ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីគួរដឹង…នាង​គ្រប់​ខែ​​ចាំតែ​ថ្ងៃ​សម្រាល មិន​គួរ​ទុកនៅ​តែ​ម្នាក់ឯង​សោះ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខណៈ​ឈឺពោះ​ជិត​សម្រាលកូន ក៏​ដើរទៅ​រក​រ៉ឺ​ម៉ក​ម៉ូតូ​ ដើម្បី​ជិះ​ទៅ​មន្ទីរពេទ្យ តែ​មិន​ទាន់​ទាំង​បាន​ទៅ​ពិនិត្យ​ផង ស្រាប់តែ​សម្រាលកូន​នៅ​តាម​ផ្លូវ​តែ​ម្តង ។ ករណី​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខណៈ​ឈឺពោះ​ជិត​សម្រាលកូន ក៏​ដើរទៅ​រក​រ៉ឺ​ម៉ក​ម៉ូតូ​ ដើម្បី​ជិះ​ទៅ​មន្ទីរពេទ្យ តែ​មិន​ទាន់​ទាំង​បាន​ទៅ​ពិនិត្យ​ផង ស្រាប់តែ​សម្រាលកូន​នៅ​តាម​ផ្លូវ​តែ​ម្តង ។ ករណី​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែតុលា នៅ​ចំណុច​កែង​រវាងផ្លូវ​លេខ​១៥​និង​ផ្លូវ​លេខ​១១៨ មុខ​ផ្ទះ​បោក​អ៊ុត​មួយ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុប្រមាណ​២៥​ទៅ​២៦​ឆ្នាំ ដែល​ឈឺពោះ​ជិត​សម្រាលកូន បាន​ដើរ​ចេញពី​បន្ទប់​ជួល​ដើម្បី​រក​រ៉ឺ​ម៉ក​ម៉ូតូ​ជិះ​ទៅ​មន្ទីរពេទ្យ ។

ខណៈ​ដើរមក​ដល់មាត់​ផ្លូវ ក៏​ស្រាប់តែ​ឈឺពោះ​សម្រាលកូន​ចេញ​មក​តែ​ក្បាល ធ្វើ​ឲ្យ​ស្ត្រី​រូប​នេះ​ស្រែក​យ៉ាង​ខ្លាំងឲ្យ​អ្នក​ជិតខាង​ជួយ ។ ទោះជា​យ៉ាងណា មិនឃើញ​វត្តមាន​រថយន្ត​សង្គ្រោះ​មក​ភ្លាម​ៗ​ទេ គឺ​ត្រូវ​រង់ចាំ​ប្រមាណ​ជាង​កន្លះ​ម៉ោង​ទើប​ឃើញ​រថយន្ត​សង្គ្រោះ​មក​ដល់​ដឹក​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ទាំង​កូន​មិន​ទាន់​សម្រាល​ផុត​មក​ផង ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង​និយាយ​ថា ប្តី​របស់​ស្ត្រី​ដែល​សម្រាលកូន​តាម​ផ្លូវ​នេះ សព្វថ្ងៃ​នៅ​ឯ​ខេត្ត កំពង់ចាម ចំណែក​នាង​ស្នាក់​នៅ​បន្ទប់​ជួល​តែ​ម្នាក់ឯង ។ នេះ​ជា​ការ​ឆក​ល្វែង​របស់​ក្រុម​គ្រួសារ​និង​បុរស​
ជា​ប្តី ខណៈ​ដែល​នាង​គ្រប់​ខែ​រង់​ចាំតែ​ថ្ងៃ​សម្រាល មិន​គួរ​ទុក​ឲ្យ​នៅ​តែ​ម្នាក់ឯង​បែប​នេះ​ឡើយ ៕