តង ​។

ភ្លាម​ៗ​នោះ​ ​ពលរដ្ឋ​ក៏​បាន​នាំ​គ្នា​វាយ​បំបែក​សោ ​និង​គាស់​ទ្វារ​ហាង​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​អស់​៨​ ទៅ​៩​បំពង់​ តែ​មិន​អាច​គ្រប់គ្រង​អណ្តាតភ្លើង​ដែល​កំពុង​ឆេះ​ ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​និង​រថយន្ត​ពន្លត់អគ្គីភ័យ​អោយ​ចុះ​មក​ជួយ​អន្តរាគមន៍​ ។ ក្រោយមក​ ​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គិ​ភ័យ​​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មក​ចំនួន​១៦​គ្រឿង រួច​ក៏​បាន​ធ្វើការ​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​
៧​គ្រឿង​ ទើប​រលត់​ទៅ​វិញ​ជា​ស្ថាពរ ។

​បើ​តាមពលរដ្ឋ​​ថា​ ករណី​ខាងលើ មិន​បណ្តាល​​ឱ្យ​​ឆេះ​រាលដាល​ដល់​តូប​ដែល​នៅ​ក្បែរ​ខាង​នោះ​ទេ​ គឺ​គ្រាន់តែ​ឆេះ​ខូចខាត​សម្ភារៈ​សម្រាប់​លក់​នៅ​ក្នុង​ហាង​ខាងលើ​អស់​ប្រមាណ​៤០​ភាគរយ ក្នុង​នោះ​មាន​ដូច​ជា ធុង​បាស់ អំ​ពូ​ល​ភ្លើង​រថយន្ត កម្រាលពូក​រថយន្ត និង​សម្ភា​រ​មួយ​ចំនួន​ទៀត​។ ក្នុង​ហេតុការណ៍​នោះ​កម្លាំង​ជំនាញ​ពន្លត់អគ្គីភ័យ​ម្នាក់​ បាន​រង​របួសរយៈ​​ជើង​ ខណៈ​ដែល​កំពុង​ប្រតិបត្តិ​ការណ៍​បាញ់​ពន្លត់​ករណី​ខាងលើ​ ។

អត្ថបទសរសេរ ដោយ