ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និក្ខេបបទ​ស្ដី​ពី​តំលៃ​មនុស្ស​ក្នុង​សង្គម​ខ្មែរ​នា​សម័យ​ពហុ​វប្បធម៌

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រាជបណ្ឌិត្យ សភា​កម្ពុជា នា​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១០ វេលា​ម៉ោង​៣​រសៀល បេ​ក្ខ​បណ្ឌិត ជា មុនី ឫទ្ធិ និស្សិត​បណ្ឌិត​អាហារូបករណ៍​ឯកទេស ទស្សនវិជ្ជា ជំនាន់​ទី​១ នៃ​រាជបណ្ឌិត្យសភា កម្ពុជា បាន​ការពារ​សាកល្បង​និក្ខេបបទ ទស្សនវិជ្ជា​ស្ដី​ពី “​តំលៃ​មនុស្ស​ក្នុង​សង្គម​ខ្មែរ នា​សម័យ​ពហុ​វប្បធម៌​” ក្រោម​ការ​ដឹកនាំ របស់​លោក​ជំទាវ​បណ្ឌិត ខ្លូត ធីតា និង​ការ វាយតំលៃ​ពី​លោក​បណ្ឌិត ធ សោ​, លោក បណ្ឌិត ស៊ុំ ឈុំ​ប៊ុ​ន​, លោក​បណ្ឌិត

រាជធានី​ភ្នំពេញ ៖ នៅ​រាជបណ្ឌិត្យ សភា​កម្ពុជា នា​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១០ វេលា​ម៉ោង​៣​រសៀល បេ​ក្ខ​បណ្ឌិត ជា មុនី ឫទ្ធិ និស្សិត​បណ្ឌិត​អាហារូបករណ៍​ឯកទេស ទស្សនវិជ្ជា ជំនាន់​ទី​១ នៃ​រាជបណ្ឌិត្យសភា កម្ពុជា បាន​ការពារ​សាកល្បង​និក្ខេបបទ ទស្សនវិជ្ជា​ស្ដី​ពី “​តំលៃ​មនុស្ស​ក្នុង​សង្គម​ខ្មែរ នា​សម័យ​ពហុ​វប្បធម៌​” ក្រោម​ការ​ដឹកនាំ របស់​លោក​ជំទាវ​បណ្ឌិត ខ្លូត ធីតា និង​ការ វាយតំលៃ​ពី​លោក​បណ្ឌិត ធ សោ​, លោក បណ្ឌិត ស៊ុំ ឈុំ​ប៊ុ​ន​, លោក​បណ្ឌិត អ៊ី​វ ច័ន និង លោក​បណ្ឌិត សោម សុ​មុនី ។ ឆ្លងកាត់​រយៈ ការ​សិក្សា​ស្រាវជ្រាវ​បេ​ក្ខ​បណ្ឌិត ជា មុនី​ឫទ្ធិ បាន​អះអាង​ថា តំលៃ​មនុស្ស​គឺជា​សេចក្ដី​ថ្លៃ ថ្លូ​រ​របស់​មនុស្ស ។ កត្ដា​ដែល​នាំ​ឱ្យ​មានការ ស្រុត​ចុះ​នៃ​តំលៃ​មនុស្ស រួម​មាន ១-​ឥទ្ធិពល នៃ​សង្គ្រាម ២-​សំភារ​និយម និង​៣-​ការ ស្រុត​ចុះ​នៃ​សីលធម៌ ។

ពេល​នេះ ប្រទេស​ទាំងអស់​នៅ​ក្នុង​ពិភព លោក​រួបរួម​សហការ និង​កសាង​មូលដ្ឋាន​សន្ដិ ភាព ភាតរភាព និង​មិត្ដភាព ។ គំនិត​ឈ្លា​ន ពាន​លុកលុយ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ជា​គំនិត​អន់​ថយ ។ ការ​ពង្រឹង និង​ពង្រីក​អ​ត្ថិ ភាព​របស់​ខ្លួន​ជាមួយ​ប្រជាជាតិ​ដទៃ ដើម្បី សន្ដិ​សហ​វិជ្ជមាន គឺជា​កត្ដាចាំបាច់​មិន​អាច​ខ្វះ បាន​ឡើយ ។ ការ​លើក​តំលៃ​មនុស្ស​ជាយ​ន្ដ ការ​ចាំបាច់ និង​បន្ទាន់​ខ្លាំង​ណាស់​ក្នុ​ុ​ង​ការ​ផ្ដល់ ឱ្យ​បុគ្គល និង​សង្គម​ស្ថិត​នៅ​ក្នុង​សន្ដិភាព និយាយ​រួម នៅ​ក្នុង​សង្គម​កម្ពុជា និយាយ ដោយឡែក ។ ជាទី​បញ្ចប់ សាស្ដ្រ​ចា​រ្យ​វាយតំលៃ​ទាំង អស់​បាន​សំរេច​ឱ្យ​បេ​ក្ខ​បណ្ឌិត ជា មុនី​ឫទ្ធិ ពិភាក្សា​ជាមួយ​សាស្ដ្រ​ចា​រ្យ​ដឹកនាំ ដើម្បី​រៀប ចំ​កិច្ច​ការពារ​និក្ខេបបទ​របស់​ខ្លួន​បញ្ចប់​នា ពេល​ខាង​មុខ ។