ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​នេះ​មាន​អ្វី​មិន​ប្រក្រតី​បានជា​លោកនាយ​រង​ប៉ុស្តិ៍​ចោម​ចៅ​៣​ធ្វើ​អ​ញ្ចឹ​ង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ចោរលួច​ម៉ូតូ​បាត់​៣​ថ្ងៃ​ខំ​ដើរ​ស្វែងរក​ប្រទះ​ឃើញ​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ជនសង្ស័យ​យក​ទៅ​ផ្ញើរ​នៅ​ក្នុង​ផ្សារ បាន​ប្តឹង​សមត្ថកិច្ច​ដើម្បី​អោយ​ជួយ​សហការ​ ​ពេល​អ្នក​សារព័ត៌មាន​ទៅ​ថត​បែរជា​លោកនាយ​រង​ប៉ុស្តិ៍​ចោម​ចៅ​៣​មិន​អោយ​អ្នក​ព័ត៌មាន​ថតរូប​ភាព ហើយ​ចោទប្រកាន់​ថា អ្នក​ព័ត៌មាន​ចូល​ដៃ​ជាមួយ​ក្រុម​ចោរ​ទៅ​វិញ​ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៦ ​ខែតុលា​ ​ឆ្នាំ​២០១៨ ​ស្ថិត​នៅ​ក្នុង​ផ្សារ​ឯករាជ្យ​២ ​ភូមិ ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​។​ ​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​អោយ​ដឹង​ថា យប់​ថ្ងៃ​ទី​២៣ ​ខែតុលា​ ​ឆ្នាំ​២០១៨ ​ជន​រង​គ្រោះ​បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ជា​ម៉ូតូ​ធំ​ម៉ាក​ CBR ​ពណ៌​ក្រហម​ ​ជនសង្ស័យ​បាន​ដូរ​ផ្លា​ក​លេខ​ថ្មី…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ចោរលួច​ម៉ូតូ​បាត់​៣​ថ្ងៃ​ខំ​ដើរ​ស្វែងរក​ប្រទះ​ឃើញ​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ជនសង្ស័យ​យក​ទៅ​ផ្ញើរ​នៅ​ក្នុង​ផ្សារ បាន​ប្តឹង​សមត្ថកិច្ច​ដើម្បី​អោយ​ជួយ​សហការ​ ​ពេល​អ្នក​សារព័ត៌មាន​ទៅ​ថត​បែរជា​លោកនាយ​រង​ប៉ុស្តិ៍​ចោម​ចៅ​៣​មិន​អោយ​អ្នក​ព័ត៌មាន​ថតរូប​ភាព ហើយ​ចោទប្រកាន់​ថា អ្នក​ព័ត៌មាន​ចូល​ដៃ​ជាមួយ​ក្រុម​ចោរ​ទៅ​វិញ​ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៦ ​ខែតុលា​ ​ឆ្នាំ​២០១៨ ​ស្ថិត​នៅ​ក្នុង​ផ្សារ​ឯករាជ្យ​២ ​ភូមិ ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​។​

​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​អោយ​ដឹង​ថា យប់​ថ្ងៃ​ទី​២៣ ​ខែតុលា​ ​ឆ្នាំ​២០១៨ ​ជន​រង​គ្រោះ​បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ជា​ម៉ូតូ​ធំ​ម៉ាក​ CBR ​ពណ៌​ក្រហម​ ​ជនសង្ស័យ​បាន​ដូរ​ផ្លា​ក​លេខ​ថ្មី ភ្នំពេញ​ FY -0087 ​នៅ​សង្កាត់​កំ​បូល​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​រួច​ហើយ​ ​ជន​រង​គ្រោះ​បាន​ដើរ​រក​គ្រប់កន្លែង​ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​ផ្ញើរ​នៅ​កន្លែង​ផ្ញើរ​ម៉ូតូ​ក្នុង​ផ្សារ​ឯករាជ្យ​២ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​ ​សង្កាត់​ចោម​ចៅ​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​។​

​បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​អោយ​ជួយ​សហការ​ដោយ​មាន​សមត្ថ​កិច្ច​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ​ដើម្បី​ចុះ​ទៅ​យក​ម៉ូតូ​អោយ​ជន​​រង​គ្រោះ​វិញ​ ​ខណៈ​ដែល​សមត្ថកិច្ច​កំពុង​ឆែក​មើល​ឯកសារ​ដើម្បី​ផ្ទៀងផ្ទាត់​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ។

​ស្រាប់តែ​លោកនាយ​រង​ប៉ុស្តិ៍​ចោម​ចៅ​៣​ជា​ម្ចាស់​មូលដ្ឋាន​ឃើញ​អ្នក​ព័ត៌មាន​ថតរូប​ភាព​បែរ​ជា​និយាយ​ខ្លាំង​នៅ​កណ្តាលចំណោម​មនុស្ស​ម្នា​ចោមរោម​មើល​ជា​ច្រើន​នាក់​ថា​ ​អ្នក​សារព័ត៌មាន​ចូល​​ដៃ​ជាមួយ​ក្រុម​ចោរ និង​ជា​អ្នក​ផ្តល់​ព័ត៌មាន​អោយ​ក្រុម​ចោរ​ទៅ​វិញ​ ​ភ្លាម​ៗ​នោះ​លោកនាយ​រង​ប៉ុស្តិ៍​រូប​នោះ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​យក​ម៉ូតូ​ចេញពី​ទីតាំង​ខាងលើ មិន​អោយ​អ្នក​ព័ត៌មាន​ថត​បន្ត​ទៀត ។​

​សូ​ម្បី​តែ​ម្ចាស់​ម៉ូតូ​ដែល​ជា​ជន​រង​គ្រោះ​ក៏​មិន​ឲ្យ​ប្រាប់​អ្នក​យក​ព័ត៌មាន​ដែរ​ដោយ​លោក​សមត្ថកិច្ច​បាន​យក​ម៉ូតូ​ចេញ​យ៉ាង​ប្រញាប់ប្រញាល់​ដើម្បី​យក​ទៅ​ប៉ុស្តិ៍​ខ្លាច​អ្នក​ព័ត៌មាន​ថត​បន្ត​ទៀត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន​ឆ្ងល់​ថា ហេតុ​អី​បានជា​លោក​សមត្ថកិច្ច​ធ្វើ​បែប​នេះ​ទៅ​វិញ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ